រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៦ ឧសភា ២០១៣ កន្លងទៅ ក្រុមហ៊ុនលីអូបៀរបានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទី៣ជូនដល់អតិថិជនរបស់ខ្លួនដែលមានសំណាងឈ្នះរង្វាន់ពីគំរបដប និងក្រវិលកំប៉ុង ។ ដើម្បីធ្វើជាសក្ខីភាពក្នុងកម្មវិធីនេះក៏មានការចូលរួមជាកិត្តិយសពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុន ព្រមទាំងបុគ្គលិក អតិថិជន អាជីវករ និងតំណាងសារព័ត៌មានយ៉ាងច្រើនកុះករ។
អតិថិជន១៣រូបដែលមានសំណាងឈ្នះរង្វាន់ iPhone 5, iphone 4s និង ipad ពីក្រវិលកំប៉ុង និងគំរបដបស្រាបៀរលីអូ។ ក្នុងចំណោមអតិថិជន១៣រូបនេះមានអតិថិជន៩រូបទទួលបាន iPhone 5 ចំនួន៩រង្វាន់បានទៅលើ១-ឈ្មោះមាស នីតា ខេត្តសៀមរាប, ២-ស៊ុន សូមន្នោ ខេត្តបន្ទាយមានជ័យ, ៣-ឈ្មោះគង់ តារ៉ា ខេត្តបន្ទាយមានជ័យ, ៤-ឈ្មោះហ៊ីន ហ៊ី បន្ទាយមានជ័យ, ៥-ឈ្មោះអៀក វិទ្យា បាត់ដំបង, ៦-ឈ្មោះយ៉ាង គួរ ឧត្តរមានជ័យ, ៧-ឈ្មោះម៉េង សុខហៀប កំពង់ចាម, ៨-ឈ្មោះប៉ុន ម៉េងហួង កំពង់ចាម, ៩-ឈ្មោះពេជ្រ សុវណ្ណារ៉ា ភ្នំពេញ។
អតិថិជនចំនួន២រូបទៀតទទួលបាន iPhone 4s បានទៅលើឈ្មោះញ៉េប សុខជា ភ្នំពេញ និងចែធារី បាត់ដំបង និងអតិថិជន២រូបចុងក្រោយទទួលបាន iPad បានទៅលើឈ្មោះឃៀន ឃាង ភ្នំពេញ និងអ៊ុន រស្មី តាកែវ៕



ចែករំលែកព័តមាននេះ