ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីច័ន្ទ​ សីហា បញ្ចេញ​រូប​ភាព​រៀប​ការ​ទាំង​មន្ទិល​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ តារាសម្ដែង​រាង​តូច​ច្រឡឹង​ ដែល​បានឈោង​ចាប់ភាព​ល្បី​ល្បាញ​តាំង​ពី​កុមារ​ នាង​លីច័ន្ទ​ សីហា បានធ្វើ​​ឱ្យ​មជ្ឈ​ដ្ឋានអ្នក​និយម​លេង​ហ្វេស​បុក​ មានការ​ភ្ញាក់​ផ្អើល​​យ៉ា​ង​ខ្លាំង​ បន្ទាប់​ពី​នា​ងបាន​បង្ហោះ​រូប​ភាព​នៃ​ពិ​ធី​រៀ​បការ​របស់​ខ្លួន​ជាមួយ​​បុរស​ម្នាក់​ដែល​ជាអ្នក​សិល្បៈដូច​គ្នា​នៅក្នុង​​​ហ្វេ​ស​បុក​របស់​ខ្លួន​។

 រូប​ភាព​​ទាំង​នោះ​ត្រូវ​បាន​នាង​បង្ហោះ​នៅថ្ងៃទី​៣ មិថុនា​​ ២០១៣ ដោយ​បាន​គ្រង​សំលៀក​បំពាក់កូន​ក្រមុំ​ពណ៌ស ជាមួយ​នឹង​កូន​កំលោះ​មាន​សំលៀក​បំពាក់​ពណ៌​ខ្មៅ​ អម​ជាមួយ​​​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​កាត់ផ្លែ​ឈើ​ និ​ង​រាំ​បទ​ស្លូ។

 ការ​បង្ហោះ​រូប​ភាព​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​​មាន​មន្ទិល​យ៉ាង​ខ្លាំង​ បន្ទាប់ពី​មុន​នេះ​បន្តិច​​លី​ច័ន្ទ​ សីហា​ ធ្លាប់​បាន​អះអាង​ថា​ នាង​មាន​គម្រោង​ចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ពេល​ឆាប់​ៗនេះ  ចំណែក​បញ្ហា​ស្នេហា​គឺ​នា​ង​មិនទាន់​គិត​គូ​នៅឡើយ​ទេ បន្ទាប់ពី​ជួប​ស្នេហា​មិនសម​បំណង​​ម្ដង​រួច​មក​​៕