ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ដួល​បោក​ក្បាល​ ម្ចាស់​រថយន្ត​សង​100​ដុល្លារ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដោយ​សារ​ជិះ​ម៉ូតូ​រវល់​តែ​​ងាក​មើល​គេ បាន​ជ្រុល​​ទៅ​បុក​​ជា​មួយ​រថយន្ត​​ឡិច​ស៊ីស​ RX300 ពណ៌​ស្ករ​១​គ្រឿង បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ និង​របួស​ជង្គង់​ខាង​​​ឆ្វេង​កាល​ពី​វេលា​ម៉ោង​៦​និង​២០​នាទី​​ល្ងាច​ថ្ងៃទី​៣ មករា នៅ​តាម​ផ្លូវ​លេខ​៤១​BT ចំណុច​ភូមិ​សន្សំ​កុសល​២ ក្រុម​៥ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។ តែ​ម្ចាស់​រថយន្ត​​បាន​ចេញ​ថ្លៃ​ព្យា​បាល​១០០​ដុល្លារ​​ទៅ​ស្ត្រី​រង​គ្រោះ ។

អ្នក​បើក​រថយន្ត​ឡិច​ស៊ីស​ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គាត់​បើក​រថយន្ត​ជិះ​​គ្នា​៣​នាក់​ ក្នុង​ទិស​ដី​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ ស្រាប់​តែ​មាន​​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​៧០ ពណ៌​ទឹក​សមុទ្រ​ ពី​កើត​ទៅ​លិច​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា ស្រាប់​តែ​ស្ត្រីអ្នក​បើក​ម៉ូតូ​រវល់​តែ​ងាក​មើល​គេ​ក៏​ជ្រុល​មក​បុក​រថយន្ត​ចំហៀង​ខាង​ឆ្វេង​ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ និង​របួស​​ជង្គង់​ខាង​ឆ្វេង។ ស្រ្តី​រង​គ្រោះ​ឈ្មោះ​​គឹម សុខ​ហេង អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ ។ភាគី​ទាំង​ពីរ​​បាន​ធ្វើការ​ដោះ​ស្រាយ​គ្នា​នៅ​កន្លែង​កើត​េហតុ ដោយ​ខាង​រថយន្ត​សុខ​​ចិត្ត​ជួយ​ចេញ​ថ្លៃ​ព្យា​បាល​ចំនួន​១០០​ដុល្លារ​ ៕