រាជធានីភ្នំពេញ ៖ យុវជន២នាក់បានជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ស៊េរី២០០៦ មួយគ្រឿងចេញពីក្លឹបកម្សាន្តមួយក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ក៏ត្រូវក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នា២នាក់ ជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ មួយគ្រឿង ដេញតាមភ្ជង់ប្លន់យកម៉ូតូ ធ្វើឱ្យយុវជនទាំង២នាក់នោះព្យាយាមបើករត់គេចក៏ជ្រុលទៅបុកផើងផ្កានៅខាងមុខផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឱ្យយុវជនអ្នកបើកម៉ូតូហោះទៅបុកនឹងស្លាកភូមិ-ឃុំមានសុវត្ថិភាព ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកយុវជនម្នាក់ទៀតដែលជិះពីក្រោយរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយ ។ រីឯក្រុមចោរបានរត់គេចបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ កក្កដា ២០១២ ក្បែរប៉ុស្តិ៍នគរបាលទឹកថ្លា តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ