ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​​បុរស​ម្នាក់​ដេ​ក​ស្លា.ប់​​កណ្តាល​វាល​ស្មៅ​នៅ​ក្រុងប៉ោយប៉ែត​

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​បុរស​ម្នាក់​ត្រូវ​បាន​​គេ​ប្រទះឃើញ​ដេក​ស្លា.ប់​​កណ្តាល​វាល​ស្មៅ​ហើម​ស្អុយ​​រលួយ​ទៅហើយ ក្នុងភូមិ​​ក្បាល​ស្ពាន​១ សង្កាត់​ និង​ក្រុង​ប៉ោយប៉ែត កាល​ពី​​​ល្ងាច​ថ្ងៃទី​៣១ មករា ​២០១៣ ​បង្ក​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​មនុស្ស​ម្នា​​ជាច្រើន​ទៅ​ចោមរោម​​ដែល​បាត់​ខ្លួន​ជាង​មួយ​សប្តាហ៍​​ប្រពន្ធ​​តាម​រក​មិន​ឃើញ ។

ក្រុងប៉ោយប៉ែត ៖ ​បុរស​ម្នាក់​ត្រូវ​បាន​​គេ​ប្រទះឃើញ​ដេក​ស្លាប់​​កណ្តាល​វាល​ស្មៅ​ហើម​ស្អុយ​​រលួយ​ទៅហើយ ក្នុងភូមិ​​ក្បាល​ស្ពាន​១ សង្កាត់​ និង​ក្រុង​ប៉ោយប៉ែត កាល​ពី​​​ល្ងាច​ថ្ងៃទី​៣១ មករា ​២០១៣ ​បង្ក​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​មនុស្ស​ម្នា​​ជាច្រើន​ទៅ​ចោមរោម​​ដែល​បាត់​ខ្លួន​ជាង​មួយ​សប្តាហ៍​​ប្រពន្ធ​​តាម​រក​មិន​ឃើញ ។

សព​បុរស​​ស្លាប់​បាត់​បង់​ជីវិត​​ឈ្មោះ​ចាន់ ​សុភ័ក្រ អាយុ​២៩​ឆ្នាំ ​​ជា​កម្ម​ករ​អូស​រទេះ ​មាន​ទី​លំនៅ​ក្នុង​ភូមិ​កើតហេតុ ។ ​តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ​​សឿន ​ពៅ អាយុ​​៤១​ឆ្នាំ​ ដែល​​​អះអាង​ថា ​ជា​គ្រួសារ​សព​បាន​ប្រាប់ថា ​​សព​ដែល​ស្លាប់​​កណ្តាល​វាល​ស្មៅ នេះ​ជា​ប្តីរបស់​គាត់​បាន​​​បាត់​​ខ្លួន​ជាង​មួយ​សប្តាហ៍​​ហើយ​ដែល​គាត់ និង​សាច់​ញាតិ​តាម​រក​អស់​ចិត្ត​​តែ​រក​មិន​ឃើញ​ ។ ស្ត្រី​ខាងលើ​បានបន្តឱ្យ​ដឹង​ថា ​ប្តីរបស់​​គាត់​មុន​បាត់​ខ្លួន​មាន​ជំងឺ​​ប្រចាំ​កាយ​ គឺ​ក្អួត​ឥត​​ឈប់​ក្នុង​​នោះ​ថែម​ទាំងកើត​ជំងឺ​សរសៃ​ប្រសាទ​ទៀត​ផង ហើយ​បាន​បាត់​​ខ្លួន​នៅ​វេលា​​​​ទៀប​ភ្លឺ​បើ​គិត​មក​ទល់​ថ្ងៃ​រក​ឃើញ​​ទី៣១ ​មករា ម្សិល​មិញ​នេះ​មាន​រយៈ​ពេល​៩​ថ្ងៃ ។ ស្ត្រី​ខាងលើ​បន្ត​ឱ្យ​ដឹង​ទៀតថា ការ​រក​ឃើញ​សព​ប្តីរបស់​គាត់​ដោយ​សារ​បុរស​ចំណាស់​ម្នាក់​​ឈ្មោះតា​មៅ អាយុ​ជាង​៦០​ឆ្នាំ ដែលជា​អ្នក​ជិត​ខាង​ដោយ​​ឆ្កែ​​របស់​គាត់​ព្រុះ​ខ្លាំងពេក​គាត់​ក៏​​ទៅមើល ស្រាប់តែ​​ប្រទះឃើញ​​សព​ស្អុយ​រលួយ​នេះ​តែម្តង ។ ចំណុច​ប្រទះឃើញសព​មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ខាង​ត្បូង​ផ្ទះ​រង​គ្រោះ ។ ​សព​មក​ទល់​ព្រឹកថ្ងៃទី​១ កុម្ភៈ ​នេះពុំ​ទាន់ត្រូវបាន​យក​ចេញ​ពី​ចំណុច​កើតហេតុ​នៅឡើយ​ទេ ព្រោះសមត្ថ​កិច្ច​ពុំទាន់​បាន​ធ្វើ​កំណត់​ហេតុ និង​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​សព្វ​ជ្រុងជ្រោយ ៕