ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​ហូ​ឡង់​ម្នាក់​អង្គុយ​ស្លា.ប់​ក្នុង​បន្ទប់​ទឹក​ ៤ថ្ងៃ ​​ជះ​ក្លិន​ស្អុយ​ចេញ​មក​ក្រៅផ្អើល​សមត្ថ​កិច្ច​ចូល​ពិនិត្យ​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ​៖ សាក​សព​បុរស​ជន​ជាតិ​ហូ​ឡង់​ម្នាក់​ ប្រកប​របរ​បើក​ហាង​លក់​ម្ហូប​អាហារ​ និង​ស្រា​បៀរ ​សម្រាប់​ជន​ជាតិ​បរ​ទេស ​បាន​អង្គុយ​ស្លា.ប់​ក្នុង​បន្ទប់​ទឹក​អស់​រយៈ​ពេល​ ៤​ថ្ងៃ ​បន្ទាប់​ពី​ជះ​ក្លិន​ស្អុយ​ចេញ​ពី​ក្នុង​ហាង​ធុំ​ក្លិន​ស្អុយ​យ៉ាង​ខ្លាំង​មក​ខាង​ក្រៅ​ទើប​ប្រជា​ពល​រដ្ឋ ​ដែល​មាន​លំនៅ​ដ្ឋាន​ក្បែរ​ហាង​រាយ​ការណ៍​ជូន​សមត្ថិ​កិច្ច​មូល​ដ្ឋាន​ចុះម​ក​ធ្វើ​ការ​ត្រួតពិ​និត្យ​អំពី​ក្លិន​ស្អុយ​ដ៏​អសោច​ទើប​ដឹង​ថា ​ជន​បរទេស​ដែល​ទើប​ជួល​កន្លែង​បើក​ហាង​ថ្មីៗ​ បាន​អង្គុយ​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ទឹក​ (បង្គន់)។​

ខេត្ត​ព្រះ​សីហ​នុ ​៖ សាក​សព​បុរស​ជន​ជាតិ​ហូ​ឡង់​ម្នាក់​ ប្រកប​របរ​បើក​ហាង​លក់​ម្ហូប​អាហារ​ និង​ស្រា​បៀរ ​សម្រាប់​ជន​ជាតិ​បរ​ទេស ​បាន​អង្គុយ​ស្លាប់​ក្នុង​បន្ទប់​ទឹក​អស់​រយៈ​ពេល​ ៤​ថ្ងៃ ​បន្ទាប់​ពី​ជះ​ក្លិន​ស្អុយ​ចេញ​ពី​ក្នុង​ហាង​ធុំ​ក្លិន​ស្អុយ​យ៉ាង​ខ្លាំង​មក​ខាង​ក្រៅ​ទើប​ប្រជា​ពល​រដ្ឋ ​ដែល​មាន​លំនៅ​ដ្ឋាន​ក្បែរ​ហាង​រាយ​ការណ៍​ជូន​សមត្ថិ​កិច្ច​មូល​ដ្ឋាន​ចុះម​ក​ធ្វើ​ការ​ត្រួតពិ​និត្យ​អំពី​ក្លិន​ស្អុយ​ដ៏​អសោច​ទើប​ដឹង​ថា ​ជន​បរទេស​ដែល​ទើប​ជួល​កន្លែង​បើក​ហាង​ថ្មីៗ​ បាន​អង្គុយ​ស្លាប់​នៅ​ក្នុង​បន្ទប់​ទឹក​ (បង្គន់)។​

លោក​ ខៀវ ​វណ្ណថា ​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​៣ ​ក្រុង​ព្រះ​សីហនុ បា​ន​ឲ្យ​ដឹង​ថា ​ជន​ជាតិ​បរ​ទេស​ដែល​អង្គុយ​ស្លាប់នៅ​ក្នុងប​ន្ទប់ទឹ​ក (​បង្គន់) ​ឈ្នោះ ​Brantas​ Vincent​ Menno ​ភេទ​ប្រុស ​អា​យុ ​៥៥​ឆ្នាំ ​ជន​ជាតិ​ហូ​ឡង់ ​កាន់​លិខិត​ឆ្លងដែ​នលេខ​៤៣៩ ​RCR៥​ ចុះ​ថ្ងៃទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០១២​ ផុត​កំណត់​ថ្ងៃទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៧។ ​

​ជន​រង​គ្រោះ​ខាង​លើ​ទើប​តែ​បាន​មក​ជួល​ហាង​ពី​ម្ចាស់​កម្ម​សិទ្ធិ​ឈ្មោះ ​សឹម ​ស៊ីថា ​កាល​ពី​ថ្ងៃទី​២៦​ ខែ​កញ្ញា ​ឆ្នាំ​២០១៣ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​ទី​២៨ ​ភូមិ​៣ ​សង្កាត់​លេខ​៣ ​(ចំណុច​ឧតុ​និយម ​ក្រុង​ព្រះ​សីហនុ) ​ដែល​មាន​យី​ហោ​ឈ្មោះ ​ផេតឌី ​ហ្វេស​ធី។ ​

លោក​បន្ត​ទៀតថា​ បន្ទាប់​ពីទ​ទួល​បាន​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​ នៅ​ថ្ងៃទី១​២ ​ខែធ្នួ ​ឆ្នាំ​២០១៣ ​ដែល​រស់​នៅ​ក្បែរ​ទីតាំង​ហាង​ខាង​លើថា​ មា​នធុំ​ក្លិន​ស្អុយ​យ៉ាង​ខ្លាំង​ចេញ​ពីក្នុង​ហាង​ខាង​លើ ​លោក​ក៏​បញ្ជា​ឲ្យ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​លេខ​៣ ​ចុះម​កបើក​ទ្វារ​ត្រួត​ពិនិត្យ​ទើប​ដឹង​ថា ​ជន​បរ​ទេស​ដែល​បើក​ហាង​លក់​ដូរ​ទើប​តែ​បាន​រយៈពេល​ប្រមាណ​ជា ​៣​ខែ ​បាន​អង្គុយ​ស្លាប់​ក្នុង​បន្ទប់​ទឹក​ឡើង​ហើម​ស្ទើរ​រលេះ​រលួយ​សាច់​ចោល​ក្លិន​អាសោច​ចេញ​មកខា​ង​ក្រៅ​ស្ទើរ​ទ្រាំ​មិន​បាន។​

លោក ​ខៀវ ​វណ្ណ​ថា ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ដោយ​សារ​តែ​សាក​សព​ធុំ​ក្លិន​ស្អុយ​ខ្លាំង​ពេក​ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​ផ្នែក​បច្ចេក​ទេស​ពិនិត្យ​សាក​សព​ ក៏ដូច​ជា​ការិយា​ល័យ​បច្ចេក​ទេស​ពិនិត្យ​សាក​សព​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ ​មិន​អាច​ធ្វើ​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិច្ឆ័យ​ឲ្យ​បាន​ច្បាស់​លាស់​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​មិន​ដឹង​ថា​ ស្លាប់​ដោយ​សារ​មូលហេ​តុ​អ្វី ​គ្រាន់​តែបា​ន​ធ្វើ​ការ​សន្និ​ដ្ឋាន​ក្រៅ​ផ្លូវ​ការ​ថា ​ជន​រង​គ្រោះ​អាច​បណ្ដាល​មក​ពី​ជំងឺ​លើស​ឈាម ​ខណៈ​អង្គុយ​បត់​ជើង​ធំ​ក្នុង​បង្គន់​ ក៏​ផ្ងារ​ទៅ​ក្រោយ​បោក​ក្បាល​នឹង​ជញ្ចាំង​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្នាក់​ឯង​គ្នាន​អ្នក​ណាដឹ​ង។ ​

ប្រជា​ពល​រដ្ឋ​ដែល​មាន​លំនៅ​ដ្ឋាន​ក្បែរ​ហាង​ជន​រង​គ្រោះ​ខាង​លើ ​បាន​រិះ​គន់​ទៅ​លើ​អាជ្ញា​ធរ​ដែន​ដី​សង្កាត់​លេខ​៣ ​ក្រុង​ព្រះ​សីហ​នុ ន​គរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល ​ក៏​ដូច​ជា​គ្រូ​ពេទ្យ ​ប្រធាន​ការិយា​ល័យ​បច្ចេក​ទេស​កោសល្យ​វិច្ឆ័យ​ពិនិត្យ​សាក​សព​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ ​ថា ​មាន​ភាព​កំសោយ​យ៉ាង​ខ្លាំង​ក្នុង​ការ​គ្រប់​គ្រង​ដែន​សមត្ថិ​កិច្ច​របស់​ខ្លួន​ទុក​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ហាង​អស់​រយៈ​ពេល ​៣ ​ទៅ ​៤ថ្ងៃ ​(តាំង​ពី​យប់​ថ្ងៃទី​០៩ ​មក​ម្ល៉េះ) ​មិនដឹ​ងផ​ង ​រហូត​សាក​សព​ជន​រង​គ្រោះ​ធុំ​ក្លិ​នស្អុយ​អាសោច​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​និមួយៗ ​ក្បែរ​ទីតាំង​ខាង​លើ​ ទើប​​នាំ​​គ្នា​បិទ​ទ្វារ​ផ្ទះរ​ត់​ចេញ​ដោយ​សារ​តែ​អត់​ទ្រាំមិន​បាន​នឹង​ក្លិន​ដ៏អសោច​នេះ។ ​

ប្រជា​ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ​នៅ​វេលា​ម៉ោង​ ១១​ព្រឹក ​ថ្ងៃទី​១៣ ​ធ្នូ​ ២០១៣ ​ទើប​មាន​សមត្ថិ​កិច្ច​ជំនាញ​ការិយា​ល័​យបច្ចេក​ទេស​កោសល្យ​វិច្ឆ័យ​ពិនិត្យ​សាក​សព​ គ្រូ​ពេទ្យ​ពិនិត្យ​សាក​សព​ ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ​គ្រាន់​តែបា​ន​អើត​លើមៗ ​ហើយ​ក៏​ឲ្យ​គេ​វេច​ខ្ចប់​សាក​សព​ដឹក​យក​ទៅ​ប្រគល់​ជូន​ស្ថាន​ទូត​ប្រទេស​ហូឡង់ ​នៅ​វត្ត​ក្រោម​ ស្ថិត​នៅ​សង្កាត់​លេខ​៣ ​ក្រុង​ព្រះ​សីហនុ ​ដើម្បី​ចាត់​ការ​បន្ត៕​