រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងត្រូវជនមិនស្គាល់មុខចូលលួចនៅខាងមុខក្លឹបកម្សាន្តអេហ្ស៊ីបស្ថិតនៅតាមផ្លូវម៉ៅសេទុង មុខផ្សារសាមគ្គីក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ខណៈដែលសន្តិសុខយាមក្លឹបដេកលង់លក់ ។ គេពុំដឹងថា ចោរចូលលួចម៉ូតូតាំងពីពេលណានោះទេ តែនៅវេលាម៉ោងប្រមាណ៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៦ ឧសភា ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលនៅពេលដែលសន្តិសុខភ្ញាក់ពីដេក ។
ម្ចាស់ម៉ូតូដែលត្រូវចោរចូលលួចឈ្មោះម៉ី សារូ ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកក្លឹបកម្សាន្តអេហ្ស៊ីប មានលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ បន្ទាប់ពីចោរលួចម៉ូតូទៅបាត់ម្ចាស់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ ផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ