iOne ផ្ដល់ជូនកាដូពិសេសដល់អតិថិជនអបអរបុណ្យចូលឆ្នាំចិន និងបុណ្យនៃក្ដីស្រលាញ
ដោយ ៖ អប្សរា
ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០១០ ម៉ោង ១៤:៥១
កោះសន្តិភាព
អតិថិជនក៏ដូចជាសិស្ស-និស្សិតបានមកចូលទស្សនានៅក្នុង Showroomដ៏ទំនើបមួយនេះ
រាជធានីភ្នំពេញ ៖ ថ្មីៗនេះនៅ iOne Canadia ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុន មានសិទ្ធិលក់ស្របច្បាប់ធំជាងគេលើផលិតផល Apple មកកាន់ទីផ្សារនៅក្នុងព្រះរាជា ណាចក្រកម្ពុជាបានរៀបចំផ្ដល់នូវកម្មវិធី យ៉ាងពិសេសបំផុតសំរាប់អតិថិជនទាំងអស់ ដែលបានមកចូលទស្សនានៅក្នុង Showroom ដ៏ទំនើបមួយនេះ ដោយក្នុងនោះ អតិថិជនក៏ដូចជាសិស្ស-និស្សិតទាំងអស់ គ្រាន់តែចូលរួមបំពេញឈ្មោះ លេខទូរស័ព្ទ និង Email ឱ្យបានត្រឹមត្រូវ ក្រុមហ៊ុននឹង មានផ្ដល់ជូននូវ USB Flash 1GB ព្រមទាំង អាវយឺតដែលការផ្ដល់ជូននេះនឹងត្រូវធ្វើ ឡើងមានរយៈពេល១២ថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១០ ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន iOne បានឱ្យដឹងថា ដើម្បីចូលរួមអបអរនៅក្នុង ឱកាសពិធីបុណ្យចូលឆ្នាំចិនក៏ដូចជាថ្ងៃបុណ្យ នៃក្ដីស្រលាញ់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន iOne បានរៀបចំផ្ដល់ជូននូវកាដូ ពិសេសជាច្រើនសំរាប់អតិថិជន ដែលក្នុង នោះរួមមានដូចជាការលក់បញ្ចុះតំលៃយ៉ាង ពិសេស រួមជាមួយនឹងការបន្ថែមជូននូវ កាដូអនុស្សាវរីយ៍ជាច្រើន ។ មានន័យថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១០ ខាងមុខនេះនៅគ្រប់សាខារបស់ ក្រុមហ៊ុន iOne ទាំងអស់ អតិថិជនគ្រាន់តែ ជាវកុំព្យូទ័រប្រភេទ iMac មួយណាក៏បាន នឹង ទទួលបាននូវការលក់បញ្ចុះតំលៃយ៉ាង ពិសេស ដោយមានបន្ថែមជូននូវម៉ាស៊ីនព្រីន ធ័រម៉ាក Canon Printer MP145 ចំនួន១ គ្រឿង រួមជាមួយនឹង Remote Control (MC377) មួយថែមទៀតផង ។ ចំពោះ ម៉ាស៊ីនកុំព្យូទ័រយួរដៃ MacBook MC207 ZP/A ក្រុមហ៊ុនបានធ្វើការលក់បញ្ចុះតំលៃ នៅត្រឹមតែ១.០៨៩ដុល្លារប៉ុណ្ណោះ រួមជាមួយ និងការបន្ថែមជូននូវឧបករណ៍ចាក់ភ្លេង iPod Shuffle 4GB ចំនួន១គ្រឿងផងដែរ ។
អ្វីដែលកាន់តែពិសេសថែមទៀតនោះ ដើម្បីចូលរួមអបអរថ្ងៃបុណ្យនៃក្ដីស្រលាញ់ ចំពោះអតិថិជនទាំងអស់ដែលមានបំណងជាវនូវឧបករណ៍ចាក់ភ្លេង iPod ពីក្រុមហ៊ុន iOne គឺក្រុមហ៊ុនបានរៀបចំផ្ដល់ជូនជាកាដូចំនួន មួយគូ ដោយលក់ជូននៅក្នុងតំលៃយ៉ាង ពិសេសបំផុត ដោយក្នុងនោះ iPod Touch ទំហំ 8GB ចំនួនមួយគូលក់ជូននៅក្នុងតំលៃ ត្រឹមតែ៣៨៨ដុល្លារ,iPod Touch ទំហំ 32GB ចំនួនមួយគូលក់ជូននៅក្នុងតំលៃ ត្រឹមតែ៥៨៨ដុល្លារ និង iPod Touch ទំហំ 64GBចំនួនមួយគូលក់ជូននៅក្នុងតំលៃត្រឹមតែ៧៨៨ដុល្លារប៉ុណ្ណោះ។សូមបញ្ជាក់ផងដែរថា រាល់ផលិតផល Apple ទាំងអស់មានការធានាជូនត្រឹមត្រូវពី Apple ហើយកម្មវិធីពិសេសនេះ គឺមានរយៈ ពេលត្រឹមតែ១២ថ្ងៃប៉ុណ្ណោះ កុំឱ្យឱកាសដ៏ ពិសេសនេះកន្លងហួសឱ្យសោះ។ សំរាប់ ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន iOne តាម រយៈលេខទូរស័ព្ទ ០២៣ ៩៩ ៨៨ ៨៩, ០២៣ ២២២ ២៤០, ០៦៣ ៧៦១ ០១៩ និង ០២៣ ៩៩ ៧៥ ៧៥ ។