ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​បុក​អ្នក​បត់​ខាង​មុខ​ដួល​សន្លប់​ទាំង​២​នាក់​

11 ឆ្នាំ មុន

ខេត្ត​​បាត់​ដំបង​ ៖ យុវជន​២នាក់​បាន​រង​របួស​​ធ្ងន់​ ដោយ​សារ​ម្នាក់​ជិះម៉ូតូបត់មិន​មើល​ក្រោយ​​ក៏​ត្រូវ​ម្នាក់​ទៀត​ជិះ​បុក​ពី​ក្រោយ​ពេញ​ទំហឹង ខណៈ​កំពុង​ជិះ​លឿន។ ហេតុ​ការណ៍​នេះ​បាន​​កើតឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី១៦ មិថុនា លើកំណាត់ផ្លូវជាតិលេខ៥ ខាង​មុខ​វត្ត​ពោធិ៍ក្នុង សង្កាត់រតនៈ ក្រុងបាត់ដំបង។

មន្រ្តីនគរបាលចរាចរ​ខេត្តនិយាយថា ភាគី​ទាំង២ នៅ​មិន​ទាន់មាន​តំណាង​ណា​ម្នាក់​ចូល​មកដោះស្រាយនៅឡើយទេ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី១៧ មិថុនានេះ ដែល​ទំនង​ជា​ភាគី​ទាំង២​រង​របួស​ធ្ងន់​​ធ្ងរ​ពេក ។ ជន​រងគ្រោះ​ទាំង​ពីរនៅ​មិន​ទាន់ស្គាល់អត្ត​សញ្ញាណ​​នៅ​ឡើយ​ដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕