អតីតបវរកញ្ញាចិន ឆ្នាំ២០១១ នាង Luo Zilin រយៈពេលថ្មីៗនេះបានបង្ហាញភាពសិចស៊ីគួរឱ្យព្រឺសម្បុរក្នុងពេលដែលនាងទៅលេងឆ្នេរសមុទ្រជាមួយមហាសេដ្ឋីរុស្ស៊ីមួយរូប ហើយស្លៀកឈុតប៊ីគីនីយ៉ាងកំប៉ិតឡិតបាំងប្រដាប់ភេទពីមុខស្ទើរតែមិនជិត និងផ្អែមល្ហែមជាមួយគ្នាប្រកបដោយសេចក្តីសុខទៀតផង ដែលជាមួយនេះនាងបានរងការរិះគន់យ៉ាងចាស់ដៃនៅលើបណ្តាញអនឡាញថា សកម្មភាពរបស់អតីតបវរកញ្ញាចិនរូបនេះ កំពុងធ្វើឱ្យប្រទេសចិនរងការអាម៉ាស់ ។
សម្រាប់មហាសេដ្ឋីរុស្ស៊ី Vladimir Doromin វិញ ទើបតែបែកបាក់ស្នេហាជា មួយកំពូលតារាម៉ូដែល នាង Naomi Campbell ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង៥ឆ្នាំមកហើយនេះ ស្រាប់តែចាប់ផ្តើមស្នេហាជាថ្មីទៀតជាមួយតារាម៉ូដែល និងជាអតីតបវរកញ្ញាចិនឆ្នាំ២០១១ នាង Luo Zilin វ័យ២៥ឆ្នាំ យ៉ាងផ្អែមល្ហែមដែលអ្នកទាំង២នេះបានធ្វើឱ្យភ្ញាក់ផ្អើលពេញពិភពភាពយន្តក៏ដូចជាបណ្តាទូរទស្សន៍ផ្សេងៗ ។
កាលពីពាក់កណ្តាលខែកក្កដា២០១៣ នាង Luo Zilin បានបង្កើតភាពផ្អែមល្ហែមជាមួយមហាសេដ្ឋីរុស្ស៊ី Vladimir Doromin បុរសជំនួញវ័យ៥០ឆ្នាំ នៅលើឆ្នេរសមុទ្រ ផ្ទៃសមុទ្រ និងនៅលើនាវាទំនើបផ្ទាល់ខ្លួនរបស់ Vladimir Doromin ខណៈពួកគេបានទៅកម្សាន្តរដូវក្តៅនៅលើកោះ Ibiza ចម្ងាយប្រហែល៧៩គីឡូម៉ែត្រ ពីទីក្រុង Valencia ប្រទេសអេស្ប៉ាញ ជាទីកន្លែងដែលពួកគេចាប់ផ្តើមស្នេហាជាមួយគ្នាកាលពីខែមុន ។
គូស្នេហ៍ល្បីល្បាញទាំង២នាក់នេះ ជាពិសេសនាង Luo Zilin ត្រូវបានគេថតរូបនាងស្លៀកឈុតប៊ីគីនីសិចស៊ីទាំងនោះ បង្ហោះតាមអីុនធើរណេត ហើយនៅពេលគេឃើញរូបភាពនាង Luo Zilin ស្លៀកពាក់ប៊ីគីនីបិទតែប្រដាប់ភេទស្ទើរមិនជិតនោះ អ្នកលេងលើអនឡាញបានបញ្ចេញទស្សនៈបែបកំហឹងចំពោះនាងថា នាងធ្វើឱ្យសិល្បៈចិនរងភាពអាម៉ាស់។ អតីតបវរកញ្ញាកាលពីឆ្នាំ២០១១ នាង Luo Zilin ដែលមានអាយុ២៥ឆ្នាំ រូបនេះ កំពុងស្ថិតក្នុងភាពជាកំពូលតារាម៉ូដែលលំដាប់ទី៥នៅសហរដ្ឋអាមេរិក និងក្លាយជាតារាម៉ូដែលលំដាប់ពិភពលោកផងដែរ ។
ក៏មានមតិផ្សេងទៀតលើកឡើងថា តាមពិតទៅការរិះគន់ និងចោទប្រកាន់នាងបែបនេះ វាមិនមែនជាការផ្តល់យុត្តិធម៌សម្រាប់នាងនោះទេ ព្រោះថា តារាចិនជាច្រើន និងតារាល្បីៗក្នុងពិភពលោករឿងស្លៀកឈុតប៊ីគីនី រឿងដើរកម្សាន្តជាមួយមិត្តប្រុស-ស្រី វាជារឿងធម្មតាទៅហើយ ពោលគឺខ្វះអីតារាចិនថតស្រាតដូចជា នាង Gan Lu Lu ជាដើម… ម៉េចក៏គេបែរជាសប្បាយចិត្តនឹងនាងទៅវិញ? ម្យ៉ាងចំពោះ Luo Zilin ត្រូវគេរិះគន់បែបនេះ គឺប៉ះពាល់ដល់ជីវិតឯកជនរបស់នាង, សិទ្ធិសេរីភាពក្នុងការដើរកម្សាន្ត និងសេពគប់មិត្តភក្តិពេកណាស់ ។
នាង Luo Zilin មានឈ្មោះជាភាសាអង់គ្លេស Roseline កើតនៅថ្ងៃទី៦ មិថុនា ១៩៨៧ (វ័យ២៥ឆ្នាំ) នាទីក្រុងសៀងហៃ ប្រទេសចិន បញ្ចប់ការសិក្សាជំនាញគ្រប់គ្រងទេសចរណ៍ពីសាកលវិទ្យាល័យ Ouhua ក្នុងទីក្រុងសៀងហៃ។ នាងចាប់ផ្តើមអាជីពជាតារាម៉ូដែលនៅឆ្នាំ២០០៣ និងបានក្លាយជាបវរកញ្ញាចិន នៅឆ្នាំ២០១១៕







ចែករំលែកព័តមាននេះ