ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មីឃើញ​រថយន្តតូច​.ធំដឹក​ទំនិញ​ច្រើ​នសំពី​ង​សំ​ពោង​មួយ​សេរី​ដែល​កុងត្រូល​ជជុះ​ជិត១០​កន្លែង​សប្បាយ​យក​លុយ​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​​ គេ​ឃើញ​រថយន្ត​តូច-ធំ​ដឹក​ទំនិញ​ច្រើន​សំពីង​សំពោង​​មួយ​សេរី​ ដែល​កុង​ត្រូល​ជជុះ​ជិត​១០​កន្លែង ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ សប្បាយ​និង​យក​លុយ​។

រាល់​ថ្ងៃ​និង​យប់​គេ​ឃើ​ញ​រថយន្ត​តូច-ធំ ដឹក​ទំនិញ​សំពីង​សំពោង​ច្រើន​លើស​ចំណុុះ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​ និង​បាត់​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​​ គេ​ឃើញ​រថយន្ត​តូច-ធំ​ដឹក​ទំនិញ​ច្រើន​សំពីង​សំពោង​​មួយ​សេរី​ ដែល​កុង​ត្រូល​ជជុះ​ជិត​១០​កន្លែង ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ សប្បាយ​និង​យក​លុយ​។

រាល់​ថ្ងៃ​និង​យប់​គេ​ឃើ​ញ​រថយន្ត​តូច-ធំ ដឹក​ទំនិញ​សំពីង​សំពោង​ច្រើន​លើស​ចំណុុះ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​ និង​បាត់​បង់​ចំណូល​​រដ្ឋ​ព្រោះ​តែ​មាន​កុង​ត្រូល​ជជុះ​ជិត​១០​កន្លែង​ នៅតាម​​ផ្លូវ​ជាតិ​លេខ ៥និង​លេខ ៦​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​សប្បាយ​និង​កើប​លុយ​ណាស់ ។

ជាក់​ស្តែង​​រាល់​យប់​ថ្ងៃ គេ​ឃើញ​មាន​កុង​ត្រូល​ជជុះ​ចាំ​ទា​លុយ​នៅ​​ក្រុង​​ប៉ោយ ប៉ែត​១.គឺ​នៅ​ចំណុច​ ផ្លូវ​លេខ​៥០​ស្ថិត​នៅ​ភូមិ​កូន​ដំរី ក្រុង​​ប៉ោយ​ ប៉ែត​ មាន​មន្រ្តី​គយ​រដ្ឋករ​ ស្នាក់​ការ​នៅ​ប៉ោយ​ ប៉េតុ,​ ទី​២. ចំណុច​ផ្លូវ​បំបែក​ទៅ​ម៉ា​ឡៃ ស្ថិត​នៅ​ក្នុង​ភូមិ​កូន​ដំរី ក្រុង​ប៉ោយ​ប៉ែត​ មាន​មន្រ្តី​គនគរ​បាល​សេដ្ឋ​កិច្ច​និង​ក្រ​សួង​នៅ​រួម​គ្នា ​,ទី៣.ចំណុច​មុខ​សា​លា​ក្រ​ហម​ ស្រុក​អូ​ជ្រៅ​មាន​មន្រ្តីគយ​រដ្ឋ​ករ​ខេត្ត​និង​មន្រ្តី​នគរ​បាល​សេដ្ឋ​កិច្ច​ខេត្ត​,ទី៤.ចំណុច​ទឹក​ថ្លា​ក្នុង​ក្រុង​សិ​រី​សោ​ភ័ណ​ មាន​មន្រ្តី​នគរ​បាល​សេដ្ឋ​កិច្ច​ក្រ​សួង​និង​ទី​៥. ស្នួរ​មាន​ជ័យ​ ស្រុក​ព្រះ​នេត្រ​ព្រះ​មាន​នគរ​បាល​សេដ្ឋ​កិច្ច​ក្រ​សួង​ ទី៦.ចំណុច​ស្ពាន​តា ផាន់​ក្រុង​សិ​រី​សោ​ភ័ណ​ មាន​មន្រ្តី​នគរ​បាល​សេដ្ឋ​កិច្ច​ខេត្ត ,ទី៧. ចំណុច​គោក​ទំលាប់ ស្រុក​មង្គល​បូរី​មាន​នគរ​បាល​សេដ្ឋ​កិច្ច​ក្រ​សួង និង​មាន​កផ្លូវ​មួយ​ចំនួន​ទៀត​មិន​តិច​ជាង​១០​កន្លែង​ទេ​ ចាំ​ទារ​លុយ​ដែល​កំណត់​ពី​១០​ទៅ​២០​មឹុន​រៀល ។

លោក ផូ​ សុខាំ​ភូ ប្រ​ធាន​ស្តី​ទី​ សា​ខា​គយ​និង​រដ្ឋ​ករ​ចល័ត​ខេត្ត​បន្ទាយ​មាន​ជ័យ ធ្លាប់​បាន​ប្រាប់​ថា មន្រ្តី​គយ​និង​រដ្ឋករ​មិនមែន​កុង​ត្រូល​ជជុះទេ​ គឺ​មា​ច្បាប់​ពី​ខេត្ត​ឱ្យ​ដាក់​ចំណុច​រួម​គ្នា សា​លា​ក្រហម​ ចំណែក​ឯ​ក្រុង​ប៉ោយ​ប៉ែត​ កំពុង​​សុំ​ច្បាប់ ដើម្បី​រក​ចំណូល​ចូល​រដ្ឋ​។

លោក​អភិ​បាល​ខេត្ត​ធ្លាប់​មាន​ប្រ​សាសន៏​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ តាំង​ពី​លោក​ចូល​កាន់​តំណែង​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ចំពោះ​បញ្ហា​​​កុង​ត្រូល​ជជុះ​មិន​គួរ​ឱ្យ​កើត​មាន​ឡើយ​ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​ខេត្ត ហើយ​បើ​ស្រុក​ក្រុង​ណា​មាន​ស្រុក​ក្រុង​នោះ​ជា​អ្នក​ទួល​ខុស​ត្រូវ ។