ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​​ត្រូវម៉ាស៊ីន​កិន​ស្រូវ​ទាញសក់​ដល់លលាដ៍​ក្បាល

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​ត្រូវ​ក្រុមគ្រួសារ​ដឹកតាមរថយន្ត​មក​កាន់មន្ទីរពេទ្យកាល់ម៉ែត​​ ដើម្បីធ្វើការ​សង្គ្រោះជីវិត ក្រោយពី​ស្ត្រី​រូបនេះ​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ដោយ​ម៉ាស៊ីន​កិន​ស្រូវ​​ទាញសក់​របើក​ដល់លលាដ៍ក្បាល​មើល​ទៅ​គួរ​ឱ្យស្រៀវសាច់កាលពី​វេលាម៉ោង​៩​ព្រឹក​ថ្ងៃទី​១៨ កញ្ញា ២០១៣ ស្ថិតក្នុងភូមិថ្មី ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្ត​ព្រៃវែង ។

ស្ត្រីរងគ្រោះ​ឈ្មោះ​ហេង កូលាប អាយុ​២៩​ឆ្នាំ ជាអ្នកធ្វើស្រែ ចំណែកប្តី​ឈ្មោះ​សៀប វុទ្ធី អាយុ​៣០​ឆ្នាំ មានកូនប្រុសម្នាក់ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

គ្រូពេទ្យ​ប្រចាំមន្ទីរពេទ្យ​កាល់ម៉ែត​បាននិយាយថា ជនរងគ្រោះ​មានសភាព​ធ្ងន់​ ព្រោះ​សក់​បានរបើក​ចេញ​ពីលលាដ៍​ក្បាល ពេល​នេះ​ក្រុមគ្រូពេទ្យ​អាចព្យាបាល​របួស​ឱ្យ​បាន តែ​មិន​អាច​ដាក់​សក់ក្បាល​បានទេ ។

នេះគឺជា​ការ​ធ្វេសប្រហែស​មួយដែរ សូម​ឱ្យ​ប្រជាជន​ដែលនិយម​ប្រើប្រាស់​ម៉ាស៊ីនច្នៃ​គ្រប់ប្រភេទ​គួរតែបង្កើន​ការប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ផងដែរ