ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីសគេច​រថយន្ត​​មួយ​គ្រឿង​ បុក​រនាំង​ដែក​​បាក់​អស់​៥​ផ្ទាំង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ឡិចស៊ីស RX300 ពណ៌ស ដែល​​គេ​អះអាង​ថា ​បើក​ដោយ​តារា​​ទើប​​នឹង​រះ​​មិន​ទាន់​មាន​ឈ្មោះ​​បោះ​សំឡេង​​នៅ​ក្នុង​​ជួរ​សិល្បៈ​​បាន​គេច​រថយន្ត​មួយ​គ្រឿង​​ជ្រុល​ទៅ​បុក​រនាំង​ដែក​​ចែក​ផ្លូវបាក់​អស់​៥​ផ្ទាំង​ កាល​ពីវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​

រាជធានីភ្នំពេញ ៖ ​រថយន្ត​ឡិចស៊ីស RX300 ពណ៌ស ដែល​​គេ​អះអាង​ថា ​បើក​ដោយ​តារា​​ទើប​​នឹង​រះ​​មិន​ទាន់​មាន​ឈ្មោះ​​បោះ​សំឡេង​​នៅ​ក្នុង​​ជួរ​សិល្បៈ​​បាន​គេច​រថយន្ត​មួយ​គ្រឿង​​ជ្រុល​ទៅ​បុក​រនាំង​ដែក​​ចែក​ផ្លូវបាក់​អស់​៥​ផ្ទាំង​ កាល​ពីវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​​១២ សីហា ២០១២ តាម​បណ្តោយ​​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី ​ត្រង់​ចំណុច​​ស្តុប​វត្ត​នា​គ​វ័ន ​ក្នុង​សង្កាត់​​ផ្សារ​ដេប៉ូ​​៣ ខណ្ឌទួល​គោក ។

បើ​តាម​​សម្តីអ្នក​បើក​​រថយន្ត​ដែល​គេ​ស្គាល់​​ថា ជា​តារា​នេះ​​​ឱ្យ​ដឹងថា មូល​ហេតុ​ដែល​រថយន្ត​របស់​គេ​បើកទៅ​​បុក​រនាំងដែក​ចែក​ផ្លូវ​ដោយ​សារ​​តែ​គេចពី​រថយន្ត​មួយ​គ្រឿង​​ទៀត ទើប​ជ្រុល​ទៅ​បុក​រនាំង​ដែកចែក​ផ្លូវ​​​បាក់​រលំ​ដូច្នេះ ។ រថយន្ត​​បង្ក​ហេតុ​ត្រូវ​បាន​សមត្ថ​កិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​​សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​​សង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​សាធារណៈ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕