ខេត្តតាកែវ ៖ ជនជាប់សង្ស័យ៤នាក់ត្រូវបានប៉ូលិសស្រុកគិរីវង់ ចាប់ខ្លួនបានជាបន្តបន្ទាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់ពីបទធ្វើសកម្មភាពឆក់ខ្សែ.កពីនារីរងគ្រោះម្នាក់ កាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃទី១៤ ឧសភា ២០១២ ចំណុចភូមិស្វាយធំ ឃុំអង្គប្រាសាទស្រុកគិរីវង្ស ខណៈនារីរងគ្រោះជិះម៉ូតូចេញពីហូបការត្រូវជនសង្ស័យខាងលើជិះម៉ូតូតាមពីក្រោយធ្វើសកម្មភាពឆក់តែម្តង ។
នារីរងគ្រោះមានឈ្មោះញឹម ចាន់ធឿន អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ហើយសម្ភារដែលក្រុមចោរឆក់បានមានខ្សែ.កមាសតម្ងន់ជាង៣ជី និងខ្សែដៃប្លាទីនទម្ងន់១ជី៣ហ៊ុន។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ