ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ទ្បេ​ស៊ី​បញ្ចុះតម្លៃ​ទំនិញ​សំរាប់​អ្នកទេសចរ​រយៈពេល​៨​សបា្ដហ៍

15 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ ២០១០ នេះ មន្ដ្រី​ក្រុមប្រឹក្សា​ទេសចរណ៍​នៃ ប្រទេស​ម៉ា​ឡេ​ស៊ី បានឱ្យ​ដឹង​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មាន​កំណើន​ខ្ពស់​នោះ ប្រទេស​នេះ​នឹង​រៀបចំ​ពិធីបុណ្យ​លក់​បញ្ចុះតម្លៃ​ទំនិញ​ដ៏​ធំ​បំផុត​រយៈពេល​៨​សបា្ដហ៍​គិត ចាប់ពី​ថ្ងៃ​ទី​២៤ កក្កដា ឆ្នាំ​២០១០ នេះតទៅ ។ កញ្ញា​សៅ រ​ដ្ឋា ប្រធាន​ផ្នែក​ទីផ្សារ​នៃទេសចរណ៍​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា បាន​និយាយថា ចាប់ពី​ខែកក្កដា ដល់​ខែកញ្ញា ឆ្នាំ​២០១០ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​សំរាប់​ប្រជាជនកម្ពុជា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កំសាន្ដ​នៅប្រទេស​ម៉ា​ឡេ​ស៊ី ពីព្រោះ​នេះ​គឺជា​ពេលវេលាដែល​មានការ​លក់​បញ្ចុះតំលៃ​ទំនិញ​ស្ទើរតែគ្រប់មុខ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

ទន្ទឹម​នោះដើម្បី​ផ្ដល់​ឱកាស​ឱ្យ​កាន់តែ​ច្រើន​ដល់​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ពិធី​លក់​បញ្ចុះ តំលៃ​ទំនិញ​នេះ ទេសចរ​ម៉ា​ឡេ​ស៊ី​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​អ៊ែ​រឡាញ (Malaysia Airline) ដើម្បី​រៀបចំ​កញ្ចប់ ទេសចរណ៍​ដែល​មាន​តំលៃ​ត្រឹមតែ​ចំនួន៣៣៥​ដុល្លារ​ប៉ុណ្ណោះ សំរាប់​ការ​ធ្វើ​ដំណើរការ​ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ​៤ និង​អាហារសំរាប់​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​កាន់ ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​រយៈ ពេល​ពីរ​យប់​បី​ថ្ងៃ ដែល​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២៤ កក្កដា ដល់​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១០ នេះ ។

កញ្ញា​សៅ រ​ដ្ឋា បាន​រំពឹង​ថា រយៈពេល​៨ សបា្ដហ៍​នៃ​ពិធីបុណ្យ​លក់​បញ្ចុះតំលៃ​មុខ ទំនិញ​ដ៏​ច្រើន​នេះ ប្រទេស​ម៉ា​ឡេ​ស៊ី និងទទួល​បាន​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​ក្នុង​ពិភព លោក​មិន​ខាន ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត កោះសន្ដិភាព .