ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​ករ​ខ្មែរ​ផលិត​ខ្សែ​ភាព​យន្ត​ 3D​លើកដំបូង​នឹងបញ្ចាំ​ងនាខែ​តុលា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ អំឡុង​ខែ​តុលា​ ខាង​មុខ​នេះ​ខ្សែ​ភាព​យន្ត​បែប​3Dរឿង​«សង្សារ​ខ្ញុំ​អាប»​ដែល​ជា​ស្នា​ដៃ​ដំបូង​របស់​ផលិត​ករ​ភាព​យន្ត​ខ្មែរ​នឹង​ដាក់​បញ្ចាំ​ង​តាម​រោង​ភាព​យន្ត​នៅភ្នំ​ពេញ​ និង​បណ្តា​ខេត្ត​ ហើយ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ។ឆ្ពោះ​ទៅ​ការ​បញ្ចាំង​ខ្សែ​ភាព​យន្ត​បែប3D​នេះ​លោក​ជា​ វណ្ណា​រិទ្ធ​ ដែល​ជា​ពិធី​ករ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ និង​ជា​តួ​ឯក​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​

រាជ​ធានី​ភ្នំ​ពេញ​ ៖ អំឡុង​ខែ​តុលា​ ខាង​មុខ​នេះ​ខ្សែ​ភាព​យន្ត​បែប​3Dរឿង​«សង្សារ​ខ្ញុំ​អាប»​ដែល​ជា​ស្នា​ដៃ​ដំបូង​របស់​ផលិត​ករ​ភាព​យន្ត​ខ្មែរ​នឹង​ដាក់​បញ្ចាំ​ង​តាម​រោង​ភាព​យន្ត​នៅភ្នំ​ពេញ​ និង​បណ្តា​ខេត្ត​ ហើយ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ។ឆ្ពោះ​ទៅ​ការ​បញ្ចាំង​ខ្សែ​ភាព​យន្ត​បែប3D​នេះ​លោក​ជា​ វណ្ណា​រិទ្ធ​ ដែល​ជា​ពិធី​ករ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ និង​ជា​តួ​ឯក​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​«សង្សារ​ខ្ញុំ​អាប​»​អំពាវ​នាវ​ដល់​ប្រ​ជា​​ពល​រដ្ឋ​ខ្មែរ​ដែល​និយម​ទស្ស​នា​ខ្សែ​​ភាព​យន្ត​​3​Dជួយ​គាំ​ទ្រ​ភាព​យន្ត​ដែល​ជា​ស្នា​ដៃ​ដំបូង​របស់​ផលិត​ករ​ខ្មែរ​លោក គាំ​ ចន្ធី នេះ​ផង​។

តា​រា​សម្តែង​រូប​នោះ​​លើក​ឡើង​ថា ខ្សែ​ភាព​យន្ត​រឿង«សង្សារ​ខ្ញុំអាប» ដែល​ផលិត​ជា​ភាព​យន្ត​បែប​3D​ សម័យ​ទំនើប​ និង​កំពុង​ពេញ​និយម​លើ​ពិភព​លោក​គឺ​ជា ​ភាព​យន្ត​​ទី​១ របស់​កម្ពុជា​ និង​ជា​ស្នា​ដៃ​និពន្ធ​និង​ដឹក​នាំ​រឿង​ដោយ​លោក​ គាំ​ ចន្ធី​ របស់​ផលិត​កម្ម FCI ។ ភាព​យន្ត​ដ៏​ទំនើប​នេះ​ទើប​តែ​ថត​ចប់​នៅអំឡុង​ខែ​សីហា និង​កំពុង​កាត់​ត​នៅប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយ​អាច​នឹង​ចប់​សព្វ​គ្រប់​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ គម្រោង​ដាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ដ៏​អស្ចារ្យនេះ​គឺ​នៅក្នុង​ខែ​តុលា​ ឆ្នាំ​២០១២​នេះ​ ។

លោក ជា​ វណ្ណា​រិទ្ធ​ឱ្យ​ដឹង​ថា ខ្សែ​ភាព​យន្ត​បែប3Dរឿង​«សង្សារ​ខ្ញុំ​អាប»​ចូល​រួម​សម្តែង​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​ដូច​ជា កញ្ញាសុខ ​សោ ម៉ា​វត្តី​ កញ្ញាកុល ដាវី ​នាង​ស្វែង​ សុជា​តា និង​លោក​សុវណ្ណ​ គីរី ជា​ដើម ។ លោក​គាំ​ ចន្ធី អ្នក​និពន្ធ​ និង​ដឹក​នាំ​រឿង​«សង្សារ​ខ្ញុំ​អាប​»​បញ្ជាក់​ថា​ នៅ​ពេល​នេះខ្សែ​​ភាព​យន្ត​3D​​ស្នា​ដៃ​ដំបូង​របស់​លោក​កំពុង​តែ​យក​ទៅកាត់​ត​នៅប្រ​ទេ​ស​កូរ៉េ​ខាង​ត្បូង​ ហើយ​នៅចុង​ខែ​កញ្ញា​ ​គេ​បញ្ជូន​មក​វិញ​ត្រៀម​ដាក់​បញ្ចាំង​នៅ តាម​រោង​ភាព​យន្ត​នានា​នៅ​ភ្នំ​ពេញ​ និង​តាម​បណ្តា​ខេត្ត ។

លោក​ចន្ធី​មាន​សុទិដ្ឋិ​និយម​ថា ខ្សែ​ភាព​យន្ត​បែប​3D​របស់​លោក​នេះ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្ស​និក​ជន​នៅ​ក្នុង​ស្រុក​មិន​ខាន​ឡើយ ​ ព្រោះ​ជា​ភាព​យន្ត​បែប​3Dដំបូង​សម្រាប់​ប្រទេស​កម្ពុជា​ ។ ទស្សនិក​ជន​​ពិត​ជា​ចង់​ដឹង​ និង​ចង់​ទស្សនា​ការ​វិវត្ត​របស់​ភាព​យន្ត​ខ្មែរ​ថា តើ​មាន​ភាព​ប្លែក​ប៉ុន​ណា​និង​អស្ចារ្យ​ប៉ុន​ណា​ ។ផលិត​ករ​រូប​នេះ​ទទួល​ស្គាល់​ថា​ ខ្សែ​ភាព​យន្ត​របស់​លោក​ដែល​ផលិត​ឡើង​នេះ​ប្រាកដ​ជា​មាន​ការ​ខ្វះ​ខាត​ និង​មាន​ចន្លោះ​ប្រហោង​ ដូច្នេះ​ហើយ​លោក​នឹង​ចាំ​ទទួល​ស្វាគមន៍​រាល់​មតិ​រិះ​គន់​ទាំង​ឡាយ​ពី​មហា​ជន​ ។ ប្រសិន​បើ​រឿង​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ពី​ទស្ស​និក​ជន​នៅពេល​ដាក់​បញ្ចាំង​លោក​នឹង​ផលិត​ខ្សែ​ភាព​យន្ត​បែប​3Dនេះ​ជា​បន្ត​ទៀត ៕