ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​វិធី​ចាប់រង្វាន់​ធំសម្រាប់​គណនី​មា​នកាល​កំណត់​របស់​ធនាគារ​អូ អេស​ ខេ ឥណ្តូ​ ​ឆៃណា​ លីមីធីត​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រយៈពេល៦​ខែនៃ​កម្ម វិធី​ផ្ដល់​រង្វាន់​ភ្លាម​ៗ និង​ឈ្នះ​រង្វាន់​ធំសម្រាប់​​គណនី​​មាន​កាលកំណត់ របស់​ធនាគារ អូ អេស ខេ ឥ​ណ្ដូ ឆៃ​ណា លី​មី​ធី​ត​ត្រូវ​បាន​បញ្ចប់​ក្នុង​​ ខែ​មីនា ឆ្នាំ​២០១២ ដែល​ជា​យុទ្ធសាស្ដ្រសម្រាប់​លើក​ទឹកចិត្ដ និង​ជំរុញ​អតិ​ថិជន​សម្រាប់​​ការ​ប្រើប្រាស់​លើ​សេវា​របស់​ខ្លួន​។

សម្រាប់​​កម្មវិធី​ផ្ដល់​រង្វាន់​ភ្លាម​ៗ​រួម​មានៈ ម៉ូតូ ទូរទស្សន៍ LCD ៤២​អ៊ីង​ Home Theater ១​ឈុត ទូរ​ទឹកកក កង្ហារ​ប្រើ​ទឹក FUMIYAMA ទូរស័ព្ទ​ដៃ ឆ្នាំង​អុត ឆ្នាំងបាយ បំពុង​ទឹក​ក្ដៅ​….​។​​ល​។ ឈ្នះ​រង្វាន់​ធំ រួម​មានៈ រង្វាន់​ទី​១ ៖ ម៉ូតូ​១​គ្រឿង រង្វាន់​ទី​២​ ៖ ទូរទស្សន៍ LCD ៤២​អ៊ីង ១​គ្រឿង រង្វាន់​ទី​៣​ ៖ iPaid 2 ចំនួន១​​គ្រឿង រង្វាន់​ទី​៤ ៖ ​ទូ​ទឹកកក Panasonic ១​គ្រឿង និង រង្វាន់​ទី​៥​​៖ កាមេរ៉ា CANON ១​គ្រឿង​។សម្រាប់​​អតិថិជន​បើក​គណនី​មាន​កាល​កំណត់​រយៈពេល​ចាប់ពី៦​ខែ​ឡើង​ទៅ និង​ចំនួន​ទឹកប្រាក់​អប្បបរ​មា ១.០០០​ដុល្លារ​អា​មេ​រិ​ក​។

ការ​ប្រារព្ធ​ចាប់​រង្វាន់​ធំ​បាន​ប្រព្រឹត្ដ​ឡើង​នៅ​ថ្ងៃ​សៅរ៍ទី​២៨ មេសា ឆ្នាំ​២០១២ ស្ថិត​នៅ​ទី​ស្នាក់ការកណ្ដាល​ភ្នំពេញ អគារ​លេខ២៦៣ វិ​ថី​ព្រះ​អង្គឌួង ភ្នំពេញ កម្ពុជា ដែល​មាន​ភ្ញៀវ​ជា​អតិថិជនរបស់​ខ្លួន​ចូលរួម​ជា​កសិណសាក្សី និង​សុ​ក្រឹត​ភាព​សម្រាប់​ការ​ចាប់​រង្វាន់​នោះ​។

ធនាគារ អូ អេស ខេ ឥ​ណ្ដូ​ ឆៃ​ណា លី​មី​ធី​ត បាន​បង្កើត​ឡើង​ក្នុងឆ្នាំ​២០០៨ និង​បច្ចុប្បន្ន​មាន​សាខា​ចំនួន៩ ដែល​មាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​រួម​មាន​ខេត្ដ​​កំពង់​ចាម ខេត្ដបាត់ដំបង ខេត្ដសៀមរាប និង​ខេត្ដ​ព្រះ​សីហ​នុ​។
ធនាគារ​ផ្ដល់​ជូន​នូវ​វិសាលភាព​យ៉ាង​ពេញ​លេញ​ទាំង​ផ្នែក​ធនាគារ ចែកចាយ និង​ធនាគារ​ពាណិជ្ជកម្ម ក្នុង​នោះ​មាន​ទាំង​គណនី​ចរន្ដ និង​គណនី​បញ្ញើសន្សំចៃ​ ប្រាក់​បញ្ញើ​មាន​កាលកំណត់ សេវា​ប្ដូរ​រូបិយប័ណ្ណបរទេស កម្ចី​ទិញ​ផ្ទះ កម្ចី​លើ​កម្ម​សិទិ្ធ កម្ចី​បុគ្គល និង​កម្ចី​ទិញ​រថយន្ដ ក៏​ដូច​ជា​ការ​ជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​។ រាល់​គ្រប់​សាខា​ទាំងអស់​របស់​ធនាគារ​មាន​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ដាក់​ប្រាក់​ស្វ័យប្រវត្ដិ អេ ធី អឹ​ម «ATM »(Automated Teller Machine)​ដែល​​​ប្រតិបត្ដិការ​ពេញ២៤​ម៉ោងសម្រាប់​សេវា ដាក់​ប្រាក់​បញ្ញើជា​សាច់ប្រាក់ ដក​ប្រាក់​បញ្ញើជា​សាច់​​ប្រាក់ ដក​ប្រាក់​បញ្ញើជា​មូលប្បទានប័ត្រ និង​ជម្រើសរូបិយប័ណ្ណ​ក្នុង​ការ​ដក​ប្រាក់ ទាំង​អស់​​នេះ​មាននៅ​ក្នុង​ម៉ាស៊ីន​តែ​មួយ​។

ធនាគារ​នេះ​ក៏​មាន​ផ្ដល់​សេវាUnderwriting Dealing, Stockbroking និង​ Investment Advisory Service តាម​រយៈ​បុត្រ​សម្ព័​ន​របស់​ធនាគារ​​គឺ ក្រុមហ៊ុន អូ អេស ខេ ឥ​ណ្ដូ​ឆៃ​ណា ស៊ី​ឃ្យួ​រីធី លី​មី​ធី​ត​ក្នុង​ ៕