ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ដឹក​ស៊ីទែន​សាំង​បុក​គ្នា​ជា​មួយ​រ៉ឺម៉ក​​ម៉ូតូ​របួស​២​នាក់​ទាំង​ព្រលឹម​អុរ​

11 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ​មនុស្ស​២​នាក់​បាន​រង​របួស​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើត​ឡើងកាលពីវេលា​ម៉ោង​​៦​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​៨ មេសា ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិលេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​​លេខ​​៤៣-៤៤ ​ត្រង់​​ចំណុច​ភូមិ​រលាំង​សង្កែ សង្កាត់​​សុពណ៌ទេព ក្រុងច្បារ​មន ​រវាង​​រថយន្ត​ដឹក​ស៊ីទែន​ប្រេង​ឥន្ធនៈ ពណ៌ស-ខៀវ-ក្រហម បើកដោយឈ្មោះ​បៀក អឹុម ​ភេទ​ប្រុស ​​អាយុ​៣២​ឆ្នាំ នៅភូមិ​​

ខេត្ត​កំពង់ស្ពឺ ៖ ​មនុស្ស​២​នាក់​បាន​រង​របួស​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើត​ឡើងកាលពីវេលា​ម៉ោង​​៦​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​៨ មេសា ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិលេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​​លេខ​​៤៣-៤៤ ​ត្រង់​​ចំណុច​ភូមិ​រលាំង​សង្កែ សង្កាត់​​សុពណ៌ទេព ក្រុងច្បារ​មន ​រវាង​​រថយន្ត​ដឹក​ស៊ីទែន​ប្រេង​ឥន្ធនៈ ពណ៌ស-ខៀវ-ក្រហម បើកដោយឈ្មោះ​បៀក អឹុម ​ភេទ​ប្រុស ​​អាយុ​៣២​ឆ្នាំ នៅភូមិ​​ដក់​ពរ ឃុំ​​រវៀង ស្រុក​សំរោង ​ខេត្តតាកែវ ​​​ពី​​កើត​ទៅ​លិច​ ខណៈមក​ដល់​ចំណុច​ខាងលើ​បាន​រេ​ទៅ​បុក​​រ៉ឺម៉ក​ម៉ូតូ​​​មួយ​​ គ្រឿងម៉ាក ZHUFENG ជិះ​គ្នា​២​នាក់​ចំ​កណ្តាល​ក្បាល​រថយន្ត​ បណ្តាល​ឱ្យ​​អ្នក​បើករ៉ឺម៉ក​ម៉ូតូ​ខ្ទាត​​របួស​បាក់​ដៃ​ម្នាក់​​ និងបាក់​ជើង​​ធ្ងន់​ត្រូវ​បានគេបញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ ។

អ្នក​​រង​របួស​ត្រូវ​បាន​មន្ត្រី​​ប៉ូលិស​​ចរា​ចរ​ខេត្ត​​ប្រាប់​ថា ១-ឈ្មោះ​​លៀង  វ៉េង ​ភេទប្រុស អាយុ​​៣៤​ឆ្នាំ នៅភូមិ​ថ្មី​បែក​ចាន ស្រុក​អង្គស្នួល ​ខេត្ត​កណ្តាល ២-ឈ្មោះ​នៅ ផានិត ភេទ​ប្រុស អាយុ​​២៣​ឆ្នាំ នៅភូមិ​ជា​មួយ​​គ្នា​រង​របួសធ្ងន់​ដូចគ្នា ។ ​រថយន្ត​ស៊ីទែន​​សាំង និងរ៉ឺម៉ក​ម៉ូតូ​​ដែល​ខូច​ខាត​ធ្ងន់​ផ្នែក​ខាង​មុខ​​ត្រូវបាន​មន្ត្រី​ប៉ូលិស​​ចរា​ចរ​​ខេត្ត​យក​ទៅ​រក្សា​ទុក​​នៅ​ការិយា​ល័យ​​ចរាចរណ៍​ខេត្ត​រង់ចាំ​ធ្វើការ​ដោះ​ស្រាយ​តាម​នីតិ​វិធី ៕