ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមចាប់​​ខ្លួនឪពុកម្តាយ និង​កូន​ប្រុស​ដល់​​ខេត្ត​មណ្ឌល​គិរីរឿង​លួច​លក់ដី​អ្នក​ដទៃ

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចខេត្តបាត់ដំបង បានតាមចាប់ខ្លួនបុរស២នាក់ និងស្រ្តីម្នាក់ដែលត្រូវជាឪពុក ម្ដាយនិងកូនប្រុស ដល់ ខេត្ត មណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៧ កុម្ភៈ ២០១៣ តាមដីការបស់តុលាការ ខណៈព្យាយាមរត់គេចពីខេត្តបាត់ដំបង ទៅសម្ងំលាក់​ខ្លួនក្នុង​ខេត្ត​នេះ ក្រោយពីដឹងថា ខ្លួនជាប់ពាក់ព័ន្ធនឹងការលួចលក់ដីអ្នកដទៃរាប់សិបហិកតា កាលពីអំឡុងឆ្នាំ២០១១ កន្លងទៅនៅក្នុងស្រុក​

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចខេត្តបាត់ដំបង បានតាមចាប់ខ្លួនបុរស២នាក់ និងស្រ្តីម្នាក់ដែលត្រូវជាឪពុក ម្ដាយនិងកូនប្រុស ដល់ ខេត្ត មណ្ឌលគិរី  កាលពីព្រឹកថ្ងៃទី១៧ កុម្ភៈ ២០១៣ តាមដីការបស់តុលាការ ខណៈព្យាយាមរត់គេចពីខេត្តបាត់ដំបង ទៅសម្ងំលាក់​ខ្លួនក្នុង​ខេត្ត​នេះ ក្រោយពីដឹងថា ខ្លួនជាប់ពាក់ព័ន្ធនឹងការលួចលក់ដីអ្នកដទៃរាប់សិបហិកតា កាលពីអំឡុងឆ្នាំ២០១១ កន្លងទៅនៅក្នុងស្រុក​បាណន់។

លោកជេត វណ្ណនី ស្នងការរងខេត្តបាត់ដំបងបានឲ្យដឹងថា ជនត្រូវចោទទាំង៣នាក់នោះ ១-ឈ្មោះជា សារុន អាយុ៦១ឆ្នាំ ជាប្ដី ២-ឈ្មោះ​មាឃ ធីតា អាយុ៤៧ឆ្នាំជាប្រពន្ធ និង៣-ឈ្មោះជា សារី ភេទ​ប្រុស អាយុ៣៤ឆ្នាំ ជាកូន​រស់នៅក្នុងភូមិចែង ឃុំចែងមានជ័យ ស្រុក​បាណន់។ លោកស្នង​ការ​រង​បញ្ជាក់ថា ជនទាំង៣នាក់ត្រូវបានចាប់ខ្លួននៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី តាមដីកាបង្គាប់ឲ្យ​ចាប់ខ្លួន​លេខ​៨៥,៨៦,៨៧ ចុះថ្ងៃទី៨ កុម្ភៈ ២០១៣ របស់លោក​នៅ យ៉ារត្ន័ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង។

បទល្មើសដែលមានចែងនៅក្នុងដីកាចាប់ខ្លួន ៣នាក់ឪពុកម្ដាយ និងកូនប្រុសខាងលើនេះ តំណាងអយ្យការបានធ្វើការ​ចោទប្រកាន់ពី​បទ «លួច​លក់​អចលនៈវត្ថុអ្នកដទៃដែលមិនមែនជារបស់ខ្លួន» ដែលប្រព្រឹត្តកាលពីថ្ងៃទី២២ សីហា ២០១១ នៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់៕