ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ុន ផៃលីន​ ចែក​ផ្លូវ​ជាមួយ​គូស្នេហ៍​អាណិក​ជន​អូស្ត្រាលី​ ព្រោះ​មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​នាង​​3​ចំណុច​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​ចម្រៀង​ យេៗ​និយម​ចូល​ចិត្ត​សំញែង​ដើម​ទ្រូង​ ប៊ុន ផៃលីន​ បាន​លក់​ផ្ទះ​ល្វែង​ដែល​ជា​ចំណង​ដៃ​គូស្នេហ៍​ជា​បុរស​អាណិក​ជន​អូស្ត្រាលី​វ័យ​ជាង​៥០​ឆ្នាំ​នោះ​ហើយ​ ដើម្បី​ចែក​លុយ​គ្នា​ពាក់​កណ្តាល​ ។​ ការ​លក់​ផ្ទះ​ចែក​ប្រាក់​គ្នា​ពាក់​កណ្តាល​ម្នាក់​របស់​តារា​ចម្រៀង​វ័យ​ជាង​២០​ឆ្នាំ​ ប៊ុន ផៃលីន​ ធ្វើ​ឡើង​បន្ទាប់​ពី​ចំណង​ស្នេហ៍​ជាមួយ​បុរស​អាណិក​ជន​អូស្ត្រាលី​ ដែល​បាន​អូស

រាជធានីភ្នំពេញ​ ៖ តារា​ចម្រៀង​ យេៗ​និយម​ចូល​ចិត្ត​សំញែង​ដើម​ទ្រូង​ ប៊ុន ផៃលីន​ បាន​លក់​ផ្ទះ​ល្វែង​ដែល​ជា​ចំណង​ដៃ​គូស្នេហ៍​ជា​បុរស​អាណិក​ជន​អូស្ត្រាលី​វ័យ​ជាង​៥០​ឆ្នាំ​នោះ​ហើយ​ ដើម្បី​ចែក​លុយ​គ្នា​ពាក់​កណ្តាល​ ។​ ការ​លក់​ផ្ទះ​ចែក​ប្រាក់​គ្នា​ពាក់​កណ្តាល​ម្នាក់​របស់​តារា​ចម្រៀង​វ័យ​ជាង​២០​ឆ្នាំ​ ប៊ុន ផៃលីន​ ធ្វើ​ឡើង​បន្ទាប់​ពី​ចំណង​ស្នេហ៍​ជាមួយ​បុរស​អាណិក​ជន​អូស្ត្រាលី​ ដែល​បាន​អូស​បន្លាយ​ពេល​ជាង​កន្លះ​ឆ្នាំ​កន្លង​មក​ឈាន​ដល់​ផ្លូវ​បំបែក​ បន្ទាប់​ពី​ការ​រស់​នៅ​ជាមួយ​គ្នា​ទាំង​រកាំរកូស​ ។​

ចំណង​ស្នេហ៍​មិន​សម​តាម​បំណង​សម្រាប់​តារា​ចម្រៀង​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​តាកែវ​រូប​នេះ​ មិន​មែន​កើត​ឡើង​តែ​ម្តង​នេះ​ឡើយ​ ពោល​នាង​តែង​តែ​ពើប​ប្រទះ​បញ្ហា​បែប​នេះ​ជា​ច្រើន​ដង​ ។​ ជា​ថ្មី​ម្តង​ទៀត​ ក្រោយ​ពី​ត្រឡប់​មក​ពី​សម្តែង​នៅ​ប្រទេស​បារាំង​វិញ​កាល​ពី​ពេល​ ថ្មីៗ​នេះ​ ស្រាប់​តែ​ ប៊ុន ផៃលីន ផ្ទុះ​រឿង​បែក​បាក់​ស្នេហ៍​ជាមួយ​បុរស​អាណិក​ជន​អូស្ត្រាលី​ ដែល​ផ្ចុង​ផ្តើម​នាង​ឱ្យ​ខ្ពស់​មុខ​ខ្ពស់​មាត់​នៅ​ក្នុង​សង្គម​សិល្បៈ​នោះ​ ។​ ការ​ផ្តាច់​ចំណង​ស្នេហ៍​នេះ​ហើយ​ ដែល​ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឱ្យ​ ប៊ុន ផៃលីន​ សម្រេច​ចិត្ត​លក់​ផ្ទះ​មួយ​ល្វែង​នៅ​ម្តុំ​គីឡូ​ម៉ែត្រ​លេខ​​៧​ ដើម្បី​យក​ប្រាក់​នោះ​ចែក​គ្នា​ពាក់​កណ្តាល​ជាមួយ​បុរស​ខ្មែរ​អាណិក​ជន​រូប​នោះ​ ។​

ពាក់​ព័ន្ធ​បញ្ហា​នោះ​ តារា​ចម្រៀង​ដែល​មាន​យីអ៊ុន​ច្រើន​នៅ​ឯ​ក្រៅ​ប្រទេស​ ប៊ុន ផៃលីន​ បាន​បញ្ជាក់​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា​ ឆ្នាំ​២០១៣​ថា​ នាង​ពិត​ជា​បាន​ផ្តាច់​ការ​ទាក់​ទង​ជាមួយ​បុរស​អាណិក​ជន​ខ្មែរ​អូស្ត្រាលី​មែន​ ហើយ​ផ្ទះ​ដែល​នាង​បាន​ទិញ​ដាក់​ឈ្មោះ​រួម​គ្នា​ជាមួយ​បុរស​រូប​នោះ​ក៏​បាន​លក់​  ដែរ ។​ កាល​ពី​នាង​នៅ​ទាក់​ទង​ជាមួយ​បុរស​នៅ​អូស្ត្រាលី​រូប​នោះ​ គឺ​គេ​បាន​ទិញ​ផ្ទះ​ឱ្យ​នាង​មួយ​ល្វែង​មាន​តម្លៃ​ជាង​៨​ម៉ឺន​ដុល្លារ​អាមេរិក​ ហើយ​ដាក់​ឈ្មោះ​ទាំង​ពីរ​នាក់​ ។​

ក្រោយ​ពី​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា​ និង​មិន​យល់​ចិត្ត​គ្នា​ ប៊ុន ផៃលីន​ សម្រេច​កាត់​ផ្តាច់​ចំណង​ស្នេហ៍​ជាមួយ​បុរស​រូប​នោះ​ ហើយ​ដើម្បី​កុំ​ឱ្យ​ជំពាក់​វាក់​វិន​ជាមួយ​គ្នា​បន្ត​ទៀត​ នាង​បាន​លក់​ផ្ទះ​មួយ​នោះ​បាន​តម្លៃ​ជាង​៧ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​ចែក​គ្នា​ពាក់​កណ្តាល​ម្នាក់​ ។​ ការ​សម្រេច​ចិត្ត​លក់​ផ្ទះ​ ក៏​ជា​តម្រូវ​ការ​របស់​បុរស​ខ្មែរ​អូស្ត្រាលី​រូប​នោះ​ផង​​ដែរ​ ខណៈ​ពេល​នាង​ក៏​ចង់​បាន​ផ្ទះ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​តែ​នាង​ម្នាក់​ដែរ​នោះ​ ។​

ប៊ុន​ ផៃលីន​ មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ពី​មូល​ហេតុ​នៃ​ការ​ឈាន​ដល់​ការ​បែក​បាក់​ជាមួយ​បុរស​អាណិក​ជន​ខ្មែរ​អូស្ត្រាលី​នោះ​ឡើយ​ ដោយ​នាង​គ្រាន់​តែ​បង្ហើប​ប្រាប់​ដោយ​ខ្លី​ថា​ «មូល​ហេតុ​នៃ​ការ​បែក​បាក់​នេះ​ដោយ​សារ​តែ​បុរស​រូប​នោះ​មិន​អាច​បំពេញ​លក្ខខណ្ឌ​របស់​នាង​ចំនួន​៣​» ។​ នាង​និយាយ​ថា​ «គាត់​មិន​អាច​បំពេញ​លក្ខខណ្ឌ​ចំនួន​៣​សម្រាប់​ខ្ញុំ​ ដោយ​បូក​រួម​ទាំង​ការ​ហាម​ឃាត់​ខ្ញុំ​មិន​ឱ្យ​ប្រឡូក​ក្នុង​សិល្បៈ​បន្ត​ទៀត​ផង​ដែរ​ ទើប​ខ្ញុំ​គិត​ថា​ យើង​ទាំង​ពីរ​នាក់​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​បន្ត​ទៀត​ឡើយ​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ ក្រោយ​ការ​បែក​បាក់​ហើយ​នោះ​ គាត់​ក៏​នៅ​តែ​ព្យាយាម​ទូរ​ស័ព្ទ​មក​រក​ខ្ញុំ​ដដែល​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ឡើយ​ ព្រោះ​វា​ហាក់​ដូច​ជា​សាំ​ណាស់​ទៅ​ហើយ​» ។​

ក្រោយ​ពី​កាត់​ផ្តាច់​ចំណង​ស្នេហ៍​ពី​បុរស​ខ្មែរ​អូស្ត្រាលី​រួច​មក​ ប៊ុន ផៃ​លីន​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ មាន​បុរស​ជា​ច្រើន​រួម​ទាំង​ឧកញ៉ា​ផង​ដែរ​ ទាក់​ទង​ជាមួយ​នាង​ តែ​នាង​បដិសេធ​ ដោយ​សារ​តែ​ពេល​នេះ​នាង​ចង់​នៅ​ម្នាក់​ឯង​មួយ​រយៈ​ ដើម្បី​ព្យាបាល​របួស​បេះដូង​ដែល​គ្រាំ​គ្រា​ជា​បន្ត​បន្ទាប់​កន្លង​មក​នេះ​ ។​

ប៊ុន​ ផៃលីន​ ជា​តារា​សម្តែង​ និង​ចម្រៀង​ម្នាក់​ដែល​គេ​ចាត់​ទុក​ជា​តារា​សិចសុី​ក្នុង​ចំណោម​តារា​ស្រី​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។ ភាព​សិចសុី​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​នាង​ស្ទុះ​ងើប​យ៉ាង​លឿន​ បើ​ទោះ​ជា​នាង​ទើប​តែ​បោះ​ជំហាន​ចូល​ពិភព​សិល្បៈ​ពីរ​បី​ឆ្នាំ​ក៏​ដោយ​ ។ ភាព​ជោគ​ជ័យ​របស់​ផៃលីន​ ភាគ​ច្រើន​គឺ​ការ​សម្តែង​ឱ្យ​ផលិត​កម្ម​នៅ​ក្រៅ​ស្រុក​ ៕​