ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ​​សុជាតិ ​​លាក់​​​បាំង​​​រឿង​​​ស្នេហា​ និង​​​វេលា​​​រៀប​​​ការ​

10 ឆ្នាំ មុន

ពិធី​ការិនី​ចាស់​វស្សា​​ និង​ជាអតីត​អ្នក​លក់​ចេក​ឆឹង​​សម្រស់ស្រស់​​​ត្រកាល​គួរ​ឱ្យ​​ទាក់​ទាញ​​អ្នក​​នាង​គង់ សុជាតិ ​ដែល​ត្រូវ​បាន​គេ​និយាយ​​ខ្ចរ​ខ្ចាយ​ថា ត្រៀម​​រៀប​ការ​​ជាមួយ​ពិធី​ករ​វ័យ​ក្មេង​ ជា វិបុល ​​នោះ ពិត​មែន​តែ​ធ្វើ​ឱ្យ​មហា​ជន​​ចាប់​អារម្មណ៍​តាម​ដាន​ជា​ខ្លាំង​ ប៉ុន្តែ​នាង​មិន​បាន​ទម្លាយ​ការ​​ពិត​ទាល់​តែ​សោះ ​បើ​ទោះ​បី​អ្នក​​កាសែត​​​តាម​​ជីក​សួរ​​ដើម្បី​បញ្ជាក់​​ការ​ពិត​ជូន​មហា​​ជន​ក៏​ដោយ។

ពិធី​ការិនី​ចាស់​វស្សា​​ និង​ជាអតីត​អ្នក​លក់​ចេក​ឆឹង​​សម្រស់ស្រស់​​​ត្រកាល​គួរ​ឱ្យ​​ទាក់​ទាញ​​អ្នក​​នាង​គង់ សុជាតិ ​ដែល​ត្រូវ​បាន​គេ​និយាយ​​ខ្ចរ​ខ្ចាយ​ថា ត្រៀម​​រៀប​ការ​​ជាមួយ​ពិធី​ករ​វ័យ​ក្មេង​ ជា វិបុល ​​នោះ ពិត​មែន​តែ​ធ្វើ​ឱ្យ​មហា​ជន​​ចាប់​អារម្មណ៍​តាម​ដាន​ជា​ខ្លាំង​  ប៉ុន្តែ​នាង​មិន​បាន​ទម្លាយ​ការ​​ពិត​ទាល់​តែ​សោះ ​បើ​ទោះ​បី​អ្នក​​កាសែត​​​តាម​​ជីក​សួរ​​ដើម្បី​បញ្ជាក់​​ការ​ពិត​ជូន​មហា​​ជន​ក៏​ដោយ។

អតីត​​សិស្សសាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ និង​ជា​​ពិធី​ការិនី​​​ទឹក​មុខ​ស្រទន់​សាច់.សស្អាត គង់ សុជាតិ ​​​បាន​និយាយ​ជា​​មួយ​អ្នក​ប្រមាញ់​​ព័ត៌មាន​​ទស្សនា​​វដ្តីមហា​គ្រួសារ​ថា រឿង​​រ៉ាវ​ស្នេហា​​ផ្ទាល់​ខ្លួន​របស់​​ខ្ញុំ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ទេ ទុក​ឱ្យ​វា​ធ្វើដំណើរ​ទៅ​​​ជា​របៀប​​ណា​មួយ ហើយ​យើង​​បត់​បែន​តាម​ពេល​វេលា​​​ទៅ​ចុះ ​ឯ​ភាពច្បាស់​លាស់​សម្រាប់​មហា​ជន ​​និង​អ្នក​​​កាសែត​ដែល​​ចង់​​ដឹង​ក្នុង​​រឿង​នេះ ខ្ញុំ​​មិន​អាច​បកស្រាយ​បាន​ទេ ព្រោះ​ថា  នេះ​ជា​​ស្នេហា ប៉ុន្តែ​ចំពោះ​រឿង​ការ​ងារវិញ ​ខ្ញុំ​មិន​​លាក់​លៀម​ទេ ។

ពិធី​ការិនី​ស្ត្រី​មេម៉ាយ​វ័យ​ប្រហែល​៤០​​ឆ្នាំ​​ប្រចាំ​ទូរទស្សន៍​​លេខ៣ (TV3) ក្នុង​​កម្ម​វិធី​​តារា​ឯក​​ដែលចាប់​ដៃ​គូជា​មួយ​​បុរស​វ័យ​ក្មេង ជា វិបុល បានឆ្លើយតប​ទៀត​ថា ខ្ញុំ​​​អាច​និយាយ​បានរឿង​ការងារ, រឿង​រក​ស៊ី, រឿង​ជោគជ័យ​ក្នុង​អាជីព ប៉ុន្តែ​ដោយ​ឡែក​រឿង​ស្នេហា​សូមមិននិយាយ ។ ពេល​វេលា​បាន​បន្សល់​ទុក​ស្នាម​អនុ​ស្សាវរីយ៍​កន្លងមក​ គេ​តែង​តែ​ឃើញ​​គង់ សុជាតិ ​បានបណ្តើរ​ដៃគូ​លោកជា វិបុល ​ទៅចូលរួម​​កម្ម​វិធី​ផ្សេងៗ​នៅ​សមាគម​ទូរទស្សន៍​​កម្ពុជា និង​នៅ​ក្នុង​កម្ម​វិធី​ផ្សេងៗ​ប្រកបដោយ​​ភាព​ល្អូកល្អើន​​ បើ​ទោះ​បី​​អ្នក​ទាំង​២​​មាន​វ័យ​ខុសគ្នា​​ក៏ដោយ  តែ​​ស្ត្រី​មេម៉ាយ​រក្សា​សម្រស់​ស្អាត​គួរ​ឱ្យ​គយ​គន់ ​គង់​ សុជាតិ  និងកំលោះ​ ជា វិបុល ស័ក្តិ​សម​គ្នា​ណាស់​តើ ។

ក្នុង​កម្ម​វិធី​​ប្រគំតន្ត្រី​កម្សាន្ត​ផ្សេងៗ​​គេតែងតែ​សង្កេត​ឃើញ​អ្នកនាង គង់ សុជាតិ អតីត​កញ្ញា​ឯកប្រចាំ​ស្ថានីយ​​ទូរទស្សន៍​ IBC អំឡុង​ឆ្នាំ​១៩៩៤ រាំ​សើចសប្បាយ​​ជា​​មួយ​​ពិធី​ករ​វ័យ​ក្មេង ជា វិបុល ព្រមទាំង​​​ធ្លាប់​ថត​រូប​កៀក​កិត​គ្នា​ទៀត​ផង ធ្វើ​ឱ្យ​​តារា​មួ​យចំនួន​ចំអន់​លេង​  និង​ខ្លះទៀត​អប​អរ​សាទរ ។ គួរ​បញ្ជាក់ថា ​បន្ទាប់​ពី​បែក​បាក់ស្វាមី​ទី១ ដែលមាន​ឈ្មោះ​ម៉ៅ សាល​​ភាព អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ពិធីការិនី​រាង​ចង្វា​មូល​ ទ្រលុក​​ទ្រលន់​ សម្តី​ផ្អែម​​ គង់ សុជាតិ បាន​រស់​​នៅ​ក្នុង​សភាព​ជាស្ត្រី​មេម៉ាយ​​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ និង​ចិញ្ចឹម​កូនប្រុស​ស្រីស្ទើរ​តែ​ក្រមុំ​កំលោះ​អស់​​ទៅ​ហើយ ហើយមួយ​​រយៈ​ចុង​​​ក្រោយ​នេះ ចំណង​ស្នេហ៍​​ទី២ របស់​ពិធី​ការិនី​ចាស់​វស្សា TV3 រូបនេះ ​ត្រូវបាន​គេ​លើក​​យក​មក​ទុក​ដាក់​​ជាមួយ​ពិធី​ករជាដៃ​គូ​​​គ្នា​គឺ​លោក​ជា វិបុល ​យ៉ាង​ខ្ចរ​ខ្ចាយ​ដូច​បែក​​ក្អម​ ហើយ​កាល​ថ្មី​ៗនោះ​នាង​ធ្លាប់​​ភ្លាត់​មាត់​និយាយថា រូប​នាង​ជិត​រៀបការ​ជា​​លើក​ទី​២​ហើយ ។ ​

ដូចយ៉ាង​កាល​ពេល​​ទៅ​ចូល​រួម​​មង្គល​ការ​របស់​​​ពិធី​ការិនី​ សុខ សោម៉ាវត្តី កន្លង​មក អ្នក​នាង គង់ សុជាតិ ​ដែល​នៅ​មិន​អង្គុយ​​មិន​ឆ្ងាយ​ពី​លោក​​ជា វិបុល បាន​​បង្ហើប​ឱ្យ​ដឹង​ថា នាង​ក៏​ជិត​ដល់​ពេល​ចូល​រោង​ការ​​ដែរ​ហើយ ​ដែល​ការ​លេចឮ​បែប​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ កត់​សម្គាល់​ និងតាមដាន​រហូតមក​ដល់​ពេល​នេះ  ៕