ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​​​ប្រុស​​អាយុ​​​​14​ឆ្នាំ​​​រំ​លោភ​​​ក្មេង​​​ស្រី​​​អាយុ13​ឆ្នាំ​​​​ប៉ូលិស​​​ឃាត់​​​ខ្លួន​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​​ ៖ ​​ក្មេង​​ប្រុស​​​ជំទង់​​​ម្នាក់​​​​​បាន​ត្រូវ​ប៉ូលិស​​​​​ឃាត់​ខ្លួន​ពី​​​ប​ទ​ចាប់​រំលោ.ភ​​​​កុមារី​​​​​អាយុ​១៣​ឆ្នាំ​​​​​បាន​សម្រេច​​​​ចំនួន​​២​លើក​​​​ ។ ករណី​​​​នេះ​​បាន​កើត​ឡើង​​​​កាល​ពី​​​​ថ្ងៃ​ទី​​​​៦​ តុលា​ ​វេ​លា​ម៉ោង​​​​​៤​​ទៀប​ភ្លឺ​​​​ នៅ​​ឃុំ​​អន្សារ​​ចំបក់​​ ស្រុក​​ក្រគរ ។​​នាយ​​ប៉ុស្តិ៍​​​រដ្ឋ​បាល​​​អន្សារ​​ចំបក់​​​ឱ្យ​ដឹង​ថា ​​ក្មេង​ប្រុស​​​ដែល​​ជាប់​​​ចោទ​​ពី​បទ​​​​ចាប់​​​​រំលោ.ភ​​​​នេះ​​​​​មាន​អា​យុ​​១៤​ឆ្នាំ​ ហើយ​​​ទាំង​​ក្មេង​ប្រុស​​ និង​​ក្មេ​ង​​ស្រី​​​​​រង​គ្រោះ​​​​ជា​កម្ម​ករ​​​​ត្រី​

ខេត្ត​ពោធិ៍សាត់​​ ៖ ​​ក្មេង​​ប្រុស​​​ជំទង់​​​ម្នាក់​​​​​បាន​ត្រូវ​ប៉ូលិស​​​​​ឃាត់​ខ្លួន​ពី​​​ប​ទ​ចាប់​រំលោភ​​​​កុមារី​​​​​អាយុ​១៣​ឆ្នាំ​​​​​បាន​សម្រេច​​​​ចំនួន​​២​លើក​​​​ ។ ករណី​​​​នេះ​​បាន​កើត​ឡើង​​​​កាល​ពី​​​​ថ្ងៃ​ទី​​​​៦​ តុលា​ ​វេ​លា​ម៉ោង​​​​​៤​​ទៀប​ភ្លឺ​​​​ នៅ​​ឃុំ​​អន្សារ​​ចំបក់​​ ស្រុក​​ក្រគរ ។​​នាយ​​ប៉ុស្តិ៍​​​រដ្ឋ​បាល​​​អន្សារ​​ចំបក់​​​ឱ្យ​ដឹង​ថា ​​ក្មេង​ប្រុស​​​ដែល​​ជាប់​​​ចោទ​​ពី​បទ​​​​ចាប់​​​​រំលោភ​​​​នេះ​​​​​មាន​អា​យុ​​១៤​ឆ្នាំ​ ហើយ​​​ទាំង​​ក្មេង​ប្រុស​​ និង​​ក្មេ​ង​​ស្រី​​​​​រង​គ្រោះ​​​​ជា​កម្ម​ករ​​​​ត្រី​រស់​​​នៅ​​ក្នុង​ផ្ទះ​​ថៅ​កែ​​​​​​ជា​​មួយ​គ្នា ។​​

​ក្មេង​​​ស្រី​រង​គ្រោះ​​​​បាន​ចោទ​ប្រកាន់​​​ថា ​ក្មេង​​​ប្រុស​ម្នាក់​​​នេះ​ បាន​​​ចាប់​នាង​រំលោភ​​​​ចំនួន​​ពីរ​លើក​ហើយ ។ លើក​​ទី​​១ ​​​កាល​ពី​​​ថ្ងៃទី​​​២០ កញ្ញា ​​វេលា​​ម៉ោង​​៤​​ទៀប​ភ្លឺ​​ ខណ​ៈ​​ថៅ​​កែ​​​ជា​ម្ចាស់​ផ្ទះ​​​មិន​នៅ​​​ ជន​នេះ​​​បាន​លូន​ចូល​​​ក្នុង​មុងចាប់​​​​នាង​រំលោភ​​​​រហូត​​បាន​សម្រេច​​​​​ ។ លើក​ទី​​២​​ នៅ​ថ្ងៃ​ទី​៦ តុលា​​ វេលា​ម៉ោង​​​​៤​ទៀប​ភ្លឺ​​​​ដដែល​​​ ​ជន​នេះ​ក៏​​បាន​​បើក​មុង​ចូល​ចាប់​នាង​​​​រំលោភ​​​រហូត​បាន​សម្រេច​ម្តង​​ទៀត​​​ ​ទើប​នាង​​​​ទៅ​ផ្ទះ​​​​ប្រាប់​ម្តាយ​​​​ឱ្យ​​​ប្តឹង​​សមត្ថ​កិច្ច​​​​តែ​ម្តង ។​

​ចំណែក​​​​ក្មេង​​​ប្រុស​ជាប់​ចោទ​​​​បាន​សារ​ភាព​​​ថា​ ​ខ្លួន​​ពិត​ជា​​​បាន​ចាប់​នាង​​រំលោភ​​​មែន​​ ប៉ុន្តែ​​​​មាន​តែ​ម្តង​ទេ​​​​​​ ហើយ​មិន​បាន​សម្រេច​​​​ទៀត​ ។​​ មន្ត្រី​​ប៉ូលិស​បញ្ជាក់​ថា ​​ទោះ​​​រំលោភ​​​​បាន​សម្រេច​​​ក្តី​​​​​ ឬ​មិន​បាន​​​​សម្រេច​​ក្តី​​​ជន​សង្ស័យ​​​ត្រូវ​តែ​មាន​​​​ទោស​គ្រាន់​តែ​​​​​ទោស​​ធ្ងន់​​ និង​ស្រាល​ប៉ុណ្ណោះ​​ ។ ជន​​ជា​ប់​​​​​​​​ចោទ​ត្រូវ​បាន​បញ្ជូន​ទៅ​​​​តុលាការ​​​នា​ព្រឹក​​​​ថ្ងៃ​ទី​​​៨​ តុលា​ ដើម្បី​​​​វិនិច្ឆ័យ​​តាម​ច្បាប់​​ ៕​