ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​ជន​សង្ស័យ​​លួច​ម៉ូតូ​បាន​ម្នាក់​

10 ឆ្នាំ មុន

ប៉ោយ​ប៉ែត​-បាត់​ដំបង​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​នៃ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សំពៅ​លូន​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ មេសា ២០១៤ នៅ​ភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិ​ភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដំបង​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ចោរ​កម្ម​។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​ឈ្មោះ​សុក សីហា ហៅ​ប៉ិន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សេរី​មាន​ជ័យ ស្រុក​សំពៅ​លូន​។​

សមត្ថ​កិច្ច​ឱ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​បាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ​១G៣៤៨៧​ របស់​ជន​រង​គ្រោះ​ឈ្មោះ​ជុំ គឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់​នៅ​ភូមិ​ជាមួយ​គ្នា​។

ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​៕