ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តារា​សម្តែង​ចិន លី ប៊ីង​ប៊ីង បដិសេធ​ពាក្យ​​ចរ​ចាម​អារ៉ាម​រៀប​ការ​ជា​មួយ​​មហា​សេដ្ឋី​ តែ​កំពុង​បើក​បេះ​ដូងស្វែង​រក​ស្នេហ៍​ពិត

11 ឆ្នាំ មុន

យោង​ទៅតាម​ប្រភព​ព័ត៌​មាន​ដេលី ឈីលី ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ឧសភា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា តួ​សម្តែង​ភាព​យន្ត​ចិន​ដែល​មាន​រាង​សិច​ស៊ី​ដូច​នា​ឡិកា​ខ្សាច់​​លី ប៊ីង​ប៊ីង​ (Li Bing Bigg) បាន​បដិសេធ​ពាក្យ​ចរ​ចាម​អារ៉ាម​ដែល​បាន​លើក​ឡើង​​ថា នាង​គ្រោង​នឹង​រៀប​ការ​ជា​មួយ​មហា​សេដ្ឋី​​ក្រុង​ហុង​​ ។ ​នាង​ថ្លែង​បែប​នេះ​នៅ​ក្នុង​​ឱ​កាស​ចូល​រួម​មហោ​ស្រព​​

យោង​ទៅតាម​ប្រភព​ព័ត៌​មាន​ដេលី ឈីលី ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤ ឧសភា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា តួ​សម្តែង​ភាព​យន្ត​ចិន​ដែល​មាន​រាង​សិច​ស៊ី​ដូច​នា​ឡិកា​ខ្សាច់​​លី ប៊ីង​ប៊ីង​ (Li Bing Bigg) បាន​បដិសេធ​ពាក្យ​ចរ​ចាម​អារ៉ាម​ដែល​បាន​លើក​ឡើង​​ថា នាង​គ្រោង​នឹង​រៀប​ការ​ជា​មួយ​មហា​សេដ្ឋី​​ក្រុង​ហុង​​ ។ ​នាង​ថ្លែង​បែប​នេះ​នៅ​ក្នុង​​ឱ​កាស​ចូល​រួម​មហោ​ស្រព​​បញ្ចាំង​ខ្សែ​ភាព​យន្ត​ក្នុង​ទី​ក្រុង​កាន​ប្រទេស​បារាំង ។

ជា​មួយ​នឹង​ទឹក​មុខ​ខ្មាស​អៀន​ឡើង​ក្រហម​នាង​លី​ ប៊ីង​ប៊ីង​ បាន​និយាយ​សម្រាល​ចំពោះ​សំណួរ​អ្នក​យក​ព័ត​៌​មាន​ដែ​ល​បាន​ចោទ​សួរ​​ពីគម្រោង​​រៀប​ការ​ជា​មួយ​មហា​សេដ្ឋី​ ថា ឥឡូវ​នេះ​ខ្ញុំ​មាន​​មិត្ត​ប្រុស​ក្មេង​ម្នាក់នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ហើយ​ ខ្ញុំ​​នឹក​គេ​ជា​រៀង​រាល់​ថ្ងៃ​ បើ​ទោះ​ជា​ខ្ញុំ​មមា​ញឹក​នឹង​ការ​សម្តែង​ក៏​ដោយ​ ។ នាង​និយាយ​បែប​នេះ​ គឺ​សំដៅ​ទៅ​លើ​ក្មួយ​ប្រុស​របស់​នាង​ដែល​មាន​អាយុ​១០​ខែ​ ហើយ​នាង​ក៏​បាន​បង្ហាញ​រូប​ថត​ឱ្យ​អ្នក​យក​ព័ត៌​មាន​មើល​ធ្វើ​ឱ្យ​អ្នក​យក​ព័ត៌​មាន​ស្រឡាំង​កាំង​គ្រប់​គ្នា​ ។

នាង​បាន​បន្ត​ទៀត​ថា ខ្ញុំ​សូម​អះ​អា​ង​ថា ខ្ញុំ​គឺ​ពិតជា​​នៅ​លីវ​​ ខ្ញុំ​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​មហ​ា​សេដ្ឋ​ី​ណា​នោះ​ទេ បើ​ទោះ​ជា​អាយុ​របស់​ខ្ញុំ​​ជ្រេ​បន្តិច​ទៅ​​ហើយ​ក្តី​​​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី ខ្ញុំ​ក៏​មិន​បដិសេធ​ថា​មិន​យក​ស្វាមី​​រហូត​នោះ​ទេ​​ ហើយ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​កំពុង​​សម្លឹង​មើល​បុរស​ណា​ដែល​អាច​ផ្ញើ​វាសនា​បាន​នៅ​ថ្ងៃ​អនា​គត​ ពោល​គឺ​បេះ​ដូង​របស់​ខ្ញុំ​កំពុង​បើក​ទ្វារ​រង់​ចាំ​ស្វា​គមន៍​បុរស​ ពិត​ ។

គួររំ​លឹក​ដែរ​ថា នាង​លី ប៊ីង​ប៊ីង ដែល​ជា​តួ​សម្តែង​ដ៏​មាន​ប្រជា​ប្រិយ​ភាព​​របស់​ចិន​​បច្ចុប្បន្ន​កំពុង​​ថត​រឿង Resident Evil ដើ​រ​តួ​ជា Ada Wong ដែល​នឹង​បញ្ចប់​នៅ​ពេល​ខាង​មុខ​នេះ ហើយ​នេះ​គឺ​ចំណង​ដៃ​ថ្ម​ី​​របស់​នាង​សម្រាប់​ឆ្នាំ​២០១២ ៕