ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​មួយ​ចំនួន​​ស្ទះ​ដំណើរ​ទៅ​​សម្តែង​នៅ​អា​មេរិក​ បន្ទាប់​ពី​​មាន​តារា​ខ្លះ​ពេល​​ទៅ​សម្តែង​​គេច​នៅ​​ទីនោះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ករណី​តារា​មួយ​ចំនួន​ដែល​ទៅ​សម្តែង​នៅ​អាមេរិក​ តែ​បែរ​ជា​គេច​មិន​ត្រឡប់​មក​ស្រុក​វិញ​បាន​ជះ​ឥទ្ធិ​ពល​អាក្រក់​ដល់​សិល្ប​ករ​មួយ​ចំនួន​ដែល​ត្រូវ​ទៅ​សម្តែង​នៅ​អាមេរិក​ ។​ តារា​ដែល​កំពុង​តែ​ត្រៀម​ខ្លួន​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​ មាន​ក្តី​បារម្ភ​ ព្រោះ​មិន​ដឹង​ខាង​ទូត​អាមេរិក​ផ្តល់​សិទ្ធិ​ឱ្យ​ទៅ​ ឬ​អត់​ទេ​ បើ​មាន​គំរូ​តារា​គេច​ខ្លួន​សម្ងំ​រស់​នៅ​អាមេរិក​ ដោយ​ខុស​ច្បាប់​ទៅ​ហើយ​នោះ។​

រាជធានីភ្នំពេញ​ ៖ ករណី​តារា​មួយ​ចំនួន​ដែល​ទៅ​សម្តែង​នៅ​អាមេរិក​ តែ​បែរ​ជា​គេច​មិន​ត្រឡប់​មក​ស្រុក​វិញ​បាន​ជះ​ឥទ្ធិ​ពល​អាក្រក់​ដល់​សិល្ប​ករ​មួយ​ចំនួន​ដែល​ត្រូវ​ទៅ​សម្តែង​នៅ​អាមេរិក​ ។​ តារា​ដែល​កំពុង​តែ​ត្រៀម​ខ្លួន​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​ មាន​ក្តី​បារម្ភ​ ព្រោះ​មិន​ដឹង​ខាង​ទូត​អាមេរិក​ផ្តល់​សិទ្ធិ​ឱ្យ​ទៅ​ ឬ​អត់​ទេ​ បើ​មាន​គំរូ​តារា​គេច​ខ្លួន​សម្ងំ​រស់​នៅ​អាមេរិក​ ដោយ​ខុស​ច្បាប់​ទៅ​ហើយ​នោះ។​

បន្ទាប់​ពី​មាន​រឿង​រ៉ាវ​ស្តី​ពី​សិល្ប​ករ​មួយ​ចំនួន​សម្ងំ​គេច​ខ្លួន​រស់​នៅ​មិន​ស្រប​ច្បាប់​ក្នុង​ទឹក​ដី​មហា​អំណាច​សហ​រដ្ឋ​អាមេរិក​ ពេល​ទៅ​សម្តែង​នៅ​ទីនោះ​មក​ ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ទំនង​ជា​រឹត​បន្តឹង​ខ្លាំង​ចំពោះ​តារា​ខ្មែរ​ដែល​ដាក់​ពាក្យ​សុំ​ទិដ្ឋា​ការ​ទៅ​សម្តែង​នៅ​ទីនោះ​ ។ ជាក់​ស្តែង​តារា​មួយ​ចំនួន​ធ្លាក់​សម្ភាសន៍​ជា​ច្រើន​ដង​មក​ហើយ​ ។ រឿង​នេះ​ធ្វើ​ឱ្យ​តារា​ខ្លះ​ពុំ​សូវ​មាន​ជំនឿ​ចិត្ត​ថា​ បាន​ទៅ​អាមេរិក​សោះ​ ។​ រឿង​រ៉ាវ​គេច​សម្ងំ​រស់​នៅ​អាមេរិក​ខុស​ច្បាប់​នេះ​ បាន​ស្ងប់​ស្ងាត់​យូរ​មក​ហើយ​ តែ​ថ្មីៗ​នេះ​កើត​មាន​ទៀត​ ។​ កាល​ពី​ប្រមាណ​ជិត​១០​ឆ្នាំ​មុន​ ដោយ​ករណី​តារា​គេច​ខ្លួន​នោះ​ ធ្វើ​ឱ្យ​តារា​ដែល​ចង់​ទៅ​អាមេរិក​ល្វីង​មុខ​គ្រប់​គ្នា​ ទម្រាំ​បាន​ឆ្លង​ទៅ​សម្តែង​​នៅ​អាមេរិក​ គឺ​ត្រូវ​ឆ្លង​កាត់​ការ​សួរ​នាំ​ និង​មាន​លក្ខខណ្ឌ​តឹង​តែង​ខ្លាំង​ណាស់​ ។

សម្រាប់​ពេល​នេះ​ តារា​៤​ដួង​មាន​តារា​បង្ហូរ​ទឹក​ភ្នែក​ ដែល​ឆាប​យក​ភាព​ល្បី​ឈ្មោះ​ក្នុង​រឿង​ «មរណ​មាតា» នាង​លី​ ច័ន្ទ​សីហា​, លោក​ជិន​ សុីណា​រ៉ាក់​, លោក​ជួប​ ច័ន្ទ​កក្កដា​ ហៅ​រ៉ូលីន​ និង​តារា​វ័យ​ក្មេង​ យេៗ​ នាង​ម៉ាក​ សែន​សូនីតា​ កំពុង​តែ​ស្កក​រឿង​ទៅ​សម្តែង​នៅ​អាមេរិក​ ដោយ​ត្រូវ​លើក​ពេល​ម្តង​ហើយ​ ម្តង​ទៀត​ ព្រោះ​តែ​ស្ថាន​ទូត​អាមេរិក​តឹង​តែង​ពេក​ ។​ បើ​សិន​ជា​កុំ​មាន​ករណី​រឹត​បន្តឹង​នៅ​ទូត​អាមេរិក​ ទំនង​មក​ពី​មាន​រឿង​តារា​គេច​នៅ​ទីនោះ​ កុំ​អី​ពួក​គេ​បាន​ទៅ​សម្តែង​នៅ​អាមេរិក​តាំង​ពី​ខែ​កក្កដា​ម៉្លេះ​។​ តារា​ទាំង​៤​នាក់​នោះ​ ចំណាយ​ពេល​ចូល​ទូត​អាមេរិក​ច្រើន​លើក​មក​ហើយ​ តាំង​ពី​មាន​អារម្មណ៍​ភ័យ​បុក​ពោះ​ រហូត​ក្លាយ​ជា​អារម្មណ៍​ធម្មតា​នៅ​តែ​ទូត​អាមេរិក​មិន​ទាន់​អនុញ្ញាត​ឱ្យ​ទៅ។​ គេ​តម្រូវ​ឱ្យ​អ្នក​ធានា​រក​ឯក​សារ​នេះ​ ឯក​សារ​នោះ​គ្រប់​លើក​ ធ្វើ​ឱ្យ​តារា​ទាំង​នោះ​ស្ងាប​គ្រប់​គ្នា​ ។ ក្នុង​ដើម​ខែ​កញ្ញា​ តារា​ទាំង​៤​ដួង​នោះ​ ត្រូវ​ទូត​អាមេរិក​ហៅ​ទៅ​ជួប​ទៀត​ហើយ​ ប៉ុន្តែ​មិន​ដឹង​ថា​ បាន​ជោគ​ជ័យ​ ឬ​បរា​ជ័យ​ទេ​ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ទទួល​ដំណឹង​អវិជ្ជ​មាន​ ។​

កញ្ញា​លី​ ច័ន្ទ​សីហា​ អះ​អាង​ថា​ នាង​សល់​ក្តី​សង្ឃឹម​ខ្លះ​ចំពោះ​ការ​បាន​ទៅ​សម្តែង​នៅ​អាមេរិក​តាម​រយៈ​អ្នក​ធានា​ ដោយ​រំពឹង​ថា​ នឹង​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​ ។ ទោះ​ជា​លំបាក​បែប​ណា​ នាង​នៅ​តែ​ចង់​ទៅ​សម្តែង​ ព្រោះ​នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​ ដែល​នាង​អាច​បង្ហាញ​មុខ​ជូន​បង​ប្អូន​ខ្មែរ​នៅ​ទីនោះ​ ដែល​ចង់​ឃើញ​ការ​សម្តែង​របស់​នាង​ ផ្ទាល់​ ។​ សីហា​ និយាយ​ថា​ នាង​មិន​អាច​ធ្វើ​ដូច​អ្នក​ទៅ​មុន​ ដែល​គេច​ខ្លួន​នៅ​ស្រុក​គេ​ខុស​ច្បាប់​ទេ​ ព្រោះ​នៅ​ស្រុក​យើង​នាង​មាន​ការ​ងារ​ ខ្លះៗ​ត្រូវ​ធ្វើ​ គឺ​ក្រៅ​ពី​សម្តែង​ នាង​មាន​មុខ​របរ​សំអាង​ការ​ ដូច្នេះ​ត្រូវ​ប្រញាប់​ត្រឡប់​មក​ជួយ​ប៉ា​របស់​នាង​ ដោយ​សារ​តែ​ប៉ុន្មាន​ខែ​ទៀត​ រដូវ​រៀប​មង្គល​ការ​ចូល​មក​ដល់​ហើយ​ ។​

លោក​ទុយ​ និង​អ្នក​នាង​យុគ​ ចិន្តា​ ពិធី​ករ​ ពិធិ​ការិនី​របស់​ទូរទស្សន៍​សុីធី​អិន​ ធ្លាប់​បាន​សំណូម​ពរ​ដល់​អ្នក​ដែល​គេច​ខ្លួន​រស់​នៅ​អាមេរិក​ឱ្យ​គិត​គូរ​រឿង​នេះ​ឡើង​វិញ​ បើ​សិន​ជា​អាច​គួរ​តែ​វិល​មក​ស្រុក​ខ្មែរ​វិញ​ ដើម្បី​ឱ្យ​តារា​ ផ្សេងៗ​បាន​ទៅ​សម្តែង​ ព្រោះ​ធ្វើ​បែប​នេះ​ពិត​ជា​ស្ទះ​ដំណើរ​អ្នក​ ក្រោយៗ​ទៀត​មិន​ខាន​ ។ អាមេរិក​មិន​មែន​ចេះ​តែ​ចង់​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ទេ​ គួរ​តែ​ពិចារណា​ បើ​សិន​ជា​ចង់​រស់​នៅ​ទីនោះ​មែន​ គួរ​តែ​ធ្វើ​ឡើង​ក្នុង​រូប​ភាព​ត្រឹម​ត្រូវ​ មាន​ច្បាប់​ទម្លាប់​ ។ ម៉្យាង​គួរ​តែ​គិត​ថា​ ស្រុក​យើង​ក៏​មាន​ការ​រស់​នៅ​ល្អ​ម៉្យាង​ដែរ​ សំខាន់​មិន​មែន​ជា​មនុស្ស​ខ្ជិល​ តែ​បើ​យើង​មាន​ជំនាញ​ច្បាស់​ ការ​ងារ​ពិត​ជា​រត់​រក​មិន​ខាន​ មិន​បាច់​ឆ្លង​ដល់​ស្រុក​គេ​ទេ​ ។​ គ្រាន់

តែ​ទៅ​សម្តែង​ ហើយ​ដល់​ពេល​កំណត់​វិល​មក​វិញ​ នោះ​ជា​រឿង​ត្រឹម​ត្រូវ​ មិន​ត្រូវ​គេច​វេះ​ទេ​ វា​ជា​គំរូ​មួយ​មិន​ល្អ​ឡើយ​ ។​ មុន​នេះ​ មិន​យូរ​ប៉ុន្មាន​ នាង​ហង្ស​ ពិសី​ និង​តារា​ស្រី​ម្នាក់​ទៀត​ បាន​គេច​ខ្លួន​រស់​នៅ​អាមេរិក​ ពេល​ទៅ​សម្តែង​ ។​ ដោយ​សារ​តែ​ត្រេក​ត្រអាល​គេច​ខ្លួន​រស់​នៅ​ប្រទេស​គេ​ដោយ​ខុស​ច្បាប់​ពេល​ទៅ​សម្តែង​នោះ​ កន្លង​មក​មាន​តារា​មួយ​ចំនួន​ត្រូវ​គេ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ ។​
គេ​នឹង​រង់​ចាំ​មើល​ តើ​តារា​បួន​ដួង​ គឺ​លោក​ជិន​ សុីណា​រ៉ាក់​​ នាង​លី​ ច័ន្ទ​សីហា​ នាង​ម៉ាក​ សែន​ សូនីតា​ និង​រ៉ូលីន​ ត្រូវ​ស្ថាន​ទូត​អាមេរិក​ អនុញ្ញាត​ឱ្យ​ទៅ​សម្តែង​ទេ​ ខណៈ​មាន​ភាព​តឹង​រ៉ឹង​ដែល​អាច​បណ្តាល​មក​ពី​គំរូ​អាក្រក់​កន្លង​មក​នោះ​ ៕​