ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​មក​ពី​ទិញ​ទុរេន​ចោរ​ឆក់ខ្សែ​ក​មិន​បាន​សម្រេច​តែ​ដួល​ម៉ូតូ​របួស​ធ្ងន់​ស្រាល​3​នាក់​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ទិញ​ផ្លែ​ទុរេន​វិញ​ បាន​ត្រូវ​ចោរ​ម្នាក់​ជិះ​ម៉ូតូ​មក​ក្បែរ​ ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​ក​ប្លា​ទីន​ពី​អ្នក​ជិះ​ខាង​ក្រោយ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​តែ​ឆក់​មិន​បាន​សម្រេច​ទេ ។​ ទោះ​ជា​យ៉ាង​ណា​ ស្ត្រី​ជា​អ្នក​បើក​ម៉ូតូ​បាន​ដួល​បោក​ក្បាល​របួស​ធ្ងន់​រហូត​សន្លប់ ឯ​២​នាក់​ដែល​ជិះ​ពី​ក្រោយ​ដួល​រយះ​ដៃ​ជើង​របួស​ស្រាល​ ចំណែក​ចោរ​ឆក់​ខ្សែ​ក​នោះ​បាន​ជិះ​ម៉ូតូ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ទិញ​ផ្លែ​ទុរេន​វិញ​ បាន​ត្រូវ​ចោរ​ម្នាក់​ជិះ​ម៉ូតូ​មក​ក្បែរ​ ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​ក​ប្លា​ទីន​ពី​អ្នក​ជិះ​ខាង​ក្រោយ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​តែ​ឆក់​មិន​បាន​សម្រេច​ទេ ។​ ទោះ​ជា​យ៉ាង​ណា​ ស្ត្រី​ជា​អ្នក​បើក​ម៉ូតូ​បាន​ដួល​បោក​ក្បាល​របួស​ធ្ងន់​រហូត​សន្លប់ ឯ​២​នាក់​ដែល​ជិះ​ពី​ក្រោយ​ដួល​រយះ​ដៃ​ជើង​របួស​ស្រាល​ ចំណែក​ចោរ​ឆក់​ខ្សែ​ក​នោះ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ មេសា​ នៅ​ខាង​កើត​រង្វង់​មូល​វត្ត​ភ្នំ​ ក្នុង​សង្កាត់​វត្ត​ភ្នំ​ជាប់​ព្រំប្រទល់​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ ។​

បើ​តាម​ការ​អះ​អាង​របស់​ស្ត្រី​ដែល​របួស​ស្រាល​ តែ​សូម​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ពួក​គេទាំង​៣​នាក់​ជិះ​ម៉ូតូ​ស្គូពី​ ស៊េរី​២០១៣​ ពណ៌​ក្រហម​លាយ​ស​ ត្រឡប់​មក​ពី​ទិញ​ទុរេន​នៅ​ផ្សារ​កណ្តាល​ក្នុង​គោល​ដៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​ជិះ​ព័ទ្ធ​តាម​​រង្វង់​​មូល​វត្ត​ភ្នំ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។​ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ ស្រាប់​តែ​តែ​មាន​ចោរ​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ​មក​អែប​ក្បែរ​រួច​ឆក់​ខ្សែ​ក​ប្លាទីន​ពី​អ្នក​អង្គុយ​ខាង​ក្រោយ​បណ្តាល​ឱ្យដួល​ម៉ូតូ​ តែ​ឆក់​មិន​បាន​សម្រេច​ទេ​ ។​

ក្រោយ​ពេល​កើត​ហេតុ​ ស្ត្រី​ដែល​រង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ ចំណែក​ស្ត្រី​ជា​ម្ចាស់​ខ្សែ​ក​ដែល​របួស​ស្រាល​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​​ទេ​ ដោយ​អះ​អាង​ថា​គាត់​មិន​បាន​ចាំ​ស្លាក​លេខ​ម៉ូតូ ហើយ​ម្យ៉ាង​ទៀត​ខ្សែ​ក​របស់​គាត់​ក៏​មិន​បាន​បាត់​បង់​ដែរ​ ។ ការពាក់​គ្រឿង​អលង្ការ​ ហើយ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​តែង​ប្រឈម​នឹង​ចោរ​ឆក់​ជា​រឿយៗ ។​ បញ្ហា​នេះ​តែង​កើត​មាន​ស្ទើរ​រៀង​រាល់​ថ្ងៃ​ ពិសេស​អ្នកស្ពាយ​កាបូប​ក៏​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ដែរ​ ព្រោះ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ជាយ​ថា​ហេតុ ៕