ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្ស​ប្រជា​ជន​រាជ​ធានី​បើក​កិច្ច​ប្រជុំវគ្គ​ផ្សព្វ​ផ្សាយអំពី​សភាព​ការណ៍​ថ្មី​ជុំវិញ​ការ​ប្រកាស​លទ្ធ​ផល​​ឆ្នោត​បណ្តោះ​អាសន្ន

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ នៅ​ទី​​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​រាជ​ធានី​ភ្នំពេញ​នា​រសៀល ថ្ងៃ​ទី​១៤ សីហា ២០១៣​នេះ​ មាន​រៀប​ចំ​​​កិច្ច​​ប្រជុំ​វគ្គ​ផ្សព្វ​ផ្សាយអំពី​សភាព​ការ​ណ៍​ថ្មី​ជុំ​វិញ​ការ​ប្រកាស​លទ្ធ​ផលបណ្តោះ​អាសន្ន​នៃ​ការ​​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នី​តិ​កាល​ទី​៥​ ឆ្នាំ​២០១៣ នៅ​ថ្ងៃ​ទី​១២ សីហា ២០១៣​។

ពិធីនេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​កែប ជុតិមា ទី​ប្រឹក្សា​សម្តេច​តេជោ​ហ៊ុន សែន និ​ង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​រាជ​ធានី​ភ្នំពេញ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សមា​ជិក​ សមា​ជិកា​សកម្ម​របស់​គណ​បក្ស​ប្រជា​ជន​រាជ​ធានី​ គណៈ​ពង្រឹង​គណ​បក្ស​ចុះ​ជួយ​រាជ​ធានី និង​ចៅ​សង្កាត់​ទាំង៩៦ផង​ដែរ​។

នា​ឱកាស​នោះ​លោក​កែប ជុតិមា បានមាន​ប្រសាសន៍​គាំ​ទ្រ​​លទ្ធ​ផល​បោះ​ឆ្នោត​ និង​គាំ​ទ្រ​បេក្ខ​ភាព​សម្តេច​តេជោ​ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ និង​បាន​ប្រគល់​ថវិកា​លើក​ទឹក​ចិត្ត​ដល់​សង្កាត់​ទាំង​៩៦ទូទាំង​រាជ​ធានី​ ដែល​ក្នុង​១​សង្កាត់​ទទួល​បាន​ថវិកា​១​លាន​រៀល​៕