ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​១២​ម៉ោង​​ជន​បរទេស​​ស្លា.ប់​២​នាក់ ម្នាក់​គាំង​បេះដូង ម្នាក់​​លង់​ទឹក​នៅ​ខេត្ត​ព្រះ​សីហនុ​

11 ឆ្នាំ មុន

ខេត្ត​​ព្រះ​សីហនុ ៖ ជនបរទេស​ម្នាក់​ត្រូវ​​បាន​គេ​ប្រទះឃើញ​ដេក​ស្លា.ប់​​ដោយ​ពុំ​ដឹង​ពី​មូល​ហេតុ​ កាលពីវេលា​ម៉ោង​៧​​​ព្រឹក​ថ្ងៃទី​១៦ មករា ​២០១៣ ​នៅតាម​បណ្តោយ​​ឆ្នេរ​អូរ​ត្រេះ ​ស្ថិត​ក្នុង​ក្រុម​ទី​​៨ ភូមិ​៦ ​សង្កាត់​លេខ​៤ ​ក្រុង​ព្រះ​សីហនុ ​។

តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថ​កិច្ច​​​បាន​និយាយថា ​ជន​បរទេស​​ដែល​បាន​ដេក​ស្លា.ប់​​នេះ​ឈ្មោះ MCC ULLOCHALAN GEORGE ភេទប្រុស អាយុ​​៤៣​ឆ្នាំ ជន​

ខេត្ត​​ព្រះ​សីហនុ ៖ ជនបរទេស​ម្នាក់​ត្រូវ​​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​​ដោយ​ពុំ​ដឹង​ពី​មូល​ហេតុ​ កាលពីវេលា​ម៉ោង​៧​​​ព្រឹក​ថ្ងៃទី​១៦ មករា ​២០១៣ ​នៅតាម​បណ្តោយ​​ឆ្នេរ​អូរ​ត្រេះ ​ស្ថិត​ក្នុង​ក្រុម​ទី​​៨ ភូមិ​៦ ​សង្កាត់​លេខ​៤ ​ក្រុង​ព្រះ​សីហនុ ​។

តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថ​កិច្ច​​​បាន​និយាយថា ​ជន​បរទេស​​ដែល​បាន​ដេក​ស្លាប់​​នេះ​ឈ្មោះ MCC ULLOCHALAN GEORGE ភេទប្រុស អាយុ​​៤៣​ឆ្នាំ ជន​ជាតិ​​​អង់​គ្លេស​ កាន់​លិខិត​ឆ្លង​ដែន​លេខ​៤០១៣៦២៣៤៧ ​ជា​ភ្ញៀវទេស​ចរ​ស្នាក់​នៅ​បឹង​កាឡូ ចុងឆ្នេរ​ឈើ​ទាល យីហោ​ហ្វីន​ហីល ស្ថិត​ក្នុង​ក្រុម​ទី​​៨ ភូមិ​៦ សង្កាត់​លេខ​​៤ ក្រុង​ព្រះ​​សីហនុ ។ ​ប្រភព​ដដែល​បន្ត​ឱ្យដឹង​ទៀត​ថា ​សព​នេះគឺស្លាប់​ដោយ​សារ​លង់​ទឹក​នៅចន្លោះ​​វេលា​ទៀប​ភ្លឺ​​ថ្ងៃទី​១៦ មករា ២០១៣ ។

​សូម​បញ្ជាក់​​ថា កាលពី​យប់​ថ្ងៃទី​១៥ មករា ២០១៣ ​ក៏​មាន​ករណី​ជន​បរទេស​ម្នាក់​ស្លាប់​នៅក្នុង​បឹង​កាឡូសាន់​សេត ​ស្ថិតក្នុង​​សង្កាត់​លេខ​៣ ​ក្រុង​ព្រះ​សីហនុ ។ បើ​តាម​​​សមត្ថ​កិច្ច​ម្នាក់​ខ្សឹប​ឱ្យ​ដឹង​ថា ជន​បរទេស​ដែល​បាន​ដេក​ស្លាប់​នៅក្នុង​បឹង​​កាឡូ​សាន់​សេត នោះ​ជា​ជន​ជាតិ​សូវៀត ជា​ភ្ញៀវ​ទេស​ចរ​​ស្លាប់​ដោយ​សារ​គាំង​បេះដូង ប៉ុន្តែ​​ការ​ស្លាប់​​នេះសមត្ថ​កិច្ច​ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ច្បាស់​លាស់​នោះទេ៕​