ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជនជាតិ​​ហ្សកដង់​ម្នាក់​ស្លា.ប់​​ក្នុង​សណ្ឋា​គារ​ម៉ូឌែន​ស៊ីធី

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជន​ជាតិ​​ហ្សកដង់​ម្នាក់​​ដេក​បែក​ពពុះ​​មាត់​ក្នុង​បន្ទប់​​លេខ​៤០១ ជាន់​ទី​៤ នៅសណ្ឋា​គារ​ម៉ូឌែន​ស៊ីធី ដែល​មាន​ទីតាំង​​លេខ​៦៨-០អឺ០ ផ្លូវ​លេខ​​១៣៦ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ​កាល​ពីវេលា​ម៉ោង​​១​និង​៣០​នាទី​រសៀលថ្ងៃទី​​​១៩ ធ្នូ ២០១២ ​ហើយ​​ត្រូវបាន​​អ្នក​​គ្រប់​គ្រង​​សណ្ឋា​គារ​​ដឹក​តាម​រថយន្ត​សាមុយ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​​កាល់​ម៉ែត ដើម្បី​​សង្គ្រោះ​​ជីវិត​តែ​​គ្រូពេទ្យ​​​

​រាជធានីភ្នំពេញ ៖ បុរស​ជន​ជាតិ​​ហ្សកដង់​ម្នាក់​​ដេក​បែក​ពពុះ​​មាត់​ក្នុង​បន្ទប់​​លេខ​៤០១ ជាន់​ទី​៤ នៅសណ្ឋា​គារ​ម៉ូឌែន​ស៊ីធី ដែល​មាន​ទីតាំង​​លេខ​៦៨-០អឺ០ ផ្លូវ​លេខ​​១៣៦ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ​កាល​ពីវេលា​ម៉ោង​​១​និង​៣០​នាទី​រសៀលថ្ងៃទី​​​១៩ ធ្នូ ២០១២ ​ហើយ​​ត្រូវបាន​​អ្នក​​គ្រប់​គ្រង​​សណ្ឋា​គារ​​ដឹក​តាម​រថយន្ត​សាមុយ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​​កាល់​ម៉ែត ដើម្បី​​សង្គ្រោះ​​ជីវិត​តែ​​គ្រូពេទ្យ​​​ប្រាប់ថា ​ជន​រងគ្រោះបានស្លាប់​មុន​ពេល​មក​ដល់​មន្ទីរពេទ្យ ។

សមត្ថ​កិច្ច​​និយាយថា ​បុរសជនជាតិ​​ហ្សកដង់​ដែល​ស្លាប់​នោះ​ឈ្មោះ FIRASQASIM MJAGHBEER អាយុ​២៩​ឆ្នាំ ​កាន់​លិខិត​ឆ្លង​ដែន​លេខ​អិល​៦៦២៨៦០ ជាអ្នក​ទេស​ចរ​ចូល​មកកម្ពុជា​តាម​អាកាស​យាន​​ដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ ហើយ​​មក​ស្នាក់​នៅ​សណ្ឋា​គារ​ម៉ូឌែន​​ស៊ីធី កាល​ពីថ្ងៃទី​​២៨ វិច្ឆិកា ​២០១២ ។

មន្ត្រី​​នគរបាល​​មួយ​រូប​បាន​ឱ្យ​ដឹងថា នៅវេលា​ម៉ោង​១​និង​​៣០​នាទី​រសៀលថ្ងៃទី​​១៩ ធ្នូ ២០១២ ​មិន​ឃើញ​បុរស​ជនជាតិ​ហ្សកដង់ ចុះមក​ក្រោម​ដូច​សព្វ​ដង​ទើប​អ្នក​បោស​​សំអាត​បន្ទប់​យក​សោ​ឡើងទៅ​មើល​រួច​ចាក់​សោ​ប​ន្ទប់​លេខ​៤០១​ជាន់​ទី​៤ ចូល​ទៅឃើញ​បុរស​នោះ​ដេក​ចំហៀង​​ បែរ​មុខ​ទៅ​ជញ្ជាំង​​ និង​មា​ន​បែក​ពពុះ​មាត់ ។ ភ្លាម​ៗ​អ្នក​បោស​សំអាត​​បាន​ប្រាប់​អ្នក​គ្រប់​គ្រង​​សណ្ឋា​គារ​​ ហើយ​ត្រូវបាន​គេទូរស័ព្ទ​ហៅ​រថយន្ត​សាមុយមក​​ដឹក​​បុរស​​នោះ​ទៅ​កាន់​មន្ទីរពេទ្យ​​កាល់​ម៉ែត ​ដើម្បី​សង្គ្រោះ​​ជីវិត ក៏​ប៉ុន្តែគ្រូ​ពេទ្យ​ប្រចាំ​នៅ​មន្ទីរពេទ្យ​​កាល់​ម៉ែត បាន​អះអាងថា បុរស​ជនជាតិ​​ហ្សកដង់​នេះបាន​ស្លាប់​​មុន​ពេល​មក​ដល់​មន្ទីរពេទ្យ​ទៅ​ហើយ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕