ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កំហូច​ដឹង​​ប្តី​គេ​​មិន​នៅ​លួច​បើក​​មុង​​បន្លំ​​ស្ទាប​អង្អែល​​តំបន់​ពិសេស​​ស្រែកវ៉ាស…

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ចំណាស់​ម្នាក់​បាន​ត្រូវ​ប៉ូលិស​ស្រុក​ស្អាង​ចាប់​ឃាត់ខ្លួន​​កាល​ពី​ព្រឹក​ថ្ងៃទី១ តុលា ២០១២ ​បន្ទាប់​ពី​​​ធ្វើ​សកម្ម​ភាព​​លប​ចូល​ក្នុង​ផ្ទះ​​គេ​ហើយ​លួច​បើក​មុង​បន្លំ​​​ជា​ប្តី​ទៅ​ស្ទាប​​អង្អែល​​កេរ្តិ៍ខ្មាស​ស្ត្រី​ម្នាក់​ ខណៈ​កំពុង​​សម្រាន្ត​លក់​កាលពី​វេលា​ម៉ោង​៣​​រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​​១​ តុលា ២០១២ នៅ​​ក្នុង​ផ្ទះ​​ជន​រងគ្រោះ​ ស្រុក​ស្អាង ខណៈ​

ខេត្តកណ្តាល ៖ បុរស​ចំណាស់​ម្នាក់​បាន​ត្រូវ​ប៉ូលិស​ស្រុក​ស្អាង​ចាប់​ឃាត់ខ្លួន​​កាល​ពី​ព្រឹក​ថ្ងៃទី១ តុលា ២០១២ ​បន្ទាប់​ពី​​​ធ្វើ​សកម្ម​ភាព​​លប​ចូល​ក្នុង​ផ្ទះ​​គេ​ហើយ​លួច​បើក​មុង​បន្លំ​​​ជា​ប្តី​ទៅ​ស្ទាប​​អង្អែល​​កេរ្តិ៍ខ្មាស​ស្ត្រី​ម្នាក់​ ខណៈ​កំពុង​​សម្រាន្ត​លក់​កាលពី​វេលា​ម៉ោង​៣​​រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​​១​ តុលា ២០១២ នៅ​​ក្នុង​ផ្ទះ​​ជន​រងគ្រោះ​ ស្រុក​ស្អាង ខណៈ​ប្តីស្ត្រីរងគ្រោះ​មិន​​នៅ​ផ្ទះ​​ទៅចាំ​ចំការ ។

នៅ​​ពេល​ជន​កំហូច​នេះ​ធ្វើ​សកម្ម​ភាព​ស្ទាប​អង្អែល​​​កេរ្តិ៍​​ខ្មាស​ត្រូវបាន​ស្ត្រី​​រងគ្រោះ​មាន​ការ​សង្ស័យ​ថា មិន​មែន​ជា​​ប្តី​របស់​ខ្លួន​ ព្រោះ​​ប្រព្រឹត្ត​ខុស​ធម្ម​តា ប្លែក​ពីស្ទីល​របស់​ប្តី​ដែលធ្លាប់ធ្វើ​នោះ​ក៏ស្រែក​​ឆោ​ឡោឡើង ហើយ​ជនកំហូច​​នោះ​បាន​រត់​​គេច​ខ្លួនដោយ​បន្សល់​ទុក​នូវ​ស្បែក​ជើង​មួយ​គូ ទើប​គេ​ស្គាល់​អត្ត​សញ្ញាណ​ជន​កំហូច​នេះ។

លោក​សេង ​សុជាតិ អធិការ​ប៉ូលិស​​ស្រុក​ស្អាង​​ឱ្យ​ដឹង​ថា ជនសង្ស័យដែល​​ត្រូវបាន​ចាប់​ខ្លួន​ពីបទ​ប្រទូស្ត​កេរ្តិ៍​ខ្មា​ស​នោះ​មាន​ឈ្មោះ​​ញ៉ ឡូញ ​ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ ​មាន​កូន​៥​នាក់ រស់​នៅ​​ស្រុក​ស្អាង​ ​ជា​កសិ​ករ ។ ចំណែក​ស្ត្រី​​រងគ្រោះ​​មានអាយុ​៣៣​ឆ្នាំ ​មាន​កូន​៤​នាក់ មាន​ទីលំនៅភូមិ​-ឃុំ​កើតហេតុ​ខាងលើ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕