ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជន​សង្ស័យ​​ចែក​​ចាយគ្រឿង​​ញៀន​​៥នាក់ ដកហូត​​យ៉ាម៉ា​​៤ពាន់​​គ្រាប់ និង​​ម៉ាទឹកកក​​កន្លះ​​គីឡូ​​ក្រាម​​

10 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ៖ ជន​សង្ស័យ​​ចែក​​ចាយគ្រឿង​​ញៀន​​៥នាក់ ក្នុង​នោះ​​ជន​ជាតិ​​វៀតណាម​​២នាក់​​ ត្រូវ​​នគរបាល​មន្ទីរ​​ប្រឆាំង​​គ្រឿង​​ញៀន ក្រសួង​​មហាផ្ទៃ​​ សហការ​​ជាមួយ​នគរបាល​ខណ្ឌទួល​​គោក ចុះ​​បង្ក្រាប​​ជាបន្ត​បន្ទាប់​ កាល​ពី​វេលា​ម៉ោង​​​៨​យប់​ថ្ងៃទី​​១៨ មេសា នៅ​​តាម​ផ្លូវ​​២៧១ ​ក្រុម​​១ ភូមិ​១ សង្កាត់​​បឹង​សាឡាង និង​​នៅ​ផ្ទះ​ជួល​​ក្នុង​សង្កាត់​បឹង​សាឡាង​ ខណ្ឌទួល​គោក ។

ប្រតិបត្តិការ​​​​នេះ​​ដឹក​នាំ​​ដោយព្រះ​រាជអាជ្ញា​​រង​​អមសាលា​ដំបូង​រាជធានី​​ភ្នំ​ពេញ ​លោក​ តុប ឈុនឡុង ព្រម​​ទាំង​​​​ដកហូត​បានវត្ថុតាង​​ ​រថយន្ត​ម៉ាក​កាមរី​បាឡែន​មួយ​គ្រឿង​ ពាក់​ស្លាកលេខ​​បណ្តោះ​អាសន្ន ៥០១០ គ្រឿង​ញៀន​​ប្រភេទយ៉ាម៉ា​​​​២សុង ស្មើ​​៤ពាន់​គ្រាប់ និង​​ម៉ា​​ទឹកកក​កន្លះ​​គីឡូ​​ក្រាម ។

បច្ចុប្បន្ន​ ​ជនសង្ស័យ​ត្រូវ​​នគរបាល​នាំ​ទៅសាក​សួរ​នៅ​មន្ទីរ​ប្រឆាំង​​គ្រឿង​​ញៀន ក្រសួង​​មហាផ្ទៃ​​។