ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​​ស្វ៉ីស​​ម្នាក់​ចាក់​​.កខ្លួន​ឯង​​នៅ​មុខ​បន្ទប់​នៃ​សណ្ឋា​គារ​មរកត​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ស្វ៉ីស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​​រង​របួស​​ធ្ងន់ ដោយ​សារ​យក​កូន​​កាំបិត​ចាក់​.កខ្លួន​ឯង​​នៅ​លើ​រាន​ហាល​មុខ​​បន្ទប់​​លេខ​ ១០៩ ជាន់​ទី​១ នៃ​សណ្ឋា​គារ​​មរកត បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​​​១២​និង​១០​នាទី​​ ថ្ងៃត្រង់ ថ្ងៃទី​២៣ តុលា ២០១២ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៧ ​ក្នុងសង្កាត់​​មនោរម្យ ​ខណ្ឌ​៧​មករា ​ហើយ​ត្រូវ​បាន​​គេ​ដឹក​បញ្ជូន​​ទៅ​កាន់​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។

បុរស​ជន​ជាតិ​ស្វ៉ីស​ធ្វើ​ទុក្ខ​បុក​ ម្នេញ​​ខ្លួន​ឯង​នេះ​ឈ្មោះ VIRA ORLANDOABELINO អាយុ​​៣៥​ឆ្នាំ មុន​ពេល​កើតហេតុ​​ត្រូវ​បាន​គេ​ឃើញ​​មក​ឈរ​នៅ​លើ​រាន​ហាល​មុខ​​បន្ទប់​លេខ​ ១០៩ ​នៃ​សណ្ឋា​គារ​​មរកត​ ហើយ​ស្រាប់តែ​​ទាញ​កូន​កាំបិត​មក​ចាក់​.ក​ខ្លួន​ឯង​បង្ក​ឱ្យ​មាន​ឈាម​ហូរ​ គួរ​ឱ្យ​ញាក់​សាច់ ។ ឃើញ​ដូច្នេះ​​សន្តិ​សុខ និង​បុគ្គ​លិក​សណ្ឋា​គារ​​បាន​ដេញចាប់​ជន​នេះ​ក្នុង​បំណង​​បញ្ឈប់​​​សកម្ម​ភាព​ ហើយ​ទូរស័ព្ទ​​ប្រាប់​ទៅ​ខាង​​ស្ថាន​ទូត​​ស្វ៉ីស​ឱ្យ​មក​ជួយ​អន្តេរាគមន៍ ។

​ ទម្រាំ​ចាប់​បុរស​នេះ​ជាប់ គឺ​​គាត់​រត់​ស្ទើរ​ពេញ​សណ្ឋា​គារ…​គេ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​​នៃ​ការ​ យកកូន​កាំបិតចាក់​​.កខ្លួន​ឯង​របស់​​​បុរស​ជនជាតិ​ស្វ៉ីស​​ដែល​មាន​វ័យ​​៣៥​ ឆ្នាំ​នេះ​ទេ ​ប៉ុន្តែ​សាក្សី​​បាន​និយាយ​ថា ​បុរស​នេះ​មិន​ស្លាប់​ទេ…។

​ ​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕