រាជធានីភ្នំពេញ ៖ «ខ្ញុំត្រូវការទូរស័ព្ទស៊ីម២ដែលមានតម្លៃសមរម្យមានជម្រើសច្រើនពណ៌ មានអេក្រង់ Touch ផង ប៊ូតង់ចុងផង ។ ក្រៅពីនេះ ខ្ញុំចង់បានទូរស័ព្ទដែលងាយ នឹងចូលទៅប្រើអ៊ីនធើរណេត និងបណ្តាញសង្គម និងអាចឱ្យខ្ញុំលេងហ្គេមកែកម្សាន្តនៅពេលទំនេរ» ។
ប្រសិនបើមិត្តអ្នកអាន(ទស្សនិកជន) ចង់បានទូរស័ព្ទដូចពំនោលខាងលើ ក្រុមហ៊ុនNokia ទើបបានប្រកាសលក់ទូរស័ព្ទNokia Asha202 ដែលពិតជាអាចឆ្លើយតបគ្រប់យ៉ាងទៅតាមចំណង់ចំណូលមិត្តអ្នកអាន (ទស្សនជន) ដោយមានអេក្រង់ Touch ទំហំ២.៤ អ៊ីញ ។ ទូរស័ព្ទNokia Asha 202 បង្កភាពងាយស្រួលជូនអ្នកប្រើប្រាស់ក្នុងការបើកអ៊ីនធើរណេត និងបើកកម្មវិធីផ្សេងៗ ។ ទន្ទឹមនឹងភាពងាយស្រួលក្នុងការប្តូរស៊ីមដោយមិនបាច់បិទទូរស័ព្ទNokia Asha 202 មានមុខងារSIM Manager ដែលអាចឱ្យអ្នកប្រើប្រាស់អាចកំណត់លក្ខខណ្ឌទៅលើស៊ីមកាតបានច្រើនរហូតដល់ទៅ៥ស៊ីមកាត ។ ក្រៅពីនេះ វាមានម៉ាស៊ីនថតទំហំ២មេហ្គាភិចសែល មុខងារសម្រាប់ចាក់ចម្រៀង និងបើកវិទ្យុអេហ្វអឹម, Bluetooth និងអាចបញ្ចូលអង្គចងចាំបន្ថែមបានរហូតដល់ទៅ 32GB ទៀតផង ។ ទូរស័ព្ទស៊ីម២Nokia Asha 202 នឹងមានដាក់លក់នៅ កម្ពុជាចាប់ពីថ្ងៃនេះតទៅ ហើយក្នុងតម្លៃលក់រាយប្រហែល៨៤ដុល្លារ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ