ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​កុងតឺន័រ​​បើ​ក​បុក​របាំង​ថ្ម​​ពុះ​ចែក​​ផ្លូវ​វេង​ស្រេង​​ទៀត​ហើយ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​​កុងតឺន័រ​​របស់​កង​ដឹក​ជញ្ជូន​​បាន​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​ចំ​ពាក់​​កណ្តាល​រថយន្ត​​គង​ជាប់​​ពីលើ​របាំង​ថ្ម​​​ពុះ​ចែក​ផ្លូវ​ធ្វើ​ឱ្យ​​ក្បាល​រថយន្ត​បះ​ឡើង​លើ​ផ្អៀង​មួយ​​ចំហៀង​​ខាងឆ្វេង ។ ​ហេតុ​ការណ៍​​នេះបាន​កើតឡើង​​នៅ​មុខ​រោង​​ចក្រ​អីុ​ខាង​ តាមបណ្តោយ​​ផ្លូវ​​វេង​ស្រេង ស្ថិត​ក្នុង​​​ភូមិ​ដំណាក់​​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​កាល​ពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩ វិច្ឆិកា ២០១២ ។

​ប្រភព​ព័ត៌​​មាន​ឱ្យ​ដឹង​ថា ​ចំណុច​កើត​ហេតុ​​ខាងលើ​ជាផ្លូវ​ងងឹត​ខ្លាំង​ពេក​មើល​មិន​ឃើញ​មាន​របាំង​ថ្ម​​ពុះ​ចែក​​ផ្លូវ​ទេ ទើប​រថយន្ត​កុង​តឺន័រ​​បើក​ពី​លិច​ទៅ​កើត​ដល់​ចំណុច​​ខាង​លើ​​បុក​​ជាប់​ពាក់​កណ្តាល​រថយន្ត​គងពី​លើ​របាំង​​ថ្ម​ពុះចែក​ផ្លូវ​នោះ​ធ្វើ​ឱ្យ​​ក្បាល​រថយន្ត​បះ​​ឡើង​លើ​​ផ្អៀង​ទៅ​ចំហៀង​ខាង​ឆ្វេង ចំណែក​អ្នក​បើក​​បររត់​គេច​ខ្លួន​បាត់​ ។ ក្រោយ​ពេល​កើត​ហេតុ​​មិន​ឃើញ​មាន​សមត្ថ​កិច្ច​ណា​ចុះ​ទៅ​ជួយ​អន្តរា​គមន៍​ទេ ។

​គួរ​កត់​សម្គាល់​​ផង​ដែរ​ថា កាល​ពី​វេលា​ម៉ោង​​១១​និង​៥០​នាទី​យប់​ថ្ងៃទី​​១៧ វិច្ឆិកា ​មាន​រថយន្ត​ម៉ាកកូរ៉ូឡា​ ពណ៌​ស បើក​ដោយ​ជន​ជាតិ​ិចិនបាន​​បើក​បុក​​របាំង​ថ្ម​ពុះចែក​ផ្លូវ​វេ​ង​ស្រេង​​នោះ​បណ្តាល​ឱ្យ​អ្នក​បើក​បររយះ​ក្បាល​បន្តិច ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕