ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​​​បើក​​ជែង​គ្នា​​ជា​មួយ​​មែរ​សឺដេស​កៀប​ម៉ូតូ​គុប​មូល​ធ្លាក់​ស្ត្រី​ម្នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ក្រុង​​​​បើក​ជែង​គ្នា​ជា​មួយ​រថយន្ត​​មែរ​សឺដេស​​ ពណ៌​ទឹក​ប្រាក់​ បណ្តាល​ឱ្យ​​កៀប​ជាប់​ម៉ូតូ​គុប​​មូល​មួយ​គ្រឿងធ្លាក់ស្ត្រី​​ម្នាក់​ជិះ​ពីក្រោយ​​​ដួល​​បោក​ក្បាល​របួស​ធ្ងន់ ឯអ្នក​ឌុប​រង​របួស​ស្រាល ។ ​អ្វីដែល​​គួរ​ឱ្យ​​ចាប់​អារម្មណ៍​នោះ​ បន្ទាប់​ពី​​បើក​ជែងគ្នា​​ធ្វើឱ្យ​កៀប​​ជាប់​ម៉ូតូ​នៅ​ប្រលោះ​កណ្តាល​រួច​ហើយ បែរ​ជា​រ​ថយន្ត​ក្រុង​​ និង​រថយន្ត​មែរ​សឺដេស​​នោះ​មិន​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ ដោយ​ចោទប្រកាន់​​ដាក់​គ្នា​ទៅវិញ​ទៅ​មក ។ ​ហេតុការណ៍​នេះ​កើតឡើងកាលពីវេលា​ម៉ោង​​៦​និង​​៣០​

រាជធានីភ្នំពេញ ៖ ​រថយន្ត​ក្រុង​​​​បើក​ជែង​គ្នា​ជា​មួយ​រថយន្ត​​មែរ​សឺដេស​​ ពណ៌​ទឹក​ប្រាក់​ បណ្តាល​ឱ្យ​​កៀប​ជាប់​ម៉ូតូ​គុប​​មូល​មួយ​គ្រឿងធ្លាក់ស្ត្រី​​ម្នាក់​ជិះ​ពីក្រោយ​​​ដួល​​បោក​ក្បាល​របួស​ធ្ងន់ ឯអ្នក​ឌុប​រង​របួស​ស្រាល ។ ​អ្វីដែល​​គួរ​ឱ្យ​​ចាប់​អារម្មណ៍​នោះ​ បន្ទាប់​ពី​​បើក​ជែងគ្នា​​ធ្វើឱ្យ​កៀប​​ជាប់​ម៉ូតូ​នៅ​ប្រលោះ​កណ្តាល​រួច​ហើយ បែរ​ជា​រ​ថយន្ត​ក្រុង​​ និង​រថយន្ត​មែរ​សឺដេស​​នោះ​មិន​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ ដោយ​ចោទប្រកាន់​​ដាក់​គ្នា​ទៅវិញ​ទៅ​មក ។ ​ហេតុការណ៍​នេះ​កើតឡើងកាលពីវេលា​ម៉ោង​​៦​និង​​៣០​នាទី​ល្ងាច​ថ្ងៃទី​១ តុលា ២០១២ នៅ​ចំណុច​​រង្វង់​មូល​គួច​កាណុង លើ​កំណាត់​ផ្លូវ​លេខ​៧០ ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ។

​សាក្សី​​បាន​ឱ្យ​ដឹងថា រថយន្ត​ក្រុង​បាន​បើ​ក​ជែង​​គ្នា​ជា​មួយ​រថយន្ត​មែរ​សឺដេស​ ពណ៌ទឹក​ប្រាក់ តាម​ផ្លូវ​លេខ​​៧០ ​ចំណុច​រង្វង់​​មូល​គួច​កាណុង បណ្តាល​ឱ្យ​កៀប​​ជាប់​ម៉ូតូគុប​មូល ពណ៌ស្លែ ​ជិះគ្នា​​២នាក់ ​​ប្រុស​ម្នាក់ ​ស្រី​ម្នាក់ មាន​ដឹក​អីវ៉ាន់​​ផង​នោះ​នៅប្រលោះកណ្តាល​ធ្វើ​ឱ្យ​ស្ត្រី​អ្នក​ជិះ​ពី​ក្រោយ​​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​​បោក​ក្បាល​រង​របួស​ធ្ងន់ ត្រូវ​​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕