ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុងចុះ MOU ​ជាមួយក្រុមហ៊ុនពីរ​ ដើម្បីជំរុញ​និងបង្កើនសេវា​ប្រមូលសម្រាម ​ដោយសាកល្បង​ដំបូងក្នុងខណ្ឌដូនពេញ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ នៅសាលា​រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី០៣ ​មេសា​ ២០១៤ ​មានរៀបចំពិធី​ចុះហត្ថលេខាលើ​អនុស្សារណៈ​នៃការយោគយល់គ្នា​ (MOU) ​ជាមួយក្រុមហ៊ុនស៊ិនទ្រី​ និង ​ក្រុមហ៊ុន Asia Connection​ ក្នុងគោលបំណង​ដើម្បីជំរុញ និងបង្កើនសេវា​ប្រមូលសម្រាម ។

ពិធីចុះហត្ថលេខានេះ ​ប្រព្រឹត្តធ្វើ​ក្រោមអធិបតីភាព​ លោក ប៉ា សុជាតិវង្ស​ អភិបាល​រាជធានីភ្នំពេញ ​និង ​មានការចូលរួម​ពីតំណាងមកពី​ក្រុមហ៊ុនទំាងពីរ​ ព្រមទំាងមន្រ្តី​រាជការ​ក្រោម​ឱវាទ​សាលា​ក្រុង​ជាច្រើន​រូបទៀត ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងដែរ​ថា ​​ការសាកល្បង​ដំណើរការ​បង្កើនការ​ប្រមូលសម្រាម​តាមរយៈការ​ចុះហត្ថលេខានេះ​ ចាប់ផ្តើមពី​ខណ្ឌដូនពេញ ​និង ​៣ខែក្រោយមក ​នឹងធ្វើ​នៅខណ្ឌ​ជាយក្រុងបន្តទៀត ​។ យ៉ាងណាក៏ដោយ​ មិនទាន់មានមន្រ្តី​ណា បង្ហើបឲ្យដឹង​ពីតម្លៃសេវាថ្មីនេះ​នៅឡើយទេ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕