ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វេលា​ម៉ោង​ជាង​៦​ល្ងាច​​​ស្អែកនេះ នឹង​ថ្វាយ​ព្រះ​ភ្លើង​ដល់ព្រះ​បរមសព​សម្តេចឪ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើតាម​ប្រធានកិត្តិយសគណ​បក្សហ្វុ៊នស៊ិនប៉ិច លោក​កែវ ពុទ្ធរស្មី ដែលត្រូវជា​​​បុត្រ​​សុណិសា​អតីត​​ព្រះមហា​ក្សត្រ​​ព្រះ​បរម​សព​សម្តេចឪ ព្រះនរោ​ត្តម សីហនុ បានឲ្យ​ដឹងនៅរសៀល​ថ្ងៃទី៣ កុម្ភៈ ២០១៣​នេះថា តាមកម្មវិធី​ដែលបាន​​គ្រោង​ទុក ព្រះរាជពិធីថ្វាយ​​ព្រះភ្លើង​​ដល់​ព្រះ​​បរមរតនកោដ្ឋ នឹងត្រូវ​ធ្វើឡើងនៅវេលា​ម៉ោងជាង៦ល្ងាច​​ថ្ងៃទី៤ កុម្ភៈ ស្អែក​នេះ ។

រាជធានីភ្នំពេញ ៖ បើតាម​ប្រធានកិត្តិយសគណ​បក្សហ្វុ៊នស៊ិនប៉ិច លោក​កែវ ពុទ្ធរស្មី ដែលត្រូវជា​​​បុត្រ​​សុណិសា​អតីត​​ព្រះមហា​ក្សត្រ​​ព្រះ​បរម​សព​សម្តេចឪ ព្រះនរោ​ត្តម សីហនុ បានឲ្យ​ដឹងនៅរសៀល​ថ្ងៃទី៣ កុម្ភៈ ២០១៣​នេះថា តាមកម្មវិធី​ដែលបាន​​គ្រោង​ទុក ព្រះរាជពិធីថ្វាយ​​ព្រះភ្លើង​​ដល់​ព្រះ​​បរមរតនកោដ្ឋ នឹងត្រូវ​ធ្វើឡើងនៅវេលា​ម៉ោងជាង៦ល្ងាច​​ថ្ងៃទី៤ កុម្ភៈ ស្អែក​នេះ ។

គួរ​រំលឹក​ថា វេលានៅ​ព្រឹក​ថ្ងៃ​​អាទិត្យ ​​៨​រោច​ ខែ​​បុស្ស ព.ស​​២៥៥៦ ត្រូវ​នឹង​​ថ្ងៃទី​៣ កុម្ភៈ ២០១៣ ​ដែល​​​ជា​​ថ្ងៃទី​​៣​ថ្ងៃ​កាន់​​ម​រណ​ទុក្ខ​សម្តេច​​​ឪ​សម្តេច​តា​ សម្តេច​តា​ទួត ព្រះ​បរម​រតន​​កោដ្ឋ​​ ប្រជា​ពលរដ្ឋ​​ក្មេងចាស់ ប្រុស​ស្រី​ក្នុង​សម្លៀក​​បំពាក់​​​សំពត់ ខោ​​ខ្មៅ អាវ​.ស មាន​ពាក់​​បូ​ប្រមាណ​​​ជា​២​ម៉ឺន​នាក់​ត្រូវ​បាន​​បើក​ឱ្យ​ចូល​ថ្វាយ​បង្គំ​ ​ព្រះ​​បរម​សព​ព្រះ​បរម​រត​ន​កោដ្ឋ​ បន្ទាប់​ពី​ដង្ហែ​​ព្រះ​បរម​សព​ចេញពី​ព្រះ​បរម​​រាជ​​វាំង​​កាល​ពីថ្ងៃ​ទី​១ កុម្ភៈ ​២០១៣ ​មកតម្កល់​​​លើ​ព្រះ​មហា​​បញ្ចា​​ក្នុង​ទីលាន​​ព្រះ​បរម​មេរុ ។

​ប្រជា​​ពលរដ្ឋ​ដែល​បាន​​អនុ​ញ្ញាត​ឱ្យ​ចូល​ថ្វាយ​​បង្គំ​ព្រះ​បរម​សព​​ ព្រះ​បរម​រតន​​កោដ្ឋ​នោះ​ គឺ​​ប្រជា​ពល​រដ្ឋ​​មក​​ពី​ខណ្ឌ​​​ដង្កោ​ មានជ័យ ពោធិ៍សែន​ជ័យ សែនសុខ និង​ឫស្សី​កែវ ​ព្រមទាំងតាម​បណ្តា​​ខេត្ត​​នានា ហើយ​​ប្រជា​ពលរដ្ឋ​​​ទាំង​នោះ​​ត្រូវបាន​តម្រង់​​ជួរ​ចាប់​ពី​នាគ​បាញ់​ទឹក ​តាម​​បណ្តោយ​វិថី​​សុធា​រស​​រហូតដល់​កែង​ផ្លូវ​​លេខ​១៨៤ ​យ៉ាង​ណែន​​​តាន់​តាប់ ។ ​ចាប់ពី​ម៉ោង​៧​​ព្រឹក​ត្រូវបាន​​អនុ​ញ្ញាត​​ឱ្យ​ចូល​​តាម​​លំដាប់​លំដោយ​ លុះ​ដល់​​ម៉ោង​ប្រហែល​​ជា​៨​​និង​៣០​នាទី ស្រាប់តែ​​ប្រជា​ពល​រដ្ឋ​ម្នាក់ៗ​​បែរជា​នាំ​គ្នា​ប្រជ្រៀត​​​បាត់​សណ្តាប់​ ធ្នាប់​ បណ្តាល​​​ឱ្យ​កក​ស្ទះ​មនុស្ស​រាប់​​ពាន​់​នាក់​​នៅផ្លូវ​បំបែក​ចូល​​ទីលាន​ ព្រះ​​បរម​មេ​រុ​ផ្នែក​ខាង​ត្បូង ។

មន្ត្រី​ព្រះ​​បរម​​រាជវាំង​​មួយ​រូប​ដែល​​​មាន​​ភារ​កិច្ច​មើ​ល​ការ​​ ខុស​​ត្រូវ​ចំពោះ​ប្រជា​ពលរដ្ឋ​ចូល​ទីលាន​ព្រះបរមមេរុ​​ឱ្យ​​ដឹង​ថា នៅពេល​​ព្រឹក​​ម៉ោង​៧​ប្រជាពល​រដ្ឋ​​ត្រូវបាន​​ឱ្យ​ចូល​ថ្វាយ​​បង្គំ​​ព្រះ​ បរម​​រតន​កោដ្ឋ​​ ហើយ​មាន​​របៀប​រៀប​រយ​ជា​២​ជួរ​​ល្អ​ប្រសើរ ក៏​ប៉ុន្តែ​​នៅ​វេលា​ម៉ោង​ជាង​៨ ស្រាប់តែ​ម្នាក់ៗ​​​យក​ឈ្នះ​រៀង​ខ្លួន​នាំ​គ្នា​ប្រជ្រៀត​​បាត់​​ សណ្តាប់ធ្នាប់​​រហូត​ដល់​មាន​​មនុស្ស​សន្លប់យ៉ាង​​តិច​​៣​នាក់ តែ​សង្គ្រោះ​​ទាន់ពេលវេលា  ។

មន្រ្តីព្រះបរមរាជ​វំាងបានឲ្យដឹង​ថា ​ការងារគ្រប់​បែបយ៉ាង​រាប់ទំាង​ការបោស​សំអាត ការតាក់តែងលំអ​ព្រះមេរុ និងការលាបគំនូស​នៅ​តាមផ្លូវ និង​ជុំវិញវាលព្រះមេរុបានបញ្ចប់ ក៏ដូចជាការ​រៀបចំព្រះទីនំាង​បុស្បុក​​សម្រាប់តម្កល់ព្រះបរមសព​ចប់សព្វគ្រប់​ អស់​ហើយ​​កាល​ពី​ចុង​​ខែ​មករា​​មកម្ល៉េះ ។

ជាមួយគ្នានេះដែរ ​អគ្គស្នងការដ្ឋាននគរបាលជាតិបានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យផែនការការពារសន្តិសុខ និង​សណ្ដាប់ធ្នាប់​សម្រាប់​ព្រះ​រាជពិធីដង្ហែ តម្កល់ និងថ្វាយ​ព្រះភ្លើង​ព្រះបរមសព​ព្រះករុណាព្រះបាទ​សម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរ​រាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្រោមអធិបតីភាពលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
តាមប្រសាសន៍​​របស់ ​លោកឧត្តមសេនីយ៍ឯក​គៀត ច័ន្ទថារិទ្ធ ប្រធាន​សេនាធិការបានឲ្យដឹង​ថា មកដល់ពេលនេះ​ទាំង​កម្លាំងក៏ដូច​ជាមធ្យោបាយ សម្ភារ បានត្រៀម​លក្ខណៈរួចរាល់ហើយ ពិសេសគឺកម្លាំងដែលត្រួវចូលរួមដង្ហែក្បូន គឺបានធ្វើការហ្វឹកហាត់ និង​សាកល្បងបានល្អ ។

កម្លាំងអន្តរាគមន៍ កម្លាំង​សង្គ្រោះក៏បានត្រៀមលក្ខណៈ​គ្រប់គ្រាន់ក្នុងការធ្វើអន្តរាគមន៍​ នៅពេលដែលមាន​ហេតុការណ៍​​កើតឡើង​ជាយ​ថាហេតុ ។ ក្នុងកិច្ចប្រជុំនោះដែរ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានគាំទ្រ និងឯកភាពលើរបាយការណ៍​ក្នុងការ​ធ្វើរៀប​ចំ​សន្តិសុខ សណ្ដាប់​ធ្នាប់ ចរាចរណ៍ដល់​យាន​យន្តដែល​ត្រូវចូលរួមនៅក្នុងព្រះរាជ​ពិធីបុណ្យ ។

ក្នុងនោះ​ដែរ លោកអគ្គស្នង​ការនគរបាល​​ជាតិក៏បាន​ណែ​នាំឲ្យអ្នកដែល​ទទួលខុស​ត្រូវទាំងអស់ ត្រូវចុះត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅតាមគោល​ដៅ​ដែលទទួល​ខុស​ត្រូវ ។ ដោយឡែក​មធ្យោបាយរបស់ប្រជា​ពលរដ្ឋដែល​មកចូលរួម គឺត្រូវរៀបចំចំណត​ដែល​បានកំណត់ និងត្រូវ​ព​ន្យល់ដល់​ប្រជា​​ពលរដ្ឋ​ឲ្យចូល​រួម​​សហការ ដើម្បីឲ្យព្រះរាជពិធីបុណ្យ​ប្រព្រឹត្តទៅប្រកបដោយ​ជោគជ័យ ៕