ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាន សុ​ម៉ា​លី ផ្ទុះ​ជម្លោះ​ជាមួយ​បុរស​ម្នាក់​តាម​ហ្វេស​ប៊ុក​

10 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​តារា​សម្តែង​ដែល​ចូលចិត្ត​សំញែង​ដើម​ទ្រូង នាង​សាន​ សុម៉ាលី បាន​ឆ្លើយ​ឆ្លង​ជា​ជម្លោះ​បែក​ផ្សែង​ជាមួយ​បុរស​វ័យ​ក្មេង​ម្នាក់​​តាម​​ហ្វេស​ប៊ុក បន្ទាប់​ពី​បុរស​រូប​នោះ​​សរសេរ​រិះ​គន់​​នៅ​ពីក្រោម​រូប​ថត​ដែល​តារា​សម្តែង​រូប​នេះ​បាន​បង្ហោះ​​​មានខ្លឹម​សារ​ថា​ «នាង​ស្អាត​ តែ​អត់​តម្លៃ យក​សិល្បៈ​ធ្វើ​ជា​ឈ្នាន់​ឈាន​ទៅ​រក​ភាព​ល្បី​ល្បាញ​» ។

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​តារា​សម្តែង​ដែល​ចូល ចិត្ត​សំញែង​ដើម​ទ្រូង នាង​សាន​ សុម៉ាលី បាន​ឆ្លើយ​ឆ្លង​ជា​ជម្លោះ​បែក​ផ្សែង​ជាមួយ​បុរស​វ័យ​ក្មេង​ម្នាក់​​តាម​​ហ្វេស​ប៊ុក បន្ទាប់​ពី​បុរស​រូប​នោះ​​សរសេរ​រិះ​គន់​​នៅ​ពីក្រោម​រូប​ថត​ដែល​តារា​សម្តែង​រូប​នេះ​បាន​បង្ហោះ​​​មានខ្លឹម​សារ​ថា​ «នាង​ស្អាត​ តែ​អត់​តម្លៃ យក​សិល្បៈ​ធ្វើ​ជា​ឈ្នាន់​ឈាន​ទៅ​រក​ភាព​ល្បី​ល្បាញ​» ។

ការ​​​ប្រមាថ​​ពី​បុរស​វ័យ​ក្មេង​ម្នាក់​​​នោះ​ធ្វើ​ឲ្យ​តារា​ស្រី​ដែល​ល្បី​ល្បាញ​ខាង​សិច​ស៊ី​​​ សាន សុម៉ា​លី ក្តៅ​ស្លឹកត្រចៀក ​និង​បាន​សរសេរ​តប​ទៅ​វិញ​ដោយ​មិន​សំចៃ​មាត់ ​។ នាង​បាន​សរសេរ​ជា​ភាសា​ខ្មែរ​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​របស់​នាង​​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា «សួរ​ថា​បុរស​ម្នាក់​នេះ​មាន​សិទ្ធិ​អី​​និយាយ​គេ​​​អីុចឹង​ ។ គេ​ជា​អ្នក​សិល្បៈ​មែន​ ខ្ញុំមិនមែនមនុស្ស​​អីុ​ចឹង​ទេ អ្នក​​ឯង​គ្មាន​សិទ្ធិ​អី​មក​និយាយ​​​អ្នក​សិល្បៈ​អី​ុចឹងទេ ? អ្នក​ឯង​មិន​ចូល​ចិត្ត​គេ កុំ​ថា​ឲ្យ​រូប​គេ​? ខ្ញុំ​មិន​ដែល​ស្គាល់​មនុស្ស​ដូច​អ្នក​​ឯង​​​ទេ មនុស្ស​​ឈ្លើយ​ សង្គម​មិន​ឱ្យ​តម្លៃ​មនុស្ស​…​ឈប់​មក​និយាយ​អី​ុចឹង​ទៀត…» ។

ទំនង​ជា​ឆ្លើយ​តប​ជាមួយ​មិត្ត​ភក្តិ​ដែល​ព្យាយាម​សម្រប​នាង​​កុំ​​​ឱ្យ​​​ខឹង​ សាន សុម៉ាលី ​បាន​សរសេរ​បន្ថែម​ថា «នេះ​សួរ​ថា មនុស្ស​ម្នាក់​នេះ​គាត់​មក​និយាយ​អីុចឹង​ដាក់​ខ្ញុំ ហើយ​មិន​ឱ្យ​​​ខ្ញុំ​ខឹង​ទេ​ឬ​ ។ ខ្ញុំ​មាន​គ្រួសារ​ផ្តល់​ការ​ស្រឡាញ់​មក​​ខ្ញុំ តែ​ម្នាក់​នេះ​មាន​សិទ្ធិ​អី​មក​និយាយ​មើល​ងាយ​​ខ្ញុំ​។ ខ្ញុំ​​និយាយ​ដើម្បី​កុំ​ឱ្យ​មនុស្ស​នេះ​ចេះ​តែ​និយាយ​មិន​ល្អ​ដល់​អ្នក​សិល្បៈ​ទៀត ហើយ​​សូម​ម្យ៉ាង​ចុះ បើ​ចង់​រក​រឿង​ខ្ញុំ ៗ​អត់​មាន​ពេល​អត់​ប្រយោជន៍​ជាមួយ​អ្នក​ឯង​…​​សូម​មិត្ត​ទាំង​អស់​មើល​គាត់​និយាយ​អីុចឹង​សម​ទេ?…» ។

សាន សុម៉ាលី បាន​បញ្ចេញ​យោបល់ និង​ប្រាប់​ទៅ​ដល់​មិត្ត​ភក្តិ​របស់​នាង​ថា ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ប្រើ​ពាក្យ​សម្តី​បែប​នេះ ដោយ​សារ​តែ​បុរស​ម្នាក់​នោះ​បាន​ជេរ​ប្រមាថ​​ដោយ​សម្តី​មិន​សម​រម្យ​មក​លើ​មនុស្ស​ស្រី ជាន់​ឈ្លី​កិត្តិ​យស​គេ ដោយ​វាយ​តម្លៃ​​ថា អ្នក​សិល្បៈ​មិន​ល្អ ថា​គេ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​បើ​ឃើញ​គេ​មាន​អ្វី​ដែល​ល្អ​តែង​តែ​លើក​ឡើង​ថា គេ​បាន​មក​តាម​ផ្លូវ​កាត់ ។ នាង​និយាយ​បន្ថែម​ទៀត​ថា «ខ្ញុំ​អត់​ស្គាល់​គាត់​ទេ ​ហេតុ​អ្វី​បាន​ជា​មក​និយាយ​អីុចឹង​ ហើយ​ផុស​រូប​ខ្ញុំ​​ទៀត អ្នក​ឯង​ស្អប់​ខ្ញុំ​​ម្នាក់ មាន​មនុស្ស​ដែល​ស្រឡាញ់ និង​​ទទួល​ការ​រាប់​អាន​ជាមួយ​ខ្ញុំ​​​ច្រើន​​នាក់ទៀត​… ។ ​ខ្ញុំ​​ចង់​ឱ្យ​មិត្ត​ដឹង​ថា ខ្ញុំ​​មិន​បាន​រក​រឿង​គាត់​ទេ? គាត់​គួរ​តែ​ឈប់​មក​និយាយ​អីុចឹង​ទៀត…​» ។

​សាន សុម៉ាលី បាន​ចាប់​ផ្តើម​ល្បី​ឈ្មោះ​ខ្លាំង តាម​រយៈ​រឿង​“កាកី” ដែល​មាន​ឈុត​បង្ហាញ​ពី​សម្រស់​ដើម​ទ្រូង​ដ៏​ទ្រលុក​ទ្រលន់​របស់​​​នាង ប៉ុន្តែ​នាង​ហាក់​បាត់​ទីផ្សារ​​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ផ្ទុះ​រឿង​អាស្រូវ​ផ្ទួនៗ ។ ​​ទោះ​បី​ជា​យ៉ាង​​ណា​ក្តី សាន សុម៉ាលី នៅ​តែ​លេង​ខ្លួន​​មិន​ចាញ់​តារា​ថ្មីឡើយ ។ដោយគ្មានឈាមជ័រជាអ្នកសិល្បៈ សាន សុម៉ាលី​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ដ​បាត់​ដំបង ​ហើយ​ចាប់​ផ្ដើម​ចូល​សិល្បៈ​តាម​រយៈ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ដឹក​នាំ​រឿង​ម្នាក់​នៅ​ពេល​​នាង​មក​ភ្នំពេញ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​២០០៣ ។

ដោយ​ទេព​កោសល្យ​ពី​កំណើត​គួប​ផ្សំ​នឹង​​ការ​បង្ហាត់​បង្ហាញ​ពី​អ្នក​ដឹក​នាំ​រឿង​ ទើប​សាន សុម៉ាលី អាច​មាន​ឱកាស​ក្លាយ​ជា​តួ​ឯក​ក្នុង​រឿង​ភាគ​ដំបូង​គឺ​រឿង​​​«កាកី​​​​»​ ។ ​ សុម៉ាលី បាន​ចូល​រួម​សម្ដែង​ខ្សែ​ភាព​យន្ដ​បាន​ប្រមាណ​ជាង​២០​រឿង​​ ដោយ​ឡែក​ចម្រៀង​ខារ៉ា​អូខេ​​​ចូល​រួម​សម្ដែង​បាន​​ច្រើន​ស្ទើរ​តែ​រាប់​មិន​អស់ ៕