ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​តាំងពិព័រណ៍​ផ្លែ​ឈើ​ថៃ​ពី​ថ្ងៃ​ទី​២៧ ដល់​៣០ ឧសភា នៅ​កម្ពុជា

16 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី​ជី​រ៉ា​ណា​ន់ វង្ស​មង្គល អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ ស្ថាន​ឯកអគ្គរាជទូត​ថៃ​នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ដោយសារ​កំលាំង​ទិញ​របស់ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ថយ​ចុះ ពាណិជ្ជកម្ម ថៃ​ដែល​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា​បាន ថយ​ចុះ​២២​ភាគរយ ក្នុង​ឆ្នាំ​២០០៩ កន្លង​មក នេះ ខណៈ​ពេល​ដែល​ឆ្នាំ​២០០៨​កន្លង​ទៅ ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ថៃ​មក​កាន់ កម្ពុជា​មាន​តួលេខ​ចំនួន​១.៦៥៨​លាន​ដុល្លារ អា​មេ​រិ​ក ។
លោកស្រី ជី​រ៉ា​ណា​ន់​វង្ស​មង្គល បាន​ថ្លែង បែប​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី ពី​ការ​រៀបចំ​តាំងពិព័រណ៍​ផ្លែ​ឈើ​ថៃ​នៅ ភោជនីយដ្ឋាន​គ្រូ​សូ​ផា ដែល​ជា​ភោជនីយដ្ឋាន ទើប​បង្កើត​ថ្មី​របស់​ថៃ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ឧសភា ។

លោកស្រី​បន្ដ​ថា គោលបំណង​នៃ​ការ រៀបចំ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​លើក​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជាក់​បន្ថែម​អំពី ទំនិញ​ថៃ​ថា ជា​ទំនិញ​ដែល​មានគុណ​ភាពល្អ តំលៃ​សមរម្យ និង​ជា​ការ​ថ្លែងអំណរគុណ​ដល់ អតិថិជន​ដែល​គាំទ្រ​ទំនិញ​ថៃ​ឱ្យ​មានឱកាស ទិញ​ទំនិញ​ដែល​ម្ចាស់​រោងចក្រ​ផលិត​ទំនិញ នាំ​យក​មក​លក់​ដោយ​ផ្ទាល់​ក្នុង​តំលៃ​ដែល ធានា​បាន​ថា ថោក​ជាង​នៅ​ទីផ្សារ​យ៉ាង​ពិត ប្រាកដ ។ ចាប់ពី​ថ្ងៃ​ទី​២៩ មេ​សា ដល់​ថ្ងៃ​ទី​២ ខែ ឧសភា ឆ្នាំ​២០១០ នាយកដ្ឋាន​ជំរុញ​ការ​នាំ ចេញ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​រៀបចំ ធ្វើ​ពិព័រណ៍​ផ្លែ​ឈើ​ថៃ នៅ​ផ្សារ​ទំនើប​ផា​រ៉ា ហ្ក​ន ដើម្បី​ជំរុញ​ការ​បរិភោគ​ផ្លែ​ឈើ​ថៃ ហើយ​ពិព័រណ៍​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង ល្អ​ប្រសើរ ដោយសារ​ផ្លែ​ឈើ​ថៃ​មានគុណ​*​ភាពល្អ រសជាតិ​ឆ្ងាញ់ និង​តំលៃ​សមរម្យ ។

ដើម្បី​ជា​ការ​ឆ្លើយ​តប​តាម​សេចក្ដី​ត្រូវការ បរិភោគ​ផ្លែ​ឈើ​ស្រស់​កាន់តែ​កើនឡើង​ក្នុង ស្រទាប់​ប្រជាជន​កម្ពុជា និង​ជា​ការ​ជួយ​ដល់  កសិករ អ្នក​ដាំ​ផ្លែ​ឈើ​នៅ​ភាគ​ខាងកើត​នៃ ប្រទេស​ថៃ ដូច​ជា​ខេត្ដ​ចាន់​ថះ​បុរី រះ​យ៉ង និង ត្រា​ត ការិយាល័យ​ជំរុញ​ការ​នាំ​ចេញ​ភាគ​ខាង កើត​ចាន់​ថះ​បុរី បានឱ្យ​កសិករ​ពី​ខេត្ដ​ទាំង​៣ ដូច​បាន​ពោល​ខាងលើ នាំ​យក​ផ្លែ​ទុ​រ៉េ​ន សាវ ម៉ា​វ ឡង់​កង មង្ឃុត និង​ផលិតផល​ពី​ផ្លែ​ឈើ មក​លក់​ជូន​ដល់​អតិថិជន​នៅ​កម្ពុជា​ដោយ ផ្ទាល់ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៧​ដល់​៣០ ឧសភា ឆ្នាំ​២០១០ នៅ​ផ្សារ​ទំនើប​ផា​រ៉ា​ហ្ក​ន ផ្លែ​ឈើ​ដែល​នាំ​យក​មក​លក់​គ្រប់​ប្រភេទ​ដូច ជា​ទុ​រ៉េ​ន ឡង់​កង សាវម៉ាវ មង្ឃុត និង​មាន តំលៃ​ថោក​ជាង​តំលៃ​នៅ​ទីផ្សារ​១.០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ។ ចំណែក​ពិព័រណ៍​មួយទៀត​ដែល​ស្ថានទូត ថៃ​នឹង​រៀបចំ​ធ្វើ គឺ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ២០១០ ជា​ពិព័រណ៍​ដែល​ប្រជាជន​កម្ពុជា ទន្ទឹងរង់ចាំ ពីព្រោះ​រៀបចំ​យ៉ាង​ធំ ដោយ​មាន ក្រុមហ៊ុន​ចូលរួម​ចំនួន​១៦៥​ក្រុមហ៊ុន មាន ស្ដង់​ចំនួន​២៥៤​ស្ដង់ ។

ទំនិញ​ដែល​នាំ​យក មក​តាំង​លក់​គឺ ម្ចាស់​រោងចក្រ​យក​មក​លក់ ជូន​អតិថិជន​ដោយ​ផ្ទាល់ ហើយ​មួយ​ចំនួន​ជា ទំនិញ​ដែល​ត្រូវការ​រក​តំណាង​ចែកចាយ ទំនិញ​នៅ​កម្ពុជា ។អាស្រ័យ​ហេតុនេះ សូម​គោរព​អញ្ជើញ អតិថិជន​ដែល​ត្រូវការ​ទិញ​ទំនិញ​ដែល​ផលិត នៅ​ប្រទេស​ថៃ និង​ពាណិជ្ជករ​ដែល​ត្រូវការ ធ្វើ​ជា​តំណាង​ចែកចាយ​ទំនិញ​ថៃ​មក​ទស្សនា  និង​ជ្រើសរើស​ទិញ​ទំនិញ​នៅ​ក្នុង​ពិព័រណ៍ ពាណិជ្ជកម្ម​ថៃ​២០១០ ចាប់ពី​ថ្ងៃ​ទី​១៧-២០ មិថុនា ឆ្នាំ​២០១០ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ កោះ​ពេជ្រ ដែល​រៀបចំ​ធ្វើ​នៅ​អគារ​ម៉ាស៊ីន ត្រជាក់ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៩ យប់​។មានកម្ម​វិធី​ពិសេស​ក្នុង​ពិព័រណ៍​នេះ តាម ការ​ស្នើ​សុំ​គឺ​ពងមាន់​១​គ្រាប់ តំលៃ​១០០ រៀល ហើយ​ក្រុមហ៊ុន ជ​ភ 9​ជាម​បៀ​ដិ​ា​ប បាន ត្រៀម​ពងមាន់​ទុក​ដើម្បី​លក់​ជូន​អតិថិជន ក្នុង​១​ថ្ងៃ​ចំនួន​១០.០០០​គ្រាប់ ។

មិនមែន​មាន​តែ​ពងមាន់​ប៉ុណ្ណោះ​ទេ នៅ មាន​ទំនិញ​ជា​ច្រើន​ប្រភេទ​ទៀត ដែល​នាំ យក​មក​លក់​ដើម្បី​ជា​ការ​ផ្សព្វផ្សាយ សូម អញ្ជើញ​មក​ទស្សនា ក្រៅពី​ថោក​សែន​ថោក ហើយ​នៅ​មានការ​ចាប់​រង្វាន់​ឱ្យ​ដល់​អតិថិជន​ដែល​ទិញ​ទំនិញ​នៅ​ក្នុង​ពិព័រណ៍​នេះ​ទៀត​ផង ដោយ​មាន​រង្វាន់​ត្រៀម​ចែក​ជូន​ក្នុង​១​ម៉ោង ម្ដង ដូច​ជា​កង្ហារ ទូរស័ព្ទ ទំនិញ​បរិភោគ និង ទំនិញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។សូម​ជូន​ដល់​អ្នក​សារព័ត៌មាន​ឱ្យ​បាន​ជ្រាប​អំពី​ការ​រៀបចំ​ពិព័រណ៍​របស់​ថៃ​ចំនួន​៣​លើក ដូច​ខាងក្រោម ១-​ពិព័រណ៍​ផ្លែ​ឈើ​ថៃ ចាប់ ពី​ថ្ងៃ​ទី​២៧-៣០ ឧសភា ឆ្នាំ​២០១០ នៅ ផ្សារ​ទំនើប​ផា​រ៉ា​ហ្ក​ន ។ ២-​ពិព័រណ៍​ពាណិជ្ជ កម្ម​ថៃ ចាប់ពី​ថ្ងៃ​ទី​១៧-២០ មិថុនា ឆ្នាំ ២០១០ នៅ​កោះ​ពេជ្រ ។ ៣-​ពិព័រណ៍​គ្រឿង សំអាង​ថៃ ចាប់ពី​ថ្ងៃ​ទី​២-៥ កក្កដា ឆ្នាំ ២០១០ នៅ​ផ្សារ​ទំនើប​ផា​រ៉ា​ហ្ក​ន ។