ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​​បុករបង​​សាលា​រាជ​ធានីភ្នំពេញ​ ដួល​បោកក្បាល​​ធ្លាយ​ខួរស្លា.ប់​យ៉ាងអាណោច​អាធ័ម

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជាមន្ត្រី​កង​រាជ​អាវុធហត្ថ​​ក្នុង​ល្បឿន​ពេក​បួង​ចង្កួត​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​របង​សាលា​រាជធានីភ្នំពេញ​ បណ្តាល​ឱ្យ​​បុរស​រូបនោះ​ដួល​បោកក្បាល​​ចេញ​ខួរ​ស្លា.ប់​ភ្លាមៗ​​កាលពី​វេលាម៉ោង​១២ និង​៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២ សីហា ២០១៣ តាមផ្លូវលេខ​២១៣ កែង​មហា​វិថីព្រះ​មុនីរ៉េត ក្នុងសង្កាត់​វាលវង់ ខណ្ឌ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជាមន្ត្រី​កង​រាជ​អាវុធហត្ថ​​ក្នុង​ល្បឿន​ពេក​បួង​ចង្កួត​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​របង​សាលា​រាជធានីភ្នំពេញ​ បណ្តាល​ឱ្យ​​បុរស​រូបនោះ​ដួល​បោកក្បាល​​ចេញ​ខួរ​ស្លាប់​ភ្លាមៗ​​កាលពី​វេលាម៉ោង​១២ និង​៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២ សីហា ២០១៣ តាមផ្លូវលេខ​២១៣ កែង​មហា​វិថីព្រះ​មុនីរ៉េត ក្នុងសង្កាត់​វាលវង់ ខណ្ឌ​៧មករា ​ចំណែក​ស្ត្រី​ជាអ្នកបើក​ម៉ូតូ​រងរបួសស្រាល ហើយ​រត់​គេចខ្លួនបាត់ ។

បុរស​ដែល​បាត់បង់ជីវិត​ឈ្មោះ​ឡាយ បញ្ញាវ័ន្ត ​​អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​យាមនៅ​ក្នុងពហុកីឡដ្ឋាន​ជាតិអូឡាំពិក មាន​ស្រុកកំណើត​នៅ​ភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្ត​ស្វាយរៀង ។ សពត្រូវសមត្ថកិច្ច​ប្រគល់ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាមប្រពៃណី​នៅស្រុកកំណើត ៕