ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​បំ​ផុត​​អ្នក​នាង​ គង់ សុជាតិ និង​ លោក​ ជា​ វិបុល ចូល​រោង​ការ​មែន​!

10 ឆ្នាំ មុន

នៅ​ទី​បំ​ផុត​ អ្នក​នាង​ គង់ សុជាតិ និង​លោក​ ជា​ វិបុល បាន​ដឹក​ដៃ​គ្នា​ចូលរោង​ការ​មែន​​ ។ ពិធី​រៀប​មង្គល​ការ​របស់​តារា​ល្បី​ឈ្មោះ​២​ដួង​នេះ​ ប្រារព្ធ​ឡើង​នៅ​គេ​ហដ្ឋាន​ខាង​ស្រី​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ខាង​លិច​ផ្សារ​ធំ​ថ្មី​ ១០០​ម៉ែត្រ ។

​នៅ​ទី​បំ​ផុត​ អ្នក​នាង​ គង់ សុជាតិ និង​លោក​ ជា​ វិបុល បាន​ដឹក​ដៃ​គ្នា​ចូលរោង​ការ​មែន​​ ។ ពិធី​រៀប​មង្គល​ការ​របស់​តារា​ល្បី​ឈ្មោះ​២​ដួង​នេះ​ ប្រារព្ធ​ឡើង​នៅ​គេ​ហដ្ឋាន​ខាង​ស្រី​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ខាង​លិច​ផ្សារ​ធំ​ថ្មី​ ១០០​ម៉ែត្រ ។

ក្នុង​ឈុត​អាពា​ហ៍​ពិ​ពាហ៍​កូន​កម្លោះ​ក្រមុំ​មួយ​គូ​នេះ មាន​ភាព​ទាក់​ទាញណាស់ ​ធ្វើ​ឱ្យភ្ញៀវ​នៅ​ទី​នោះ​ចូល​រួម​ជូន​ពរ​ជ័យ​លាន់​មាត់​សរសើរ​គ្រប់​គ្នា​ថា មួ​យ​គូ​នេះ​សាក​សមគ្នា​ ចំណែក​កូន​កម្លោះ​ លោក ជា វិបុល វិញ​ គិត​តែ​ញញឹម​ដាក់​ភរិយា​ និង​បញ្ចេញ​កែវ​ភ្នែក​គួរ​ឱ្យ​គ្រឺត​ភរិយា ។

លោក​ ជា វិបុល បាន​ឆ្លៀត​បញ្ជាក់​ថា លោកបាន​រំសាយ​ព័ត៌មា​ន​ចរចា​ម​អារ៉ាម​អស់​ហើយ​ លោក​សន្យា​ថា​នឹង​មើល​ថែ​ទាំភរិយា​របស់​លោក​ឱ្យបាន​ល្អ​​ ទោះ​ជា​កាលៈទេសៈណា​ ក៏​លោក​ត្រូវ​តែ​ជួយ​ដោះ​ស្រាយ​នៅ​ចំពោះ​មុខ​ជានិច្ច​ ។

ដើម្បី​ឱ្យកាន់​តែ​ជក់​ចិត្ត សូម​ប្រិយ​មិត្ត​ទស្សនា​នូវ​កម្រង​រូបភាព​ឈុត​អាពាហ៍​ពិ​ពាហ៍របស់​គូ​ស្នេហ៍​ល្បី​ឈ្មោះ​ក្នុង​ពិ​ភព​សិល្បៈ តើ​សម្រស់​និង​ឈុត​តែង​កាយ​របស់​ពួក​គេ​ស្អាត​ប៉ុណ្ណា​នោះ​៕​