ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មហា​សេដ្ឋី​បារាំង​ចង់​សាងស្នេហ៍​មួយ​រាត្រី​ជា​មួយ​តារា​សម្តែង​ Kelly Brook ជា​ថ្នូរ​​នឹង​​ទឹក​ប្រាក់​ជាង​១លានដុល្លារ​

11 ឆ្នាំ មុន

យោង​ទៅតាម​ប្រភព​ព័ត៌​មាន​ពី​គេ​ហ​ទំព័រ​ហូលីវូដ ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គា​រ​ទី​២២ ឧសភា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​​ឱ​កាស​បើក​មហោ​ស្រព​ភាព​យន្ត​​ទី​ក្រុង​កាន​ប្រទេស​បារាំង មាន​​​មហា​សេដ្ឋី​ជំនួញ​បារាំងម្នាក់​​​បានផ្ញើ​សារ​បញ្ជូន​ទៅ​សុំ​គេង​​ជា​មួយ​តារា​​សម្តែង​ Kelly Brook ១យប់​ដោយ​ឱ្យ​​តម្លៃ​ឈ្នួល​១​លាន​​យូរ៉ូ​ដែល​ស្មើ​នឹង​១,២៧៩៧​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ។

គេ​ហទំព័រ​ដដែល​នោះ​មិន​បាន​បង្ហាញ​អត្ត​សញ្ញាណ​មហា​សេដ្ឋី​នោះ​​ឱ្យ​បាន​ច្បាស់​លាស់​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា មហា​សេដ្ឋី​នោះ​ឈ្មោះ Frederic ដែល​បាន​ចូល​រួម​ក្នុង​មហោ​ស្រព​បញ្ចាំង​ខ្សែ​ភាព​យន្ត​ ហើយ​ក៏​បាន​ផ្ញើ​​សារ​រួច​​ដើរ​ទៅ​ជិត​នាង​ ហើយ​បាន​ផ្តល់​ជូន​មូល​ប្ប​ទាន​ប័ត្រ​(សែក) ​ឱ្យ​នាង​ជា​ថ្នូរ​ទៅ​នឹង​ការ​សុំ​​គេង​​ជា​មួយ​ដែល​មាន​​សាច់​ស​ខ្ចី​១យប់ ។

នៅ​ពេល​ទទួល​បាន​សែក​នោះ​​ភ្លាម​តា​រា​​សម្តែង​វ័យ​៣២​ឆ្នាំ ដែល​សម្បូរ​​មន្ត​ស្នេហ៍​​នៅ​លើ​ដើម​ទ្រូង​​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ ដោយ​ស្មាន​ថា ជា​ការ​លេង​សើច​ដែល​រៀប​ចំឡើង​ដោយ​​តួ​កំប្លែង​ Keith Lemon ដែល​នាង​កំពុង​តែ​ជួយ​ផ្សព្វ​ផ្សាយ​ខ្សែ​ភាព​យន្តឱ្យ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មហា​សេដ្ឋី​នោះ​បាន​ព្យា​យាម​ចូល​មក​ជិត​នាង​ជា​មួ​​យ​នឹង​ពាក្យ​អង្វរ​ថា ខ្ញុំ​ចង់​ដេក​ជា​មួយ​អ្នក​១​យប់​ខ្ញុំ​មាន​លុយ​​ច្រើន​ ។ គ្រាន់​តែ​ឮពាក្យ​អង្វរ​ដែលផុស​​ចេញ​ពី​​បេះ​ដូង​បុរស​នោះ​ភ្លាម​ Kelly Brook ចាប់​ផ្តើម​ភ័យ​ខ្លួន​ ហើយ​ក៏​បាន​ហៅ​អង្គរក្ស​មក​ចាប់​បុរស​នោះ​ចេញ ។

គួរ​រំ​លឹក​ដែរថា កាល​ពី​មហោ​ស្រព​ភាព​យន្ត​ឆ្នាំ​១៩៩៣ តួ​ឯក​ស្រី​ដែល​រៀប​ការ​​ជា​មួយ​ Demi បាន​យល់​ព្រម​ដេក​ជា​មួយ​មហា​សេដ្ឋី​ម្នាក់​ជា​មួយ​នឹង​តម្លៃ​ខ្លួន​១​លាន​ដុល្លារដែរ ៕​