ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិត​​បញ្ជូន​មក​​ពី​ភូមិ​ឡ​ពាង​ បើក​​គម្រប​ពាង​​ប្រហុក​ ក្រោយ​​ពេល​មាន​​ដំណោះ​​ស្រាយ​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​មាន​ដំណោះ​ស្រាយ​ល្អ​រវាង​គណៈ​កម្ម​ការ​ដែល​បង្កើត​ឡើង​ដោយ​លោក​អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ និង​អ្នក​ភូមិ​ឡពាង​ ជាមួយ​ក្រុម​ហ៊ុន​ ខេ​ ឌី​ សុី​ ២​ដង​កន្លង​មក​នេះ​ ការិយា​ល័យ​និពន្ធ​កោះ​សន្តិ​ភាព​ បាន​ទទួល​នូវ​លិខិត​២​ច្បាប់​ ពី​អ្នក​ភូមិ​ឡពាង​មួយ​ក្រុម​ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ទេ​ ព្រោះ​ខ្លាច​អំណាច​មេ​ខ្យល់​ ។​

លិខិត​នេះ​ប្រៀប​ដូច​បើក​ពាង​ប្រហុក​ចំហ​ តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​នោះ​ ?​ ដោយ​គោរព​សិទ្ធិ​ និង​សេរី​ភាព​របស់​មិត្ត​អ្នក​អាន​កោះ​សន្តិ​ភាព​ និង​ដោយ​យល់​ឃើញ​ថា​ អ្នក​ភូមិ​ឡពាង​ ភាគ​ច្រើន​ជា​ពល​រដ្ឋ​ស្លូត​ត្រង់​ ស្គាល់​ខុស​ត្រូវ​ ស្គាល់​អ្វី​ជា​សេចក្តី​ថ្លៃ​ថ្នូរ​ គួរ​ឱ្យ​គោរព​រាប់​អាន​នោះ​ ការិយា​ល័យ​និពន្ធ​កោះ​សន្តិ​ភាព​ បាន​សម្រេច​ថត​ចម្លង​មក​ចុះ​ផ្សាយ​ទាំង​ស្រុង​ ដើម្បី​មហា​ជន​ នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​យក​ទៅ​ជួយ​ពិចារណា​ នូវ​អ្វី​ដែល​ជា​មេ​អាសន្ន​រោគ​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង​ ។​

នៅ​មាន​លិខិត​បញ្ជូន​មក​ជា​បន្ត​បន្ទាប់​ទៀត​ តាម​រយៈ​រថយន្ត​តាក់សុី​ មក​ប្រគល់​ឱ្យ​ផ្ទាល់​ដៃ​ដល់​កោះ​សន្តិ​ភាព​ ជួយ​ឈឺ​ឆ្អាល​ ជួយ​អាណិត​អាសូរ​ចំពោះ​លោក​ជំទាវ​ ជា​ ខេង​ តំណាង​ក្រុម​ហ៊ុន​ ខេ ឌី សុី​ ខ្លាំង​ណាស់​ ដែល​មេខ្យល់​ រួម​ជាមួយ​សាច់​ញាតិ​មួយ​ក្តាប់​តូច​ បង្កើត​បញ្ហា​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​រោង​ចក្រ​របស់​ក្រុម​ហ៊ុន​ជិត​១០​ឆ្នាំ​កន្លង​ ។​ ថ្ងៃ​នេះ​ កោះ​សន្តិ​ភាព​ មាន​លទ្ធ​ភាព​ចុះ​ផ្សាយ​លិខិត​ទី​១​ ជា​ជំហាន​ដំបូង​ ដែល​អាច​ និង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត​បើ​មាន​លទ្ធ​ភាព ៕