ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឿន ស្រីមុំ កម្សត់​ខ្លួន​រស់នៅ​ប្រទេសកាណាដា ​​ត្រឡប់​មក​​ស្រុករាង​ចាល​សច្ចា​លែង​ទៅ​វិញ

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ តារា​ចម្រៀង​សំនៀង​រដឺន​នាង​អឿន​ ស្រីមុំ បាន​វិល​មកស្រុក​កំណើត​វិញហើយ​ បន្ទាប់​ពី​សម្ងំ​រស់​នៅ​ជា​មួយ​បុរស​អាណិក​​ជន​ម្នាក់​ក្នុង​ប្រទេស​កាណា​ដា​ជាង៣ឆ្នាំ។ក្រោយពី​ចេញ​ទៅ​សម្តែង​នៅ​​ប្រទេស​កាណាដា ក្នុងអំឡុងឆ្នាំ២០១០នោះ​ ​តារា​ចម្រៀង​​​មេម៉ាយ​​ក្តៅ​ស្រួយ​ អឿន ​ស្រីមុំ ​មិន​បាន​វិល​មក​ប្រទេស​កម្ពុជា តាម​កាល​កំណត់ឡើយ​ ​ស្រប​ពេល​ដែល​នាង​​សម្រេច​​ចិត្ត​

រាជ​ធានីភ្នំពេញ ៖ តារា​ចម្រៀង​សំនៀង​រដឺន​នាង​អឿន​ ស្រីមុំ បាន​វិល​មកស្រុក​កំណើត​វិញហើយ​ បន្ទាប់​ពី​សម្ងំ​រស់​នៅ​ជា​មួយ​បុរស​អាណិក​​ជន​ម្នាក់​ក្នុង​ប្រទេស​កាណា​ដា​ជាង៣ឆ្នាំ។ក្រោយពី​ចេញ​ទៅ​សម្តែង​នៅ​​ប្រទេស​កាណាដា ក្នុងអំឡុងឆ្នាំ២០១០នោះ​ ​តារា​ចម្រៀង​​​មេម៉ាយ​​ក្តៅ​ស្រួយ​ អឿន ​ស្រីមុំ ​មិន​បាន​វិល​មក​ប្រទេស​កម្ពុជា តាម​កាល​កំណត់ឡើយ​ ​ស្រប​ពេល​ដែល​នាង​​សម្រេច​​ចិត្ត​រស់នៅ​ជា​មួយ​បុរស​អាណិក​ជន​ម្នាក់​នៅទីនោះ​ដូច​ប្តីប្រពន្ធ ។

រយៈ​ពេល​ដែល​អឿន​ ស្រីមុំ រស់​នៅ​ប្រទេស​កាណា​ដា​នោះ​គេ​​គិតថា​ តារា​ចម្រៀង​ដែល​មាន​​ដើម​​កំណើត​​មក​​ពីខេត្ត​បាត់​ដំបង​រូបនេះ​​កំពុង​រស់​នៅ​យ៉ាង​សុខ​សាន្ត​ ព្រោះរូប​ភាព​ជា​ច្រើន​ដែល​នាង​​បង្ហោះ​ក្នុង​ហ្វេស​ប៊ុកបង្ហាញ​ទឹក​មុខ​ស្រស់​ស្រាយ​ជានិច្ច ។ ​នោះ​ជា​ហេតុ​​ធ្វើឲ្យ​​គេគិត​ថា​ នាង​​​ប្រហែល​​ជា​គ្មាន​ថ្ងៃនឹង​វិល​មក​កាន់​​ទឹក​ដី​កំណើត​ជា​លើក​ទី២​ឡើយ​ ​ក្រោយ​ពេល​​ជួប​រឿង​ប្រះឆា​ជា​មួយ​អតីត​ស្វាមី​ដែល​ជា​តន្ត្រី​ករ​​នោះ ។

ផ្ទុយទៅ​វិញ ​នៅ​ទីបំផុត​ម្ចាស់​បទ​ «​ពាក់​អាវ​មិន​ដែល​ឃើញ​ដោះ» ​រូបនេះ​បានត្រឡប់​មក​ទឹក​ដីកំណើត​​វិញ និង​បាន​ទាំង​ឡើង​បង្ហាញ​មុខ​ក្នុង​កម្ម​វិធីតន្ត្រី​ខារ៉ាបាវ​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាល​ពីថ្ងៃ​សៅរ៍ ទី​១៧ វិច្ឆិកា ។
​​ក្នុង​ពេល​សម្ភាសន៍ ​អឿន ស្រីមុំ  និយាយថា នាង​​មក​រស់នៅស្រុក​ខ្មែរ​ជារៀងរហូត​​​ដោយ​មិន​មាន​​បំណង​ត្រឡប់ទៅប្រទេស​កាណា​ដាវិញ​ឡើយ ។

នាងថា រំជួល​ចិត្ត​ណាស់​នៅ​ពេល​បាន​ឃើញ​ស្រុក​ខ្មែរ​​មាន​ការ​អភិវឌ្ឍខ្លាំង​ដោយ​មាន​ស្ពាន​អាកាស និង​ការរីក​ចម្រើន​ដទៃទៀត តែក្នុង​រយៈ​ពេល​ខ្លី​ដែល​នាង​បាត់មុខ​នេះ ។​ ​​អឿន ស្រីមុំ ​ស្ទើរ​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​រំលឹក​​ដល់​ការ​ចាក​ចោល​ប្រទេស​កំណើត​អស់ជា​ច្រើន​​ឆ្នាំ​កន្លង​មក ដែល​នេះ​បង្ហាញ​យ៉ាង​ច្បាស់ថា​ ​ការ​យល់​​ថា នាង​​សោយ​សុខ​នៅ​ប្រទេស​កាណា​ដា​ នាពេលកន្លងមក ​គឺជា​រឿង​ផ្ទុយ​ស្រឡះ ។​ នាង​និយាយថា​ ​«ខ្ញុំនៅ​កាណាដា​​ត្រូវ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ ​ហើយបើទោះ​ជា​យូរៗ​បាន​ឡើង​ច្រៀង​ម្ដង​ក៏មិន​មាន​បង​ប្អូន​យើង​គាំទ្រ​ដូច​នៅ​ស្រុក​ខ្មែរ​ឡើយ​ គឺ​មើល​ទៅ​កម្សត់​ណាស់​ ។​ ដូច្នេះ​ហើយ​​គ្រាន់តែ​មក​ដល់​ស្រុក​ខ្មែរ​​​បាន​ប៉ុន្មាន​​ថ្ងៃ​នាង​ខ្ញុុំរក​​ឱកាសឡើង​ឆាក​ទូរ​ទស្សន៍​ ដើម្បីឲ្យ​បងប្អូន​ខ្មែរ​ទាំង​អស់​​ដឹងថា អឿន ស្រីមុំ សុំខ្លួន​មក​រស់​នៅ​ស្រុក​ខ្មែរ​វិញ​ហើយ និង​ឈប់​ទៅ​ប្រទេស​កាណាដា​» ។

អឿន ស្រីមុំ និយាយ​ថា​ នាងសប្បាយ​ចិត្ត​ណាស់​ នៅ​ពេល​ឃើញ​ស្រុក​កំណើត​ស្រស់​ស្អាត​ឯការ​រៀបចំ​ប្រគំតន្ត្រី​របស់​ស្ថានីយ​ទូរ​ទស្សន៍​នានា ក៏​មាន​លក្ខណៈ​ទំនើប​និង​ទាន់​សម័យ ។ ព្រោះតែ​ហេតុ​ផល​ហ្នឹង​ហើយ​ទើប​តម្រូវ​ឲ្យ​នាង​សម្រេច​ចិត្តមិន​ទៅ​កាណាដា​វិញ​ដោយមិន​ស្ដាយ​ផ្ទះវីឡា និង​រថយន្ត​ទំនើប​ដែល​នាង​ធ្លាប់​បង្ហាញ​នៅ​ក្នុង​ហ្វេស​ប៊ុក​ក្នុង​ពេល​ជ្រកកោណ​នៅ​ប្រទេស​​នោះ ។
​អឿន ស្រីមុំ ​បាន​អញ្ជើញ​ម្ដាយ​របស់​នាងឲ្យ​បង្ហាញ​មុខ​​ទន្ទឹម​​គ្ន​ានឹ​ង​ការ​ឡើងឆាក​របស់​នាង​​ដើម្បី​បញ្ជាក់ថា នាង​ពិត​ជា​លែង​ទៅ​រស់​នៅ​ប្រទេស​កាណា​ដាវិញហើយ ។នាង បញ្ជាក់​ថា ឈប់​ទៅ​ណា​ចោល​ស្រុក​ខ្មែរ​ទៀត​ហើយ​ៗ​ក៏​ឈប់​ដក​ខ្លួន​ពីសិល្បៈ​ដែរ ។ ​នាង​សន្យា​នឹង​ស្វះ​ស្វែង​​រក​ឱកាស​ច្រៀង​រាំ​ឡើង​វិញ​ ក្រោយ​​ពី​ត្រលប់​​មក​រស់​នៅ​ស្រុក​ខ្មែរ​ជា​អចិន្ត្រៃយ៍​នេះ ។ ​ស្រីមុំ ​បញ្ជាក់​ប្រាប់​ទស្សនិក​ជនថា ការ​ពិត​នាង​នៅ​ត្រាំត្រែង​ក្នុង​ប្រទេស​កាណា​ដា​មិន​មែន​ព្រោះ​ចង់​រស់​នៅទេ គឺដោយ​សារ​តែ​ចង់​នៅ​លេង​ហើយ​​គាប់​ជួន​ជា​មាន​បញ្ហា​ដកឃ្លា​មិន​បាន​ផង ទើប​ចេះ​តែអូស​បន្លាយពេល​ដល់​រាប់ឆ្នាំបែប​នោះ​ ។

ទោះ​ជាយ៉ាង​ណាក្តី អឿន ស្រីមុំ​ មិន​បាន​​បញ្ជាក់​អំពី​ស្វាមី​របស់​នាង​ដែល​នៅ​កាណា​ដា​នោះ​​មក​ស្រុក​ខ្មែរ​ជាមួយ​នាង​ដែរ​ឬ​យ៉ាង​ណា​ទេ​ ធ្វើឲ្យគេ​នៅតែមាន​​ចម្ងល់ថា​ ​ការ​​វិល​ត្រឡប់​ទាំង​​តក់​ក្រហល់​របស់​នាង​នៅ​ពេល​នេះ​អាច បណ្តាល​​មក​ពី​មាន​បញ្ហាទៅ​លើ​សម្ព័ន្ធ​ភាព​ស្នេហា​របស់នាង ។នាង អឿន ស្រីមុំ​ គឺ​ជា​អ្នក​ចម្រៀង​​រដឺន​​ម្នាក់​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​គ្រាន់​បើ​ក្នុង​ពិភព​សិល្បៈ​ ជាពិសេស​នាង​ទទួល​បាន​ការ​គាំទ្រ​ពី​បង​ប្អូន​ខ្មែរ​​រស់​នៅក្រៅប្រទេស ។​ ​អ្នក​ចម្រៀង​រូប​នេះ ​បាន​សម្រេច​ចិត្តលែង​​លះ​ជាផ្លូវ​ការ​ជា​មួយ​​តន្ត្រីករ​លោក​កែវ សុខា កាល​ពីឆ្នាំ២០០៧ បន្ទាប់​ពីពួក​គេ​បាន​រួម​រស់​ ​និង​ឆ្លង​កាត់​ការ​រស់​នៅ​ជា​មួយ​គ្នា​ទាំង​លំបាក ​និង​សុខ​ស្រួល​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​នោះ ​៕