ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉ូឡា​​បុក​​ម៉ូតូ​​របួស​​ធ្ងន់​​ម្នាក់​​នៅ​លើ​​កំណាត់​​ផ្លូវ​​ចម្ការ​​ដូង​​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរសម្នាក់​បានរង​របួស ធ្ងន់​​​ដោយ​រថយន្ត​ម៉ាក​កូរ៉ូឡា​​ ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​​បុក​ពេញទំហឹង​​ក្នុងខណៈ​​ពេល​ដែល​រូប​គេ​កំពុង​ជិះ​ម៉ូតូ​​​តែ​ម្នាក់​ឯង​ ហើយ​ត្រូវ​បាន​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ឯ​រថយន្ត​នោះ​បន្ទាប់​​ពីបុក​ម៉ូតូ​រួច​បាន​រេចង្កូត​​ជ្រុល​ទៅបុក​គំនរ​​ឥដ្ឋ​នៅលើ​ចិញ្ចើម​ផ្លូវ​​ទៀត​ទើប​ទៅ មុខលែង​រួច

រាជ​ធានី​ភ្នំពេញ​ ៖ បុរសម្នាក់​បានរង​របួស ធ្ងន់​​​ដោយ​រថយន្ត​ម៉ាក​កូរ៉ូឡា​​ ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​​បុក​ពេញទំហឹង​​ក្នុងខណៈ​​ពេល​ដែល​រូប​គេ​កំពុង​ជិះ​ម៉ូតូ​​​តែ​ម្នាក់​ឯង​ ហើយ​ត្រូវ​បាន​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ឯ​រថយន្ត​នោះ​បន្ទាប់​​ពីបុក​ម៉ូតូ​រួច​បាន​រេចង្កូត​​ជ្រុល​ទៅបុក​គំនរ​​ឥដ្ឋ​នៅលើ​ចិញ្ចើម​ផ្លូវ​​ទៀត​ទើប​ទៅ មុខលែង​រួច​​ ហើយ​អ្នកបើក​បរ​បាន​ចុះ​រត់​គេច​​ខ្លួន​​បាត់​ស្រមោល​ ។ ​

​ឧប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរ​ណ៍​នោះ​បាន​កើត​ឡើង​កាលពី​វេលាម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​៦​ ឧសភា​ ​​ នៅលើ​កំណាត់​ផ្លូវ​​លេខ​២១៧​ ​ហៅ​ផ្លូវ​ចម្ការ​ដូង​​ ត្រង់​ចំណុច​មុខ​ស្ថានីយប្រេង​តេលា​ ភូមិ​ម័ល ​សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​​ ។ ​ជន​រង​គ្រោះ​ឈ្មោះ​​ហ៊ុម សុភ័ក្ត្រ​ ភេទប្រុស​ អាយុ​២៦​ឆ្នាំ​ ជាបុគ្គលិក​ក្រុមហ៊ុន​ស្រាបៀរ​ មានទីលំ​នៅ​ភូមិ​រលួស​​ សង្កាត់​ស្ពាន​ថ្ម​ ខណ្ឌ​ដង្កោ​​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ៊្សុយ​គី​ស្មាស់​រីវ៉ូ​ ​ពណ៌​ខ្មៅ​ ​។ ​

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​​ថា​ ​​មុនពេល​កើត​ហេតុ​រថយន្ត​និងម៉ូតូ​បើក​បរ​បញ្ច្រាស​ទិស​គ្នា​ ដោយ​ម៉ូតូ​បើក​បរ​ពី​ជើង​ទៅ​ត្បូង​ ឯ​រថយន្ត​បង្ក​ហេតុ​បើកបរ​ពីត្បូង​ទៅជើង​​ក្នុង​ល្បឿន​លឿន​ ដោយ​គេ​ពុំ​ដឹង​ថា​ អ្នក​បើក​បរ​ស្រវឹង​ស្រា​ ឬ​បែប​​ណា​នោះ​ទេ​ ​។ ​លុះមក​​ដល់​ត្រង់​ចំណុចកើត​ហេតុ​​រថយន្ត​នេះ​បាន​រេចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​ជ​ន​រង​គ្រោះ​​បែ​ក​ក្បាល​និង​បាក់​ជើង​របួស​ធ្ងន់​​​តែម្តង ។ ប្រភពដដែល​បាន​បន្ត​ទៀត​ថា​ ​ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​នោះ​មិន​មានចេតនា​ឈប់​នោះ​ទេ​​ បានព្យាយាម​បើ​ក​រត់​​ ហើយ​ក៏​រេ​ចង្កូត​ទៅបុក​គំនរ​ឥដ្ឋ​ដែល​គេ​​គ​រនៅលើ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​រង​​​ការ​ខូច​ខាត​យ៉ាង​ដំណំ​​ រួច​ទើប​ទៅមុខ​លែង​រួច​ ។​​

​ក្រោយ​ពេល​កើត​ហេតុ​​អ្នក​បើក​បរ​រថយន្ត​កូរ៉ូឡា​នោះ​បាន​បើក​ទ្វារ​​ចុះ​រត់គេច​​ខ្លួន​​បាត់​​ស្រមោល​ចោល​រថយន្ត​ ហើយ​​ប៉ូលិស​​មូល​ដ្ឋាន​បានចុះ​​ទៅ​វាស់​វែង​ និងស្ទូច​យក​រថយន្ត​នោះ​ទៅ​រ​ក្សា​ទុក​រង់​ចាំ​កា​រដោះ​ស្រាយ​​​តាម​ផ្លូវ​ច្បាប់​ ​៕