ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​បុក​បង្កាន់​ដៃស្ពាន​អា​កាស​៧មករា​ ដួល​សន្លប់ចោរ​លួច​ម៉ូតូបាត់​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ ​បុរស​ម្នាក់ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ អះ​អាង​ថា​បាន​បើក​ម៉ូតូ​ម៉ាក​ស្មាស​ ពណ៌​ខ្មៅ​ ចេញ​ពី​ផ្ទះ​ទៅ​ខាង​ក្រៅ​ បន្ទាប់​មក​ស្រាប់​តែ​មាន​ទូរស័ព្ទ​ប្រាប់ថា​បុ​រស​ជាប្ដី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍រង​របួស​ធ្ងន់​ ត្រូវ​រថយន្ត​សង្គ្រោះដឹកទៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ ។

ហេតុការណ៍នេះកើត​ឡើង​កាលពី​វេលាម៉ោង​៩ និង​៣០នាទី​​យប់​​ថ្ងៃទី​២ មិថុនា​ ២០១៣ នៅគល់​ស្ពាន​អាកាស​​៧មករា​ត្រើយ​ខាង​កើត​ តាមមហាវិថី​កម្ពុជា​ក្រោម​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួល​គោក​​ ក្រោយ​កើត​ហេតុ​​​សមត្ថ​កិច្ច​​និង​​ក្រុម​រថយន្ត​សង្ក្រោះ​ពុំ​ឃើញ​មាន​ម៉ូតូ​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ។

 ប្រភពព័ត៌​មាន​ប្រាប់​ថា​បុ​រស​រង​គ្រោះ​ឈ្មោះ​ ហៀង ហ៊ន​ អាយុ​២៤ឆ្នាំ ជា​ជាង​ជួស​ជុល​រថយន្ត​ ស្នាក់​នៅ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តាមការសន្និ​ដ្ឋាន​របស់​សមត្ថ​កិច្ច បញ្ជាក់​ថា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បា​ន​ចោរ​យក​ទៅបាត់ខណៈជន​រងគ្រោះ​កំពុង​សន្លប់៕