ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ឥដ្ឋ​ចុះ​ចំណោត​លឿន​ពេក​ក្រឡាប់​ផ្ងារ​ពោះ​អ្នក​បើក​បរ​របួស​ក្បាល​

11 ឆ្នាំ មុន

ខេត្ត​កោះ​កុង​ ៖ រថ​យន្ត​ដឹក​ឥដ្ឋ​ប្រហោង​មួយ​គ្រឿង​ ​ក្រឡាប់​ផ្ងារ​ពោះ​នៅ​លើ​ទ្រូង​ផ្លូវ​ជាតិ​លេខ​៤៨​ ត្រង់​ចំណុច​អន្ទង​់​អាំង​ ស្ថិត​ក្នុង​ភូមិ​​ជីមាល​ ឃុំ​អណ្តូង​ទឹក​ ស្រុក​បុទុម​សា​គរ​ ​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៣០​ មេសា​ ។ មន្ត្រី​ប៉ូលិស​នៅ​កន្លែង​កើត​ហេតុ​បញ្ជាក់​ថា​ រថ​យន្ត​​ក្រឡាប់​ផ្ងា​រ​ជើង​មា៉ក​ KAMA ​ផលិត​នៅ​ប្រទេ​ស​ចិន​ ចំណុះ​៤​តោន​ ពណ៌​ស​ ពាក​់​ស្លាក​លេខ​ភ្នំពេញ​ 3B-956

ខេត្ត​កោះ​កុង​ ៖ រថ​យន្ត​ដឹក​ឥដ្ឋ​ប្រហោង​មួយ​គ្រឿង​ ​ក្រឡាប់​ផ្ងារ​ពោះ​នៅ​លើ​ទ្រូង​ផ្លូវ​ជាតិ​លេខ​៤៨​ ត្រង់​ចំណុច​អន្ទង​់​អាំង​ ស្ថិត​ក្នុង​ភូមិ​​ជីមាល​ ឃុំ​អណ្តូង​ទឹក​ ស្រុក​បុទុម​សា​គរ​ ​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៣០​ មេសា​ ។ មន្ត្រី​ប៉ូលិស​នៅ​កន្លែង​កើត​ហេតុ​បញ្ជាក់​ថា​ រថ​យន្ត​​ក្រឡាប់​ផ្ងា​រ​ជើង​មា៉ក​ KAMA ​ផលិត​នៅ​ប្រទេ​ស​ចិន​ ចំណុះ​៤​តោន​ ពណ៌​ស​ ពាក​់​ស្លាក​លេខ​ភ្នំពេញ​ 3B-956 បើក​បរ​ដោយ​ឈ្មោះ​ ប៉ុល​ សេង​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ មាន​​លំ​នៅ​​ភូមិ​ព្រៃ​ទទឹង​ឃុំ​ត្រពាំង​វែង​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។​

អ្នក​បើក​បរ​​ប្រាប់​ថា​ រថ​យន្ត​របស់​គាត់​​​ផ្ទុក​ឥដ្ឋ​ប្រហោង​ចំនួន​៨.០០០​ដុំ​ចេញ​ពី​ភ្នំពេញ​ ឆ្ពោះ​មក​កាន់​​ការ​ដ្ឋាន​សាង​សង់​វារី​អគ្គិ​សនី​របស់់​ក្រុម​ហ៊ុន​ចិន​ ស្ថិត​ក្នុង​ស្រុក​ថ្ម​បាំង​ ពេល​មក​ដល់​ចំណុច​ចុះ​ចំណោត​​នេះ​ គាត់​មិន​បាន​បន្ថយ​ល្បឿន​ ទើប​ពេល​រថ​យន្ត​បើក​ចុះ​លឿន​គ្រប់​គ្រង​មិន​បាន​ បណ្តាល​ឱ្យ​​ក្រឡាប់​ផ្ងារ​ជើង​តែ​ម្តង​ ឯ​អ្នក​បើក​បរ​អោប​ចង្កូត​រថ​យន្ត​ជាប់​ របួស​ក្បាល​បន្តិច​ ។ រថ​យន្ត​ខាង​លើ​មិន​មាន​ខូច​ខាត​អ្វី​ធ្ងន​់​ធ្ងរ​​ទេ​ហើយ​​​សមត្ថ​កិច្ច​​​ហៅ​រថ​យន្ត​ស្ទូច​មក​ដឹក​​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បទុម​សា​គរ​ ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕