ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ងងុយ​​កំដរ​ប្រពន្ធកូនខ្ចី​​បើក​រថយន្ត​​បុក​របាំង​ថ្ម​ចែក​​ផ្លូវបាក់​អស់​៥​កង់​

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​ជាតិ​​លេខ​២ ស្ថិត​ក្នុងភូមិ​ព្រៃក​​តាគង់ សង្កាត់​ចាក់​​អង្រែ​លើ ខណ្ឌ​មាន​ជ័យ​ ចំនួន​៥​កង់ បាន​រង​នូវការ​ខូច​ខាត ដោយ​សារ​​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ឆ្លាម​ ពណ៌ប្រផេះ ​បើក​បុក​នៅវេលា​ម៉ោង​៣​និង​២០​នាទីទៀបភ្លឺ​​ថ្ងៃទី៣ ឧសភា ២០១៣ ។ ​ក្នុងហេតុការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​ខាងលើនេះ​រថយន្ត​បង្ក​បាន​រង​នូវការ​ខូចខាត​យ៉ាង​ដំណំ​​បើក​បរ​លែង​កើត ។

ក្នុងហេតុការណ៍​នេះដែរ អ្នក​​បើក​បរ​​បាន​ចុះ​ពី​រថយន្ត​គេច​ខ្លួន​បាត់​​ជាហេតុធ្វើឱ្យ​​សមត្ថ​កិច្ច​​មិន​ស្គាល់​អត្ត​សញ្ញាណ​​អ្នក​បើក​បរ​រថយន្ត​នោះ​ទេ។ ​ប៉ុន្តែ​មាន​បុរស​ម្នាក់​ដែល​ស្គាល់​រថយន្ត​ខាងលើ​​នេះ​បាន​មក​បំភ្លឺ​​ប្រាប់​សមត្ថ​កិច្ច​​ថា អ្នក​បើក​បរថយន្ត​បុក​ទ្រូង​ផ្លូវ​ខាងលើ​នេះ​មាន​ទី​លំនៅ​​ជិត​កន្លែង​កើតហេតុ​ ហើយ​​មូលហេតុ​ដែល​បណ្តាល​ឱ្យ​គាត់​បើករថយន្ត​បុក​ទ្រូង​ផ្លូវ គឺ​ដោយ​សារ​អត់​ងងុយ​ព្រោះ​ជាប់​រវល់​​ទៅ​កំដរ​ប្រពន្ធ​កូន​ខ្ចី​​នៅ​មន្ទីរ​ពេទ្យ​ក៏ធ្វើ​ឱ្យ​មាន​ហេតុ​ការណ៍​ដូច្នេះ ៕