ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆន សុវណ្ណរាជ ត្រៀម​ខ្លួន​ចេញ​ទៅ​​ប្រទេស​បារាំង

10 ឆ្នាំ មុន

តារា​ចម្រៀង​ល្បី​​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្សមាស ឆន សុវណ្ណរាជ ​កំពុង​ត្រៀម​ខ្លួន​ទៅ​បម្រើ​អារម្មណ៍​​បង​ប្អូន​ខ្មែរ​នៅ​ប្រទេស​បារាំង​​ក្នុងអំឡុងខែ​កញ្ញា​ខាង​មុខ បន្ទាប់​ពី​​ទទួល​បាន​ជោគជ័យយ៉ាង​ខ្លាំង​​ក្លា​លើ​អាជីព​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​​​ឆ្នាំ​មក​នេះ ។
តារា​ចម្រៀង​​​ប្រុស​ដ៏មាន​ប្រជា​ប្រិយ​រូប​នេះ​​ប្រាប់ថា ​នេះជាលើក​ដំបូង​បំផុត​ក្នុង​ជីវិត​ជាតារា​ចម្រៀង​ជិត​១០​ឆ្នាំ​ សម្រាប់​ដំណើរ​ចេញ

តារា​ចម្រៀង​ល្បី​​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្សមាស ឆន សុវណ្ណរាជ ​កំពុង​ត្រៀម​ខ្លួន​ទៅ​បម្រើ​អារម្មណ៍​​បង​ប្អូន​ខ្មែរ​នៅ​ប្រទេស​បារាំង​​ក្នុងអំឡុងខែ​កញ្ញា​ខាង​មុខ បន្ទាប់​ពី​​ទទួល​បាន​ជោគជ័យយ៉ាង​ខ្លាំង​​ក្លា​លើ​អាជីព​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​​​ឆ្នាំ​មក​នេះ ។
តារា​ចម្រៀង​​​ប្រុស​ដ៏មាន​ប្រជា​ប្រិយ​រូប​នេះ​​ប្រាប់ថា ​នេះជាលើក​ដំបូង​បំផុត​ក្នុង​ជីវិត​ជាតារា​ចម្រៀង​ជិត​១០​ឆ្នាំ​ សម្រាប់​ដំណើរ​ចេញ​ទៅ​ប្រទេស​បារាំង​ ព្រោះ​តែ​កន្លង​មក​ធ្លាប់​តែ​ទៅ​សហ​រដ្ឋ​អាមេរិក​ និង​អូស្ត្រាលី​​ប៉ុណ្ណោះ ។

សុវណ្ណ​រាជបាន​បន្ត​ថា ដំណើរ​លើក​ដំបូង​ទៅ​កាន់​ប្រទេស​បារាំង​​នេះ តប​តាម​ការ​អញ្ជើញ​របស់​បងប្អូន​ខ្មែរ​រស់​នៅ​ទីនោះ ដោយ​មាន​​រយៈ​ពេល​ច្រៀង​​​ និង​សម្តែង​​១ខែ​ ប៉ុន្តែ​​មិន​អាចបញ្ជាក់​ថា ក្នុង​រយៈ​ពេល​នេះ​ លោក​នឹង​ចេញ​ច្រៀង​បំពេ​អារម្មណ៍​​បង​ប្អូន​ខ្មែរ​យើង​នៅ​ទី​ក្រុងណា​​ខ្លះ​​នោះ​​ទេ ។

សូម​បញ្ជាក់​ថា ការ​ចាកចេញ​ទៅ​បង្ហើ​សំនៀង​របស់​ឆន សុវណ្ណរាជ នៅ​ឯ​ប្រទេស​បារាំង​នា​ពេល​ខាង​មុខនេះ​គឺ​​បន្ទាប់​​ពី​រូប​លោក​រួម​ជា​មួយ​តារា​ចម្រៀង​​​ល្បីៗ​របស់​កម្ពុជា​ជា​ច្រើន​រូប និង​​តារា​ចម្រៀង​រាជិនី​សម្រស់​​ទាំង​​៥ RaNia ​របស់​កូរ៉េ​​ខាង​ត្បូង​ធ្វើ​ឱ្យ​កក្រើក​វេទិកា​តន្ត្រី​នៅ​កម្ពុជា​ដោយ​​ផ្សាយ​ផ្ទាល់​លើ​​កញ្ចក់​ទូរទស្សន៍​បាយ័ន ៕