ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​ទូរទស្សន៍​សាំ​សុង​ស្មាត​ធីវី នឹង​ធ្វើ​ឱ្យ​ការ​ទស្សនា​កាន់​តែ​ទំនើប

14 ឆ្នាំ មុន

Samsung ដែល​ជា​ក្រុមហ៊ុន​​ឈាន​មុខ​គេ​លើ​ផ្នែក​​បច្ចេកវិទ្យា នា​ពេល​ថ្មី​ៗ​នេះ​​បាន​ចេញ​លក់​នូវ​ទូរទស្សន៍​ Smart TV ។ យោង​តាម​ប្រសាសន៍​លោក​ Gwithan Lee នាយក​​ក្រុមហ៊ុន​អេឡិច​ត្រូនិក​​ Samsung​ ប្រចាំនៅ​ឥណ្ឌូចិន​បាន​មាន​ប្រសាសន៍​ថា “ទូរទស្សន៍ Smart TV គឺ​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​ ដែល​នឹង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​នៃ​ការ​មើល​ទូរទស្សន៍​របស់​អតិថិជន ។

ទូរទស្សន៍​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុងគេហដ្ឋាន និង​ជា​ឧបករណ៍​ផ្តល់​ការ​កម្សាន្ត​ប្រចាំ​ថ្ងៃ​​ក្នុង​​គ្រួសារ​ ។ សម្រាប់​ Samsung នេះ​ជា​ការ​ផ្តល់នូវ​អនាគត​ថ្មី​នៃ​ទូរទស្ស​ន៍ Smart TV ហើយ​តាម​រយៈ​​ទូរទស្ស​ន៍​ស៊េរី​ថ្មីៗនេះ គឺ​អាច​ឆ្លើយ​តប​ និង​បំពេញ​តាម​តម្រូវ​ការ​លោក​អ្នក ដើម្បី​ផ្សារ​ភ្ជាប់​​ទំនាក់​ទំនង​គ្រួសារ​ក្នុង​ និង​ក្រៅ​គេហដ្ឋាន និង​ផ្តល់​នូវ​ជម្រើស​ថ្មី​ដ៏​អស្ចារ្យ ដើម្បី​កំណត់​​បែប​ផែន​ជីវិត និង​តម្រូវ​ការ​របស់​លោក​អ្នក ។ អត្ថប្រយោជន៍​សំខាន់ៗ​ចំនួន​៣​នៃ​ម៉ូដែល​២០១២ ពេញ​ទៅ​ដោយ​អត្ថប្រយោជន៍​ជាង​ម៉ូដែល​ឆ្នាំ​២០១១ ​គឺ​ “Smart Interactive, Smart Contents, និង​ Smart  Evolution”។

ខណៈ​ដែល​ទិន្នន័យ​មាន​ការ​រីកចម្រើន​កាន់​តែ​ខ្លាំង ​រឹងមាំ និង​ងាយ​ស្រួ​ល​ប្រើ​ ទស្សនវិស័យ​របស់​ Samsung ក្នុងការ​ឆ្លើយ​តប​ទៅ​កាន់​អតិថិជន​​ ជា​មួយ​ទូរទស្ស​ន៍​របស់​ខ្លួន​ ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ។ Smart Interaction អាច​ឱ្យ​ម្ចាស់​ទូរទស្ស​ន៍​ Smart TV ទំនាក់​ទំនង​​ជា​មួយ​ទូរទស្សន៍​ដទៃ​ទៀត​តាម​រយៈ​ប្រព័ន្ធ​បញ្ជា​ដោយ​សំឡេង​ ដោយ​ចលនា និង​ដោយ​ការ​ចំណាំ​ផ្ទៃ​មុខ​មនុស្ស​ ដែ​ល​ផ្តល់​នូវ​ជម្រើស​​ច្រើន​ក្នុង​ការ​បញ្ជា​ ។ ជា​ពិសេស​មាន​ភ្ជាប់​មក​ជា​មួយ​នូ​វ​​កាមេ​រ៉ា និង​មីក្រូហ្វូន​ចំនួន​ពីរ​ សម្រាប់​ទូរទស្សន៍ Samsung Smart TV ២០១២ ដោយអតិថិជន​អាច​និយាយ “Hi TV” ដើម្បី​បើក​ការ​បញ្ជា​ដោយ​សំឡេង ឬ​និយាយ​ “Web Browser” ដើម្បី​ភ្ជាប់​អុីន​ធឺណិត និង​អាច​ឆែក​​អុីន​ធឺ​ណិត មើល​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ ឬ​ដំឡើង​សំឡេង​បាន​​ដោយ​គ្រាន់​តែ​ចង្អុល​បញ្ជា​ដោយ​ដៃ។ ទូរទស្សន៍​ស៊េរី​ LED 8000 មាន​សមត្ថភាព​ Smart Interaction ទាំង​អស់​នេះ​ ដោយ​បន្ថែម​នូវ​លក្ខណៈ​នៃ​ការ​​រចនា​មុខ​កញ្ចក់​ដ៏​ស្តើង​បំផុត ។

ការពង្រីក​ទិន្នន័យ​ផ្ទាល់​ខ្លួន​បន្ថែម​ដោយ​ការ​​ផ្តល់​តាម​តម្រូវ​ការ​អតិថិជន គឺ​ជា​គោល​ដៅ​ដ៏​សំខាន់​នៃ​ទូរទស្សន៍ Samsung Smart TV ។ Samsung​​ មាន​កម្ម​វិធី​ Smart  TV 1.400 កម្ម​វិធី ដែល​បាន​ដាក់​លក់​រួម​មាន Angry Birds និង​ Discovery Channel រួម​ទាំង​អ្នក​បង្កើត​កម្ម​វិធី​ភាគី​ទី​បី ដែល​មាន​ការ​រីកចម្រើន​ចាប់​ពី​៥៥០​ ដល់​២៥.០០០នាក់ ក្នុងពេល​ពី​រឆ្នាំ​ប៉ុណ្ណោះ ។ ល្បឿន​ដំណើរការ​ Dual-Core Processor  ដ៏​មាន​សក្តានុពល​ថ្មី​របស់​ Samsung អាច​ឱ្យ​អតិថិជន​​​​ដំណើរ​ការ​ទិន្នន័យ​ដ៏​សម្បូរ​បែប​ តាម​រយៈ​លទ្ធភាព​ប្រើប្រាស់​ និង​ Download កម្ម​វិធី​ជាច្រើន​ក្នុងពេល​កំពុង​ប្រើ​​អុី​នធឺ​ណិត ឬ​កំពុង​មើល​ការ​ផ្សាយ​បន្តផ្ទាល់​ដែល​ផ្តល់​​នូវ​មុខ​ងារ​ជា​​ច្រើន ។

នៅ​ឆ្នាំ​២០១២ Samsung  នឹង​បំពេញ​តម្រូវ ការ​អតិថិជន​បន្ថែម​ដោយ​ការ​ផ្តល់​នូវ​លទ្ធភាព​ដំណើរ​ការ​ទិន្នន័យ​ពី​គ្រប់​ទី​កន្លែង​​ជុំ​វិញ​ពិភពលោក ។ ក្នុងគោល​បំណង​​នេះ Samsung បាន​កែ​ប្រែ​សេវាកម្ម Allshare របស់​ខ្លួន​ឱ្យ​ទៅ​ជា​ “AllShare Play”ដែល​អាច​ផ្លាស់​ប្តូរ​ទិន្នន័យ​ពី​ឧបករណ៍​មួយ​ទៅ​ឧបករណ៍​មួយ និង​ពី​ឧបករណ៍​ទៅ​អុីន​ធឺ​ណិត ដោយ​មិន​គិត​ទៅ​លើ​​ទីតាំង ។
AllShare Play អាច​ឱ្យ​អតិថិជន​បញ្ជូន​ទិន្នន័យ​ទៅ​អ៊ីនធឺ​ណិត ឬ​ទាញ​ទិន្នន័យ​​ដោយ​ផ្ទាល់​ពី​ Smart TV ឬ​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដទៃ​ទៀត ។ AllShare Play នឹង​ត្រូវ​បាន​បំពាក់​បន្ថែម​ដោយ​ឥតគិត​ថ្លៃ ​ដែល​មាន​ផ្ទុក​នៅ​លើ​អ៊ីន​ធឺ​ណិត ។

Samsung គឺ​កំពុង​តែ​បោះ​ជំហាន​ទៅ​រក​ការ​ត​ភ្ជាប់​ប្រព័ន្ធ​ Ecosystem ជា​មួយ​សេវាកម្ម​ថ្មី​ចំនួន​​បី​ទៀត​សម្រាប់​ Smart TV មានដូចជា​ Family Story, Fitness និង Kids​ ដែល​ធ្វើ​ឱ្យ​គ្រួសារ​​ជា​ច្រើន​អាច​ចែក​រំលែក​រូប​ថត និង​ផ្ញើ​សារ​ទៅ​វិញ​ទៅ​មក​ ទាញ​យក​​គោល​ដៅ​ និង​សកម្ម​ភាព​ទៅ​រក្សា​ទុក​យ៉ាង​ងាយ​ស្រួល និង​ជួយ​​ដល់​ក្មេង​​អាច​ចូល​រួម​ក្នុង​ការ​មើល​កម្ម​វិធី​អប់​រំ ក្នុង​ពេល​​កំពុង​ថត​ចម្លង​រាល់​ដំណើរ​ការ​បាន​គ្រប់​ជំហាន ។

ក្នុង​ឆ្នាំ​២០១២ Samsung នឹង​បន្ត​សហការ​ជា​មួយ​ Google ដើម្បី​អភិវឌ្ឍ​ និង​ផ្តល់​នូវ​​បទ​ពិសោធន៍​នៃ​ទូ​រទស្សន៍​​ដ៏​ប្រសើរ​បំផុត​សម្រាប់​អតិថិជន ។ ដោយ​គួប​ផ្សំ​រវាង​ភាព​រឹង​មាំ​ និង​បទ​ពិសោធន៍​​ជា​ច្រើន​ពី​ក្រុម​ហ៊ុន​នីមួយៗ យើង​នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ថ្មី​ដ៏​សម្បូរ​បែប​នៅ​ក្នុង​វិស័យ​នេះ ។ បន្ថែម​លើ​​នេះ​ Samsung បាន​​ប្រកាស​​​ថា កំពុង​សហការ​ជា​មួយ NBC Universal ក្នុង​ការ​ផ្តល់​ជូន “Battlestar Galactica” ដែល​ជា​ស៊េរី sci-fi ដ៏​មាន​ឥទ្ធិពល​បំផុត​​ចំពោះ​​ប្រព័ន្ធ​​ 3D ក្នុង​ទសវត្ស​ចុង​ក្រោយ​នេះ ។

Samsung ជឿជាក់​ក្នុង​ការ​ធ្វើ​បែប​នេះ ហើយ​ NBC Universal ក៏​មាន​លក់​តាម​រយៈ​កម្ម​វិធី Samsung Media Hub ផង​ដែរ ។
ប្រសិន​បើ​ Smart Interaction និង​ Smart  Contentមិន​ទាន់​ទំនើប​គ្រប់​គ្រាន់​ទេ​នោះ ប្រភេទទូរទស្សន៍​ Samsung Smart TV ក៏​មាន នូវ​លក្ខណៈ​ទាំង​អស់​នៃ​បច្ចេកវិទ្យា​ទូរទស្សន៍​​តាម​ប្រព័ន្ធ​​បច្ចេក​វិទ្យា​ System-on-chip ផង​ដែរ ។ អតិថិជន​​មិន​ចាំ​បាច់​​ទិញ​ផលិត​ផល​ថ្មី​នោះ​ទេ​ ប្រសិន​បើ​​ត្រូវ​កំណត់​ឡើង​វិញ​​នូវ​រាល់​ពេល​មាន​បច្ចេក​​វិទ្យា​ថ្មី​នោះ ។ Evolution Kit របស់ Samsung មាន​រន្ធ​ដោត​ខាង​ក្រោយ​ទូរទស្សន៍​ និង​នាំ​មក​នូវ​បច្ចេក​វិទ្យា​ទូរទស្សន៍​​ចុង​ក្រោយ​ និង​អស្ចារ្យ​បំផុត​ដល់​ជីវិត ៕